ឃុំសំរោងលើ (បន្ទាយមាស)

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ឃុំសំរោងលើ)
Jump to navigation Jump to search

កុំច្រឡំជាមួយឃុំសំរោងលើ ស្រុកអង្គស្នួល

ផ្ទះរបស់គ្រួសារក្រីក្រមួយនៅក្នុងភូមិបរិវាស

ឃុំសំរោងលើ៖ គឺជាឃុំមួយដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស​​ ខេត្ត​កំពត​​។ហើយឃុំនេះមានវត្តចំនួន៤ដូចជា៖ - វត្តបរិវាស​- វត្តដំបូកខ្ពស់- វត្តដំណាក់ត្រយឹង-​ វត្តឧត្តុងមានជ័យ​។ ​​ឃុំនេះមានប្រជាជនរស់នៅច្រើនកុះករ​ ប្រជាជនភាគច្រើនប្រកបរបរកសិកម្ម សំរាប់ចិញ្ជឹមជីវិត​។ បើមើលកាលពីឆ្នាំ២០០០​ មនុស្ស​ភាគច្រើនជាអ្នកក្រីក្រ​ ដោយសារតែពុំទាន់មានចំនេះដឹងគ្រប់គ្រាន់ក្នុងការប្រកបរបរចិញ្ជឹមជីវិត។ មនុស្សមួយចំនួនធ្វើស្រែ មិនចេះមើលថែដំនាំ ដីមិនមានជីជាតិគ្រប់គ្រាន់ គ្មានការច្នៃប្រឌិត ធ្វើកសិកម្មតាមហេតុតា​មកាល ដូចច្នេះទើបធ្វើអោយជីចភាពពួកគេមិនរីកចំរើនបែបនេះ ។ ណាមួយប្រជាជនភាគច្រើនរងគ្រោះថ្នាក់យ៉ាងខ្លាំង ដោយសារតែមិនមានមណ្ឌលសុខភាព នៅជិតផ្ទះ។​​យ៉ាងណាមិញមនុស្សមួយចំនួនធំបានចេញ ពីស្រុកកំណើតទៅរកការងារធ្វើនៅប្រទេសផ្សេងៗ ដូចជា៖ប្រទេសថៃ ប្រទេសម៉ាលេស៊ីជាដើម។ ហើយមានការជិះជាន់យ៉ាងខ្លាំងពីសំណាក់ជនបរទេស​ មកលើប្រជាជនខ្មែរ ។ ប៉ុន្តែបើក្រលេកមើលបច្ចុប្បន្ននេះវិញ មនុស្សភាគច្រើនមានចំនេះដឹងខ្ពង់ខ្ពស់ យល់ដឹងច្រើនពីសង្គម និងមានការទំនាក់ទំនងគ្នាយ៉ាងជិតស្និត មិនថាតែជនជាតិដទៃ ឬជនជាតិខ្លួន។ ព្រមទាំស្គាល់ពីមជ្ឈដ្ធានខាងក្រៅច្រើន ហើយពួកគេយកចំនេះដឹងដែលគេបានសិក្សាពីសាលានិងចំនេះដឹងផ្សេង មកធ្វើការងារនៅក្នុងស្រុក និងក្នុងប្រទេសរបស់ខ្លួន។​

ភូមិ[កែប្រែ]

មិនតែប៉ុន្នោះការធ្វើការងារនៅក្នុងប្រទេសរបស់ខ្លួនគឺគ្មានការជិះជាន់ពីសំណាក់ជនបរទេស​​ព្រមទាំងរកប្រាក់ចំនូលបានច្រើន​​សំរាប់ជួយផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ ថ្វីបើពួកគេគ្មានចំនេះដឹងខ្ពង់ខ្ពស់ក៏ដោយ ប៉ុន្ដែពួកគេមានការច្នៃប្រៃឌិតច្រើនសំរាប់រកមធ្យាបាយរកប្រាក់ចំនូលសំរាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ រួមមានចំនួន​៦គឺ​ ៖

