ឃុំជុំគ្រៀល
ឃុំជុំគ្រៀល (អង់គ្លេស: Chum Kriel Commune) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកទឹកឈូ ខេត្តកំពត មាន ០៤ភូមិ៖
ឃុំជុំគ្រៀល | |||
---|---|---|---|
លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរអង់គ្លេស | |
០៧០៧០២០១ | ភូមិត្រពាំងធំ | Trapeang Thum Village | |
០៧០៧០២០២ | ភូមិជុំគ្រៀល | Chum Kriel Village | |
០៧០៧០២០៣ | ភូមិសំរ៉ោង | Samraong Village | |
០៧០៧០២០៤ | ភូមិកំពង់កណ្ដាល | Kampong Kandal Village |
ព្រំប្រទល់នៃឃុំជុំគ្រៀល
ឃុំជុំគ្រៀល | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងលិច (W) | ខាងត្បូង (S) | ខាងជើង (N) | |
ព្រែកក្បាលរមាស (ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ) | ឃុំកំពង់កណ្តាល ស្រុកកំពត | សមុទ្រ | ឃុំត្រពាំងធំ ឃុំកំពង់សំរោង ស្រុកទឹកឈូ |
ស្ថិតិប្រជាជន
[កែប្រែ]ជាឃុំមួយដែលមានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលមានប្រជាជនរស់នៅចំនួន 5,531នាក់ ក្នងឆ្នាំ 1998-03-03,និង 5,834នាក់ ក្នុងឆ្នាំ 2008-03-03។[១][២] ) ហើយប្រជាជនដែលរស់នៅទីនោះមានចម្រុះជាតិសាសន៏ដូចជា ជនជាតិខ្មែរ និង ជនជាតិ ខ្មែរកាត់ចិន និង ជនជាតិអីុស្លាមផងដែរពូកគេភាគច្រើនជាអ្នកស្រែចម្ការនិងប្រកបរបរលក់ដូរនៅតាមផ្ទះនិងតាមសាលារៀន ។និងមួយផ្នែកទៀតប្រកបរបរនេសាទត្រី និង កម្មករស្រែអំបិល និង មួយផ្នែកទៀតផលិតនំទៅតាមរដូវកាល ហើយនៅពេលរដួវផលិតនំម្ដងៗធ្វើអោយប្រជាជនដែលរស់នៅទីនោះមានការងារធ្វើច្រើន និង មានប្រាក់ចំនូលច្រើនផងដែរទៅតាមរដូវកាលផងដែរ។ព្រោះនៅពេលរដូវកាលផលិតនំ គេច្រើនធ្វើនៅរដូវភ្លៀងធ្លាក់ ព្រោះរដូវនោះមានតម្រូវការច្រើន ។ នៅឯរដូវប្រាំងវិញពួកគេប្រកបរបរសីុឈ្នួលស្រែអំបិលហើយប្រជាជនដែលរស់នៅតំបន់ជិតនោះបានពឹងផ្អែកទៅលើរបរនោះទាំងស្រុងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពូកគេ។ហើយឃុំជុំគ្រៀលក៏ជាឃុំមួយដែលសម្បូរទៅដោយអ្នកផលិតអំបិលនិងផលិតនំទៅតាមរដូវផងដែរ។នៅក្នុងឃុំជុំគ្រៀលមានវត្តមួយដែលនៅក្នុងវត្តនោះមានព្រៃស្តុកមួយនៅក្នុងបរវេនវត្តនោះហើយក៏មានសត្វគ្រៀលជាច្រើនបានទៅរស់នៅក្នុងព្រៃនោះហើយក៏បានដាក់ឈ្មោះថា(ជុំគ្រៀល)ពីព្រោះជាទីកន្លែសដែលសម្រាប់ប្រជុំនៅសត្វគ្រៀលជាច្រើននៅក្នុងព្រៃនោះ។ហើយក៏មានសាលារៀននៅជិតវត្តនោះផងដែរ ដែលមានសាលា កម្រិតបឋមសិក្សា,និង អនុវិទ្យាល័យនៅទីនោះផងដែរ។ សាលាបឋមសិក្សា មានឈ្មោះថា សាលាបឋមសិក្សាហ៊ុនសែនម៉ារីកូជុំគ្រៀល, ហើយអនុវិទ្យាល័យមានឈ្មោះថា អនុេវិទ្យាល័យហ៊ុនសែនជុំគ្រៀល។រីឯវត្តនោះវិញមានឈ្មោះថា វត្តជុំគ្រៀល ហើយនៅជិតក្លោងទ្វាវត្តជុំគ្រៀលនោហក៏មានផ្សារតូចល្មមមួយដែរ ដែលនៅជាប់និងផ្លូវជាតិលេខបី មានឈ្មោះថា ផ្សារជុំគ្រៀល។