ស្រុកទឹកឈូ

ពីវិគីភីឌា

ស្រុកទឹកឈូ (អង់គ្លេស: Tuek Chhou District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពត ដែលមាន ១៦ឃុំ និង ៦៦ភូមិ÷

ស្រុកទឹកឈូ
លេខកូដឃុំ ឈ្មោះឃុំជាអក្សរខ្មែរ ឈ្មោះឃុំជាអក្សរអង់គ្លេស ចំនួនភូមិ
០៧០៧០១ ឃុំបឹងទូក Boeng Tuk Commune
០៧០៧០២ ឃុំជុំគ្រៀល Chum Kriel Commune
០៧០៧០៣ ឃុំកំពង់ក្រែង Kampong Kraeng Commune
០៧០៧០៤ ឃុំកំពង់សំរោង Kampong Samraong Commune
០៧០៧០៥ ឃុំកណ្ដោល Kandaol Commune
០៧០៧០៦ ឃុំកោះតូច Kaoh Touch Commune
០៧០៧០៧ ឃុំកូនសត្វ Koun Satv Commune
០៧០៧០៨ ឃុំម៉ាក់ប្រាង្គ Makprang Commune
០៧០៧០៩ ឃុំព្រែកត្នោត Preaek Tnoat Commune
០៧០៧១២ ឃុំព្រៃឃ្មុំ Prey Khmum Commune
០៧០៧១៣ ឃុំព្រៃថ្នង Prey Thnang Commune
០៧០៧១៥ ឃុំស្ទឹងកែវ Stueng Kaev Commune
០៧០៧១៦ ឃុំថ្មី Thmei Commune
០៧០៧១៧ ឃុំត្រពាំងព្រីង Trapeang Pring Commune
០៧០៧១៨ ឃុំត្រពាំងសង្កែ Trapeang Sangkae Commune
០៧០៧១៩ ឃុំត្រពាំងធំ Trapeang Thum Commune
ចំនួនភូមិសរុប ៦៦


ព្រំប្រទល់នៃស្រុកទឹកឈូ

ស្រុកទឹកឈូ ទិស
ខាងកើត (E) ខាងលិច (W) ខាងត្បូង (S) ខាងជើង (N)

ប្រវត្តិ[កែប្រែ]