ភូមិបរិវាស៖គឺជាភូមិមួយ នៅក្នុង​ឃុំសំរោងលើព្រមទាំងមានមនុស្សរស់នៅច្រើនកុះករ ហើយមនុស្សភាគច្រើនប្រកបមុខរបរកសិកម្មដូចជា៖ (ធ្វើស្រែចំការ ដាំដំនាំបន្ទប់បន្សំផ្សេងៗទៀត​) ។ ហើយកាលពីឆ្នាំ(២០០២)មនុស្សនៅភូមិនេះភាគច្រើនធ្វើស្រែ ដោយប្រើគោសំរាប់ភ្ជួរស្រែ មួយចំនួនតូចទៀត​ប្រើក្របីសំរាប់ភ្ជួររាស់​។ សំរាប់បច្ចុប្បន្ននេះមនុស្សភាគ ច្រើនមានជីវភាពធូធារជាងមុនច្រើនណាស់ ដោយសារតែមនុស្សភាគច្រើនយល់ដឹងពីរបៀបនៃ ការប្រកបរបរចិញ្ជឹមជីវិត ដូចជា៖ អ្នកខ្លះដំាដំនំាបន្លែ(ស្ពៃ ត្រលាច ត្រសក់ ខ្ទឹមស្លឹក ពោត ល្ពៅជាដើម។ ហើយបន្លែទំាងនេះពួកគេយកទៅដាក់លក់នៅលើទីផ្សារបានតម្លៃខ្ពស់សមរម្យដែលអាចទទួលយក បានដោយសារតែបន្លែទាំងនេះមិនមានជាតិគីមីច្រើន ទើបឈ្មួញទាំងនោះចូលចិត្តទិញ យកទៅលក់បន្តសំរាប់ជីវភាពពួកគេបានរើកចំរើនដួចគ្នា។ ហើយក្នុងភូមិនេះភាគច្រើនគេលក់ឥវ៉ានចាប់ហួយផ្សេងៗនិងអ្នកខ្លះលក់បបរ បឆែវ ព្រមទាំងរបស់ញុំជាច្រើនទៀតដើម្បើយកប្រាក់កំរៃ​ដែលបានចំនេញនោះមកផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។​យ៉ាងណាមិញទ្បួវនេះមនុស្សមួយចំនួនធំក្នុងភូមិភាគច្រើនធ្វើស្រែចំការដោយប្រើគោ សំរាប់ភ្ជួររាស់ស្រែចំការ តែមួយចំនួនតូចប្រើគោយន្ដសំភ្ជួររាស់ស្រែចំការរបស់ពួកគេ។ សំរាប់ក្មេងៗវិញពេលល្ងាចទ្បើងជិះកង់ដើរលេងមកក្បែរតូបអ្នកលក់ដូរហើយពួកគេរសប្បាយរីករាយខ្លាំងណាស់។​

