Jump to content

ស្រុកបន្ទាយមាស

ពីវិគីភីឌា
Banteay Meas
ស្រុកបន្ទាយមាស
និរុត្តិសាស្ត្រ: {{{etymology}}}
Coordinates: 10°37′N 104°32′E / 10.617°N 104.533°E / 10.617; 104.533
Country Cambodia
ProvinceKampot
Communes15
Villages88
Population
 (1998)[១]
ទំព័រគំរូ:Fix comma category
Population
 (1998)[២]
 • Total
ទំព័រគំរូ:Fix comma category
Time zone+7
Geocode0702

Script error: No such module "Check for conflicting parameters".Script error: No such module "Check for deprecated parameters".

ស្ពានចាស់ស្រុកទូកមាស

ស្រុកបន្ទាយមាសគឺជាស្រុកមួយស្ថិតនៅខេត្តកំពតស្រុកបន្ទាយមាសខេត្តកំពត[៣]ដែលមានឈ្មោះដើមថា ស្រុកទូកមាស តែដោយនៅដើមសតវត្សទី១៧ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។​ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបាន​​មើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែ​អ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់ តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ

ទិដ្ឋភាពតាមបណ្តោយផ្លូវស្រុកបន្ទាយមាស។

ស្រុកបន្ទាយមាសថ្វីបើ​ជាស្រុកតូចមែនពិត តែមើលទៅហាក់ដូចជាស្រុកសាមញ្ញបន្តិច​ប៉ុន្តែស្រុកនេះក៏ជាស្រុកអភិវឌ្ឍផងដែរ ជាក់ស្ដែងក៏មានរោងចក្រដែលដំណើរការ រួចមកហើយ សព្វថ្ងៃនេះគឺរោងចក្រផលិតស៊ីម៉ង់​ខេស៊ីមែន (Kcement)ហៅកាត់ថា KC ហើយក៏មានរោងចក្រកំពុងសាងសង់បន្តបន្ទាប់ផងដែរ​។[៤] ស្រុកទូកមាសគឺជា ស្រុកមួយស្ថិតនៅខេត្តកំពតដែលមានឈ្មោះដើមថាស្រុកបន្ទាយមាស តែដោយនៅដើមសតវត្សទី១៧​ ស្រុកនោះមានទូកមាស១ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។​ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបាន​​មើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់តែទូកនោះក៏បានលិចចូលទៅក្រោមបាទស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី​ ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត​ ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី​ ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស​។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។

ទេសភាពមើលមកពីខាងលើ ស្រុកបន្ទាយមេាន

រដ្ឋបាលស្រុកបន្ទាយមាស

[កែប្រែ]

Coordinates: 8°41′35″N 106°36′34″E / 8.69306°N 106.60944°E / 8.69306; 106.60944

ស្រុកបន្ទាយមាស is located in កម្ពុជា
ស្រុកបន្ទាយមាស
ប្លង់នៃស្រុកបន្ទាយមាស


ស្រុកបន្ទាយមាស (អង់គ្លេស: Banteay Meas District) ស្ថិតនៅ ខេត្តកំពត ដែលមានរដ្ឋបាល ១៥ឃុំ និង ៨៨ភូមិ៖

ស្រុកបន្ទាយមាស
លេខកូដឃុំ ឈ្មោះឃុំជាអក្សរខ្មែរ ឈ្មោះឃុំជាអក្សរអង់គ្លេស ចំនួនភូមិ
៧០២០១ ឃុំបន្ទាយមាសខាងកើត Banteay Meas Khang Kaeut Commune ៨
៧០២០២ ឃុំបន្ទាយមាសខាងលិច Banteay Meas Khang lech Commune ៩
៧០២០៣ ឃុំព្រៃទន្លេ Prey Tonle Commune ៥
៧០២០៤ ឃុំសំរោងក្រោម Samraong Kraom Commune ៦
៧០២០៥ ឃុំសំរោងលើ Samraong Leu Commune ៥
៧០២០៦ ឃុំស្ដេចគង់ខាងជើង Sdach Kong Khang Cheung Commune ៤
៧០២០៧ ឃុំស្ដេចគង់ខាងលិច Sdach Kong Khang lech Commune ៥
៧០២០៨ ឃុំស្ដេចគង់ខាងត្បូង Sdach Kong Khang Tboung Commune ៤
៧០២០៩ ឃុំត្នោតចុងស្រង់ Tnoat Chong Srang Commune ៨
៧០២១០ ឃុំត្រពាំងសាលាខាងកើត Trapeang Sala Khang Kaeut Commune ៥
៧០២១១ ឃុំត្រពាំងសាលាខាងលិច Trapeang Sala Khang Lech Commune ៥
៧០២១២ ឃុំទូកមាសខាងកើត Tuk Meas Khang Kaeut Commune ៦
៧០២១៣ ឃុំទូកមាសខាងលិច Tuk Meas Khang Lech Commune ៨
៧០២១៤ ឃុំវត្ដអង្គខាងជើង Voat Angk Khang Cheung Commune ៥
៧០២១៥ ឃុំវត្ដអង្គខាងត្បូង Voat Angk Khang Tboung Commune ៥
ចំនួនភូមិសរុប ៨៨
  • យោងតាម ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ

រដ្ឋបាលស្រុកចាស់

[កែប្រែ]

