ស្រុកកំពង់ស្វាយ
ស្រុកកំពង់ស្វាយ (អង់គ្លេស: Kampong Svay District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពង់ធំ ដែលមានរដ្ឋបាល ៧ឃុំ និង ៩៧ភូមិ÷
ស្រុកកំពង់ស្វាយ | |||
---|---|---|---|
លេខកូដឃុំ | ឈ្មោះឃុំជាអក្សរខ្មែរ | ឈ្មោះឃុំជាអក្សរអង់គ្លេស | ចំនួនភូមិ |
០៦០២០១ | ឃុំជ័យ | Chey Commune | ៦ |
០៦០២០២ | ឃុំដំរីស្លាប់ | Damrei Slab Commune | ៥ |
០៦០២០៣ | ឃុំកំពង់គោ | Kampong Kou Commune | ៥ |
០៦០២០៤ | ឃុំកំពង់ស្វាយ | Kampong Svay Commune | ១២ |
០៦០២០៥ | ឃុំនីពេជ | Nipech Commune | ៣ |
០៦០២០៦ | ឃុំផាត់សណ្ដាយ | Phat Sanday Commune | ៥ |
០៦០២០៧ | ឃុំសាន់គ | San Kor Commune | ១៤ |
០៦០២០៨ | ឃុំត្បែង | Tbaeng Commune | ១៥ |
០៦០២០៩ | ឃុំត្រពាំងឫស្សី | Trapeang Ruessei Commune | ២០ |
០៦០២០១០ | ឃុំក្ដីដូង | Kdei Doung Commune | ៤ |
០៦០២០១១ | ឃុំព្រៃគុយ | Prey Kuy Commune | ៨ |
ចំនួនភូមិសរុប | ៩៧ |
ស្រុកកំពង់ស្វាយជាស្រុកមួយនៅក្នុងខេត្តកំពង់ធំ។ ស្រុកកំពង់ស្វាយមាន១១ឃុំគឺ ៖
- ឃុំជ័យ
- ឃុំដំរីស្លាប់
- ឃុំកំពង់គោ
- ឃុំកំពង់ស្វាយ
- ឃុំនីពេជ
- ឃុំផាត់សណ្តាយ
- ឃុំសាន់គ
- ឃុំត្បែង
- ឃុំត្រពាំងឫស្សី
- ឃុំក្ដីដូង
- ឃុំព្រៃគុយ
ឃុំក្ដីដូង និង ឃុំព្រៃគុយ ត្រូវបានផ្ទេរចេញពីក្រុងស្ទឹងសែន (អតីតស្រុកស្ទឹងសែន) មកស្រុកកំពង់ស្វាយ ក្រោយកំណែទំរង់រដ្ឋបាលឆ្នាំ២០០៨។
ប្រវត្ដិសាស្រ្ដ
[កែប្រែ]ស្រុកកំពង់ស្វាយ គឺជាស្រុកមួយដែលស្ថិតនៅក្នុង [[ខេត្តកំពង់ធំ] នៃប្រទេសកម្ពុជា ហើយនៅស្រុកនោះមានបង្កើតជាសាលារៀន ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងនោះបានសិក្សារៀនសូត្រ ។បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០០ ប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេ ពីព្រោះមានអ្នកចេះដឹងតិចតួចកំពង់ធំ។ សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយ ឃុំត្រពាំងឬស្សី អាចបង្កើតសាលារៀនគឺសាលាបឋមសិក្សាល្វាជោមនិងអនុវិទ្យាល័យស្ទឹងសែនដែលអាចអោយកុមារចូលរៀនបានស្ទើរទូទាំងឃុំដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងឃុំនឹងបានកាត់បន្ថយការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ។។នេះគឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិក្នុងការជួយអភិវត្តន៏ប្រទេសលើគ្រប់វិស័យ ខេត្តកំពង់ធំ។ដោយឡែកនៅក្នុងចំនោមភូមិទាំងនោះមានភូមិមួយគឺភូមិអាចារ្យលាក់មានសាលាសំណាក់សំរាប់ធ្វើជាពិធីបុណ្យផ្សេងៗ និងមានការប្រជុំ ដោះស្រាយរាល់ចំណោទបញ្ហារបស់ប្រជាពលរដ្ធ និងមានការបង្រៀនអក្សរ ចំរៀងដល់កុមារនៅទីនោះទៀតផង។ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិដែលរៀបរាប់ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។
សេដ្ឋិកិច្ច