លោកយាយលក់បន្លែសំរាប់ចិញ្ជឹមជីវិត

ភូមិដំណាក់ត្រយឹង ៖ គឺជាភូមិមួយស្ថិតក្នុងឃុំសំរោងលើ នៃខេត្តកំពត។ភូមិនេះមានមនុស្សរស់នៅច្រើនកុះករ​ ហើយប្រជាជនភាគច្រើនប្រកបមុខរបរធ្វើស្រែចំការសំរាប់ចិញ្ជឹមជីវិតរបស់ពួកគេ។​ ក្នុងការធ្វើស្រែនេះផងដែរពួកគេប្រើប្រាស់គោសំរាប់ភ្ជួររាស់។​ ហើយកសិករភាគច្រើននៅក្នុងភូមិនេះ ធ្វើស្រែដោយពឹងផ្អែកទៅលើទឹកភ្លៀង។ បើកាលពីឆ្នាំ២០០៣វិញជីវភាពរបស់ពួកគេដុនដាបចុះខ្លាំងព្រោះថា ទឹកភ្លៀងក្នុងឆ្នាំនោះមិនសូវអំណោយផលបានល្អ​។​ យ៉ាងណាមិញឆ្នាំនោះផងដែរ​ការធ្វើស្រែ ពីដំបូងភ្លៀងបានអំណោយផលល្អណាស់ ប៉ុន្តែលុះដល់ពាក់កណ្តាលខែបែរជាមានភាពរាំងស្ងួត​ បណ្ដាលអោយស្កក (ស្រូវមិនដាក់គ្រាប់)ជាច្រើនមិនតែប៉ុននោះ សូម្បីតែដំនាំដែលពួកគេដំាបន្តិចបន្ទួច សំរាប់ចិញ្ជឹមជីវិតក៏ត្រូវខូចខាតផងដែរ។ណាមួយផ្សារនៅឆ្ងាយប្រសិនបើគេចង់ទៅផ្សារគឺត្រូវចំនាយពេលយូរផងដែរ។ ហើយប្រជាជនក្នុងភូមិនេះពេលទៅទិញរបស់របរប្រើប្រាស់មួយចំនួនទាល់តែធ្វើដំណើរទៅផ្សារតូចនៅក្បែរភូមិ នោះមានឈ្មោះថាផ្សារត្រាំសរសរ។ហើយក្នុងផ្សារនេះមានលក់របស់របរប្រើប្រាស់សំរាប់ផ្គត់ផ្គង់ តំរូវការរបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ។ចំនែកបច្ចុប្បន្ននេះវិញជីវភាពរបស់ពួកគេបានរីកចំរើនជាងមុនច្រើន ដោយសារតែបានការអំណោយផលពីទឹកភ្លៀងបានល្អ ហើយមនុស្សមួយចំនួនមានគំនិតច្នៃប្រឌិត​ច្រើន និងមានចំនេះដឹងខ្ពង់ខ្ពស់ ចេះកែច្នៃរកវិធីសាស្ដ្រដែលថ្មីសំរាប់ជួយសង្គមគ្រួសាររបស់ពួកគេ។ មិនតែប៉ុន្នោះមនុស្សនៅក្នុងភូមិនេះមួយចំនួនបន្ទាប់ពីធ្វើស្រែរួចគេចេះធ្វើក្អម ឆ្នាំងដី និងចង្កា្រនដីទៀតផង​​ ។ ក្នុងនោះផងដែរក៏មានការប្រកបមុខរបរដ៏ទៃទៀតដូចជា៖ ដំាដំណាំផ្សេងៗ​រួមមានពោត សណ្ដែក ល្ពៅ និងលក់ វ៉ាន់ចាប់ហួយមួយចំនួនសំរាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេអោយមានភាពរើក ចំរើនមួយកំរិតទៀតនូវពេលទំនេរពីការធ្វើស្រែចំការ។

ភូមិត្រាំសសរភូមិត្រាំសសរគឺជាភូមិមួយដែកស្ថិតនៅជាប់ផ្លូវជាតិលេខៈ៣៣។ នៅក្នុងភូមិនេះមានផ្សារតូចមួយ មានលក់ម្ហូប បន្លែ និងមានរបស់របរប្រើប្រាស់ជាច្រើន សំរាប់ប្រជាជននៅក្នុងភូមិប្រើប្រាស់។​ ហើយក្នុងភូមិនេះសំបូរទៅដោយបន្លែស្រស់ៗមិនមានជាតិគីមី មិនតែប៉ុនោះជីវភាពប្រជាជននៅទីនោះមានភាពរីកចំរើនយ៉ាងរហ័សគួរអោយគាត់សំគាល់។ បើក្រលេកមើលក្នុងឆ្នាំ២០១១កំនើនប្រជាជនក្នុងភូមិមានការកើនឡើង​ច្រើន​ ក៏ប៉ុន្ដែការបង្កបង្កើនផល របស់ប្រជាជននៅទីនោះមានការកើនឡើងច្រើនជាងឆ្នាំមុនៗ។​ តួយ៉ាងប្រជាពលរដ្ឋដែលរស់នៅជាប់ផ្លូវជាតិ គាត់បានបើកមុខរបរដូចជា​​​​​​​​​​៖​ ​ គ្រួសារមួយចំនួនលក់ឥវ៉ាន់ចាប់ហួយ អ្នកខ្លះទៀតលក់សំលៀកបំពាក់នៅក្នុងផ្សារជាដើម។