ស្រុកបន្ទាយមាសរួមមាន ១៥ ឃុំ ៖

  1. ត្នោតចុងស្រង់
  2. ត្រពាំងសាលាខាងកើត
  3. ត្រពាំងសាលាខាងលិច
  4. ទូកមាសខាងកើត
  5. ទូកមាសខាងលិច
  6. បន្ទាយមាសខាងកើត
  7. បន្ទាយមាសខាងលិច
  8. ព្រៃទន្លេ​
  9. វត្តអង្គខាងជើង
  10. វត្តអង្គខាងត្បូង
  11. សំរោងក្រោម
  12. សំរោងលើ
  13. ស្ដេចគង់ខាងជើង
  14. ស្តេចគង់ខាងត្បូង
  15. ស្តេចគង់ខាងលិច

ប្រវត្តិសាស្រ្តស្រុកបន្ទាយមាស

[កែប្រែ]

តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។ លុះដល់យប់មួយនាថ្ងៃសិល្ប៏ដែលព្រះចន្ទ័រះពេញបូណ៏មី​ ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត​ ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី​ ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស​។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ។

វិទ្យាល័យ

[កែប្រែ]
  1. វិទ្យាល័យទូកមាស
  2. វិទ្យាល័យហ៊ុនសែនបរិវាស
  3. វិទ្យាល័យកន្សោមអក

សេដ្ឋកិច្ច

[កែប្រែ]

សេដ្ឋកិច្ចស្រុកបន្ទាយមាសប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺមានផ្លូវស្អាត មានអគ្គីសនីប្រើប្រាស់គ្រប់ទីកន្លែង និង ទឹកស្អាត ប្រើគ្រប់គ្រាន់ មានប្រជាជនប្រកបមុខរបស កសិកម្មសម័យទំនើបដោយប្រើបច្ចេកវិទ្យា។ ប្រជាជនដែលនៅតំបន់ដាច់ស្រយាល

មិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា ប្រកបរបរអាជីកម្មផ្សេងៗ កម្មករច្រូតកាត់ សំណង់ ​​ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ប៉ុន្តែពួកគាត់បានបញ្ជូន

កូនៗរបស់ពួកគាត់អោយទៅរៀនបានត្រឺមត្រូវហើយមានការបន្ត​នៅសាកលវិទ្យាល័យផ្សេងៗទៀតផង។

វប្បធម៌

[កែប្រែ]

ស្រុកបន្ទាយមាសច្រើនកាន់សាសនាព្រះពុទ្ធសាសនា។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ

បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )

អាសកាសធាតុ

[កែប្រែ]

អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។ហើយនៅពេលបច្ចុប្បន្នបញ្ហាអាកាសធាតុនៅក្នុង​ស្រុកនេះមានលក្ខណះមិនអំណោយផលទេព្រោះក្នុងអំឡុងពេលបច្ចុប្បន្នអាកាសធាតុប្រែប្រួលភ្លៀងធ្លាក់មិនគ្រប់គ្រាន់

ជួនភ្លៀងជួនអត់។ បើជំពោះខែវស្សាវិញពេលភ្លៀងខ្លាំអស្រុកនេះប្រឈមនិងបញ្ហាទឺកជំនន់ជារៀងរាល់ឆ្នាំ ។

ការអប់រំ

[កែប្រែ]

នៅភូមិតាអៀកពុំសូវមានការអប់រំប៉ុន្មានទេ ព្រោះគ្រួសារខ្លះមានជីវភាពខ្វះខាត់ពុំសូវបានអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៨ ទី៩ប៉ុនោះ។​ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់បានទៅរៀន និងគេនៅឯវិទ្យាល័យរីខ្លះទៀតក៏៏បន្តនៅ

កលកវិទ្យាល័យដ៏៏ទៃផ្សេងៗទៀតផងដែរ។

ទេសចរណ៍

[កែប្រែ]

គ្មានកន្លែងសំរាប់ភ្ញៀវទេសចរណ៍សំរាប់ដើរទស្សនាកំសាន្តនោះទេ។

ស្រុក​បន្ទាយមាស​មាន​ភ្នំ​ចំនួន​១១គឺ

  1. ​ភ្នំ​ល្ងៀង
  2. ​ភ្នំ​ស្ដេច​គង់
  3. ​ភ្នំ​រំពើន
  4. ​ភ្នំ​កន្លង់
  5. ភ្នំ​ទទុង​ទូក​មាស
  6. ​ភ្នំ​ទូក​មាស
  7. ​ភ្នំ​ច្រក​សៀម
  8. ​ភ្នំ​តូច
  9. ​ភ្នំ​កូន​សត្វ
  10. ភ្នំ​ច្រ​លួ​ញ
  11. ​ភ្នំ​ខ្លុង

ការអភិវឌ្ឍន៏

[កែប្រែ]

ចំពោះការអភិវឌ្ឈន៍ចំពោះវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ប្រព័ន្ធធារាសាស្រ្ត សំណង់អាគារ រោងចក្រ ​​ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ​។

មិនត្រឹមតែប៉ណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ។



ឯកសារយោង

[កែប្រែ]
  1. ↑ General Population Census of Cambodia, 1998: Village Gazetteer. National Institute of Statistics. February 2000. pp. 214–215.
  2. ↑ General Population Census of Cambodia, 1998: Village Gazetteer. National Institute of Statistics. February 2000. pp. 214–215.
  3. ↑ ខេត្តកំពត
  4. ↑ "តំបន់ទេសចរណ៍ក្នុង​ខេត្តកំពត". Archived from the original on 2017-01-20. Retrieved 2017-03-22. {{cite web}}: zero width space character in |title= at position 18 (help)

មើលផងដែរ

[កែប្រែ]