ស្រុកទឹកឈូ ជាស្រុកមួយក្នុងចំណោមក្រុង និង ស្រុកទាំង៨របស់ខេត្តកំពតពីមុនស្រុក ទឹកឈូ មានឈ្មោះថា ស្រុកកំពត មានទីតាំងស្ថិតនៅប៉ែកខាងកើតចំងាយ ៦គីឡូម៉ែត្រពីក្រុងកំពត មានព្រំប្រទល់ៈ ខាងជើងទល់នឹងស្រុកឈូក ខេត្តកំពត និង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ខាងត្បូងទល់នឹងដែនសមុទ្រកម្ពុជាវៀតណាម ខាងកើតទល់នឹងស្រុកដង់ទង់ ខេត្តកំពត និង ស្រុកដំណាក់ចង្អើរ ខេត្តកែប ខាងលិចទល់នឹងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មានវិសាលភាពទឹកដីធំមធ្យម បើប្រៀបធៀបទៅនឹងក្រុងស្រុកទាំង ៧ទៀតរបស់ខេត្តកំពត មានជួរ ភ្នំជាច្រើន​ដូចជា ភ្នំកំចាយ ភ្នំបូកគោ ភ្នំវល្លិ៍។ល។ មានផ្ទៃដីសរុប ១៥១៤គីឡូម៉ែត្រការេ ភាគច្រើន ជាសមុទ្រ និង ព្រៃភ្នំ​។​ ហើយនៅក្នុងស្រុកទឹកឈូមាននូវ ភូ​មិចំនួន ៦៦និងមានប្រជាពលរដ្ឋរស់នៅ ២១៧៩៨គ្រួសារ មានមនុស្សសរុប ១០៩៤៥១នាក់​ ស្រី ៥៦៥៧៧នាក់ អាយុ ១៨ឆ្នាំឡើងមានចំនួន ៦៥៧០៨នាក់ ស្រី ៣៣៩៧៦នាក់ ក្នុងនោះជនជាតិខ្មែរឥស្លាមមាន​ចំនួន ២៩០៦គ្រួសារ មនុស្ស សរុប ១១៤៥៦នាក់ ស្រី ៥៨៨២នាក់ អាយុ ១៨ឆ្នាំឡើងមានចំនួន ៧១៧៦នាក់ ស្រី ៣៦៤៦នាក់។ ដង់ស៊ីទេប្រជាពរដ្ឋ ៧១នាក់ក្នុង ១គីឡូម៉ែត្រការេ ប្រជាពលរដ្ឋប្រមាណ ៨៩% ជាកសិករ រស់នៅ ពឹង​ផ្អែកលើកវិស័យកសិកម្មជាចម្បង ក្រៅពីនេះមានមុខរបរដូចជា នេសាទ សិប្បករ ពាណិជ្ជករ និង មន្ត្រីរាជការ។ នៅខែឧសភា ឆ្នាំ២០០៩ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ប្រកប​ដោយជោគជ័យក្រោមច្បាប់ស្តីពីការបោះឆ្នោ ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ។ ក្រុមប្រឹក្សាស្រុក រួមជាមួយគណៈអភិបាលស្រុក បានអនុវត្តនូវតួនាទី និង ភារកិច្ច របស់ខ្លួន ដើម្បីអភិបាលកិច្ច និង ការអភិវឌ្ឍន៍នៅ​មូលដា្ឋនស្របតាមច្បាប់គោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និង លិខិតបទដ្ឋានគតិយុត្តនានា។ ផ្អែកតាមច្បាប់ និង ការណែនាំរចនា សម្ព័ន្ធរដ្ឋបាលស្រុកទឹកឈូ បច្ចុប្បន្នមានៈ ក្រុមប្រឹក្សាស្រុកមានចំនួន ១៧រូប ស្រី ១រូប គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ មានសមាសភាព ៣០នាក់ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសមានសមាសភាព ៤១នាក់ គណៈអភិបាលស្រុក ៥រូប ស្រី ១រូប, នាយករដ្ឋបាល ១រូប, នាយករងរដ្ឋបាល ២រូប ស្រី ១រូប, មាន​ការិយាល័យ​ចំណុះរដ្ឋបាលស្រុកចំនួន ៣ គឺ ការិយាល័យ​ផែនការ​និង​គាំទ្រឃុំ មានមន្ត្រី ៣រូប ស្រី ២រូប, ការិយាល័យ​រដ្ឋបាល​និងហិរញ្ញវត្ថុ មានមន្ត្រី ៨រូប ស្រី ៤រូប, ការិយាល័យ អន្តរវិស័យ មានមន្ត្រី ៤រូប ស្រី​ ២រូប និង ស្មៀនឃុំ ១៦រូប ស្រី ២រូប។ ស្រុកមានសក្តានុពលសេដ្ឋកិច្ច បំរើអោយវិស័យកសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍។ ផ្អែកលើ ធនធានខាង​លើនេះ ស្រុកបានរៀបចំផែនការអភិវឌ្ឍន៍ ៥ឆ្នាំ(២០១១ - ២០១៥) និង កម្មវិធី វិនិយោគបីឆ្នាំរកិល(២០១២ - ២០១៤) ដើម្បីកំណត់ចក្ខុវិស័យ គោលបំណងជាក់លាក់ ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ច និង លើកកំពស់គុណភាព តម្រូវការរបស់​ប្រជាពលរដ្ឋ សំដៅរួមចំណែកកាត់ បន្ថយភាពក្រីក្រជួនប្រជាពលរដ្ឋ។

រមណីដ្ឋាន[កែប្រែ]

ស្រុក​ទឹកឈូ​មាន​ភ្នំ​ចំនួន​២៩គឺ​

  1. ភ្នំ​កំចាយ
  2. ភ្នំ​ឈ្ងោក​
  3. ​ភ្នំ​កូន​សត្វ
  4. ​ភ្នំ​ក្បាល​រមាស
  5. ​ភ្នំ​សាលា​បុណ្យ
  6. ​ភ្នំ​កំបោ
  7. ភ្នំ​ទំនប់​ប្រទាក់​ក្រឡា
  8. ​ភ្នំ​កែវ
  9. ភ្នំ​ស្រ​ងិ​ល
  10. ​ភ្នំ​ដុប​ស្រឡៅ
  11. ​ភ្នំ​ខ្នុរ
  12. ​ភ្នំ​ខ្ពប​ទ្វារ​ថ្វី
  13. ភ្នំ​គុក​ធ្យូង
  14. ​ភ្នំ​រោងចក្រ​ស៊ីម៉​ង់​ត៍​ចក្រី​ទីង
  15. ​ភ្នំ​បុស​ញិញ
  16. ​ភ្នំ​តា​ប៉ុក
  17. ភ្នំ​ប្រវឹក​ពង
  18. ភ្នំ​ខ្ជាយ
  19. ​ភ្នំ​ធំ
  20. ​ភ្នំ​តូច
  21. ​ភ្នំ​ដង​ន​ង្គ​ល​
  22. ​ភ្នំ​បទ​ទ្វារ​យាយ​ម៉ៅ​
  23. ​ភ្នំ​បន្ទាយ​ចាស់​
  24. ភ្នំ​ឃ្លៃ​
  25. ភ្នំ​ត្នោត
  26. ​ភ្នំ​ច​ង្ហោ​ន
  27. ភ្នំ​ដង្កូវ​វែង
  28. ភ្នំ​ស
  29. ភ្នំ​ធ្លើ​យ


មើលផងដែរ[កែប្រែ]