Jump to content

ចន្ទន

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ចណ្ឌាល)
ចន្ទន
កុរុង
រជ្ជកាលប្រ.គ.ស ៣៥៧-?
រាជ្យមុនមិនស្គាល់
រាជ្យបន្តមិនស្គាល់
វង្សចន្ទនៈ
សន្តតិវង្សចន្ទនៈ
ប្រសូតពារាណសី
សុគតនគរភ្វូណាន

កុរុងចន្ទន (ចិន:旃檀, ភិងអ៊ិង:Zhāntán រឺ យ៉ាត់ផេង:zin1taan4, ហ៊្សីនថាន ជាកន្តាំង) (ប្រ.គ.ស ?-?) រជ្ជកាល (ប្រ.គ.ស ៣៥៧-?) ដល់មកក្នុងឆ្នាំ ព.ស. ៩០០ មានក្សត្រិយ៍ ១ អង្គព្រះនាមចន្ទនៈ ស្ដេចមកពីឥណ្ឌៀ បានឡើងសោយរាជ្យ បានព្រះបរមនាមថា ចន្ទន ទ្រង់មានព្រះអគ្គមហេសីព្រះនាមដូចម្ដេច នឹងមានព្រះរាជឱរសព្រះរាជធីតាឬទេ មិនប្រាកដ។ ការផែនដី ការរដ្ឋប្បសាសន៍ ទ្រង់បានចាត់ការយ៉ាងណាបានចម្រើនយ៉ាងណាខ្លះ មិនមានដំណឹងជាក់លាក់ មានតែទ្រង់ជាអ្នកកាន់ព្រះពុទ្ធសាសនាយ៉ាងស៊ប់សួន។ ក្នុងឆ្នាំ ព.ស ៩៥៦ ទ្រង់បានទទួលគម្ពីរព្រះត្រៃបិដកពីលង្កាក្នុង ព.ស ៩០០ ប្លាយតែការបានមកនេះដោយទ្រង់ឲ្យទៅស្វែងរកមក ឬដោយមានអ្នកនាំយកមកថ្វាយមិនមានពោលដល់។ ទោះបីយ៉ាងណាក៏ដោយ ការបានព្រះត្រៃបិដក គ្រានេះ ជាមង្គលលាភដ៏ខ្ពស់ដល់ប្រជាជាតិខ្មែរ។ តាំងអំពីនេះទៅការណ៍ព្រះពុទ្ធសាសនាបានចម្រើនយ៉ាងណា អាចនឹងឃើញបានក្នុងរជ្ជសម័យនៃកុរុងកៅណ្ឌិន្យជយវម៌្មឯណោះ។

ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង​ក្នុង​អំឡុង​ខាង​ដើម​សតវត្ស​ទី​៤ មិន​សូវ​មាន​ឯកសារ​អ្វី​កត់ត្រា​ទុក​ទេ ទោះ​ជា​សិលា​ចារិក ឬ​ឯកសារ​ចិន ក៏ដោយ។ រហូត​ដល់​ឆ្នាំ​៣៥៧ អាណាចក្រ​ភ្វូណាន​ត្រូវ​គ្រប់គ្រង​ដោយ​ព្រះរាជា​មួយ​ព្រះអង្គ ព្រះនាមចណ្ឌាល ដែល​ចិន អោយ​ឈ្មោះ​ថា ធៀនឈូឆានតាន ប្រែ​ថា​ឥណ្ឌា ឈ្មោះ ឆានតាន។ ចណ្ឌាល នេះ​ជា​ឋានន្តរនាម​របស់​ពួក​ឥណ្ឌូសីថ ជាពិសេស គឺ​របស់​រាជវង្ស​កុសណៈ ដែល​ប្រហែល​ជា​ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ឥណ្ឌា ផ្នែក​ខាង​ត្បូង ដែល​ខ្លួន​បាន​ធ្លាប់​កាន់​កាប់​មួយ​រយៈពេល ដែល​ព្រះរាជា​ឥណ្ឌា មួយ​ព្រះអង្គ ព្រះនាម ព្រះបាទ​សមុទ្រគុប្តទ្រង់​វាយ​លុក​រំដោះ​យក​តំបន់​នោះ​នៅ​ឆ្នាំ​៣៣៥-៣៧៥។

ក្នុង​រាជ្យ​របស់​ព្រះអង្គ កុរុងចណ្ឌាល បាន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ហើយ​ព្រះអង្គ​បាន​លើក​សួយ​ជា​ដំរី​ផ្សាំង ទៅ​ថ្វាយ​អធិរាជ​ចិន ថែម​ទៀត​ផង។ “ព្រះចៅក្រុង ចិន នៃរជ្ជកាលស៊ីនពូព៌ា ក៏បានបញ្ជូនសត្វចម្លែកទាំងនោះ ឲ្យត្រឡប់មកកាន់ស្រុកកំណើតវិញ” ព្រោះ គេបានចាត់ទុកថា ជាសត្វចង្រៃ។ ឯកសារ​ចិន ក៏​បាន​កត់ត្រា​ទុក​ផង​ដែរ​ថា ក្នុង​ចំណោម​ស្ដេច​ដែល​សោយរាជ្យ​តៗ​មក​ពី​កុរុងចណ្ឌាល មាន​ស្ដេច​មួយ​ព្រះអង្គ​ព្រះនាម កៅណ្ឌិន្យ ជា​ព្រាហ្មណ៍​ជាតិ​ឥណ្ឌា ដែល​ពេល​មួយ​នោះ​មាន​សំឡេង​អាថ៌កំបាំង​មួយ​បាន​បញ្ជា​អោយ​ព្រាហ្មណ៍​នេះ​ទៅ​សោយរាជ្យ​នៅ​អាណាចក្រភ្វូណាន



ឯកសារយោង

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
មិនស្គាល់
កុរុងភ្វូណាន រឺ វ្យាធបុរ តដោយ
មិនស្គាល់