[កែប្រែ]សេដ្ធកិច្ចនៅក្នុងស្រុកកំពង់ស្វាយប្រជាជនប្រកបររបរជាកសិករ និង ធ្វើស្រែចំការ ដាំដំណាំ បន្លែបង្ការផ្សេងៗជាច្រើនទៀត។ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់ដូចគេ។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា ប្រកបរបរអាជីកម្មផ្សេងៗ កម្មករច្រូតកាត់ សំណង់ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ក៏ដូចជាកូនៗរបស់ពួកគេផងដែរ។
វប្បធម៏
[កែប្រែ]ប្រជាជននៅស្រុកកំពង់ស្វាយកាន់សាសនាដូចជាសាសនាព្រះពុទ្ធ។ តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ រឺបុណ្យទាន បុណ្យសព ពិធីរៀបអាពាពិពាហ៏ បុណ្យភូមិឬបុណ្យជាច្រើនទៀតដែលអ្នកស្រុកប្រារព្ធឡើង ។
ការអប់រំ
[កែប្រែ]ការអប់រំ ល្វាជោមមិនសូវមានសភាពមមាញឹកដូចនៅបណ្ដា រាជធានីខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំក៏មិនមានច្រើនដែរជាពិសេសការអប់រំតាមសាលាក៏ដូចជាការចុះអប់រំតាមភូមិជាដើម។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល និងខ្វះការយល់ដឹងច្រើន។
ទេសចរណ៏
[កែប្រែ]ទេសចរណ៍ គ្មានទេនៅក្នុងភូមិល្វាជោម ព្រោះមិនមានកន្លែងអភិវឌ្ឍន៏ដែលជាទីចាប់អារម្មណ៏។ប៉ុន្ដែមានតំបន់ទេសចរណ៏នៅក្នុងខេត្តកំពង់ធំជាច្រើនកន្លែងដូចជា រមណីយដ្ឋានបឹងសម្រឹត រមណីយដ្ឋានបឹងសម្រឹតមានទីតាំងស្ថិតនៅប្រមាណ៣២គីឡូម៉ែត្រពីទីរួមខេត្ត។ រមណីយដ្ឋានបឹងសម្រឹតគឺជាកន្លែងកម្សាន្តសម្រាប់ភ្ញៀវគ្រប់ប្រភេទទាំងអស់មិនថាជនបរទេស ឬខ្មែរឡើយ។ រមណីយដ្ឋានបឹងសម្រឹត កាត់តាមដងស្ទឹងសែនមួយនៅក្រុងស្ទឹងសែន និងធ្វើដំណើរទៅត្រង់ដែលមានចម្ងាយ៣០គីឡូម៉ែត្រ។ ទីនោះត្រូវបានគេស្គាល់ថារមណីយដ្ឋានបឹងសម្រឹត។ រមណីយដ្ឋាននេះ មានទេសភាពដ៏ស្រស់ត្រកាល។ នៅកន្លែងដ៏មនោរម្យមួយនេះ មានកន្លែងលេងកំសាន្ដជាច្រើន៕រមណីយដ្ឋាននេះមានការទាក់ទាញចាប់អារម្មណ៍ពីក្នុងតំបន់និងពិភពលោក ចំពោះជីវចម្រុះដូចជា ពពួក សត្វកម្រនិងពពួកសត្វជិតផុតពូជជាដើម។ រមណីយដ្ឋានទេសចរណ៍នេះ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រប៉ែកខាងលិចក្រុងកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ៦។
អាកាសធាតុ
[កែប្រែ]គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសសុង គឺមានពាំនាំមកនូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើសិកម្មនានា និងផលដំនាំផ្សេងៗ។ នៅរដូវកាលនេះខ្យល់អាកាសធាតុ បានធ្វើអោយទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរគឺមិនចង់ជួបប្រទេះនូវគ្រោះធម្មជាតិនោះទេ ដូចជា ការផ្ទុះភ្នំភ្លើង ឬបណ្តាលមកពីខ្យល់ព្យុះនៅតំបន់ត្រូពិច។
ព័ត៌មានទូទៅអំពីអាកាសធាតុ - រដូវរងារ៖ ខែវិច្ឆិការ ដល់ ខែមីនា (២០ ទៅ ២៨អង្សា) - រដូវក្តៅ៖ ខែមីនា ដល់ ខែឧសភា (៣០ ទៅ ៣៥អង្សា) - រដូវភ្លៀង៖ ខែឧសភា ដល់ ខែតុលា (២៣ទៅ ៣០អង្សា ជាមួយនឹងការឡើងសំនើមទៅដល់៩០ភាគរយ)នៅរដូវនេះជារៀងរាល់ឆ្នាំ គឺមានភ្លៀងធ្លាក់ខ្លាំង នៅពេលព្រឹក។
តំណភ្ជាប់ក្រៅ
[កែប្រែ]- Tourism Cambodia
- http://andybrouwer.co.uk/route6.html
- http://www.cambodia.gov.kh/unisql1/egov/english/province/kampong_thom.html Archived 2008-12-24 at the វេយប៊ែខ ម៉ាស៊ីន.
- ឯកសារគណកម្មការជាតិរៀបចំការបោះឆ្នោត[តំណភ្ជាប់ខូច]
|