កៅណ្ឌិន្យវរ្ម័ន
| កៅណ្ឌិន្យវរ្ម័ន (ឝ្រុតវម៌្ម) | |||||
|---|---|---|---|---|---|
| ព្រះចៅក្រុងកម្ពុជាធិបតី (សម័យកាលនគរភ្នំ) | |||||
| រជ្ជកាល | គ.ស ៤២០-៤៣៤ | ||||
| រាជ្យមុន | កុរុងចន្ទ្រា (កម្ពុជសូរីយា) | ||||
| រាជ្យបន្ត | កុរុងស្រីឥន្ទ្រវរ្ម័ន | ||||
| ស្វាមី/មហេសី | កុលទីទេវី[១] | ||||
| បុត្រ | កុរុងឝ្រីន្ទ្រវម៌្ម | ||||
| |||||
| វង្ស | រាជត្រកូលកៅណ្ឌិន្យវង្ស (ដោយកំណើត) | ||||
| សន្តតិវង្ស | រាជត្រកូលកៅណ្ឌិន្យវង្ស (ដោយកំណើត) | ||||
| ប្រសូត | ឥណ្ឌា | ||||
| សុគត | គ.ស ៤៣០ វ្យាធបុរ | ||||
| សាសនា | សាសនាហិណ្ឌូបែបខ្មែរនិងនាគសាសនា(រួមសាសនាប្រជាប្រិយខ្មែរនិងវិញ្ញាណនិយម) | ||||
កុរុងកៅណ្ឌិន្យវម៌្ម រឺ ឝ្រុតវម៌្មនៃនគរភ្វូណាន (ចិន:僑陳如跋摩, ភិងអ៊ិង:Qiáochénrúbámó រឺ យ៉ាត់ផេង:kiu4can4jyu4bat6mo4 រឺ កៀវឆឹនយូប៉ាត់ម៉ ជាភាសាកន្តាំង) (គ.ស ?-៤៣០) រជ្ជកាល (គ.ស ៤២០-៤៣០) ជាព្រាហ្មណ៍ជាតិឥណ្ឌា ដែលពេលមួយនោះមានសំឡេងអាថ៌កំបាំងមួយបានបញ្ជាអោយព្រាហ្មណ៍នេះទៅសោយរាជ្យនៅអាណាចក្រភ្វូណាន។ កៅណ្ឌិន្យ មានសេចក្តីរីករាយយ៉ាងខ្លាំង ហើយបានធ្វើដំណើរទៅដល់ស្រុកផានផាន នៅខាងត្បូងដែលអ្នកស្រុកនគរភ្វូណានបាននាំគ្នាទៅជួប ហើយស្រុះស្រួលលើកព្រះអង្គអោយឡើងសោយរាជ្យ។ ឯកសារខ្លះបានបញ្ជាក់ថា ក្សត្រអង្គនេះមានព្រះនាមក្នុងរាជ្យថា ឝ្រុតវម៌្ម ដែលគេបានថ្វាយព្រះរហស្សនាមថា អ្នកការពារលទ្ធិវេទ។ អូរកែវ ជាមាត់ច្រកសមុទ្រ ជាកំពង់ផែចំណតទូកសំពៅធំៗ មួយយ៉ាងសំខាន់របស់នគរភ្វូណាន ក្នុងការទាក់ទងរកស៊ីធ្វើជំនួញក្រៅប្រទេសជាមួយនឹងប្រទេសជិតឆ្ងាយ មានប្រទេសនៅតាមសមុទ្រមេឌីទែរ៉ានេ (La Mer Méditerranée) នៅទ្វីបអ៊ឺរ៉ុប ជាដើម ដែលជាកត្តាមួយ ធ្វើឲ្យគេស្មានថា កាលជំនាន់នោះ ពួកជនជាតិឥណ្ឌា ប្រហែលជានាំគ្នាលើកទ័ព មកលុកលុយរាតត្បាតយកនគរខ្មែរ។ មេទ័ពឥណ្ឌាដែលចូលមកលុកលុយវាយយកនគរភ្វូណាន ហើយប្រកាសតាំងខ្លួនជាស្ដេចនោះ មានដើមកំណើតក្នុងត្រកូលព្រាហ្មណ៍កៅណ្ឌិន្យ ដូចព្រះមហាក្សត្រខ្មែរទី១ដែរ ។
សាសនា
[កែប្រែ]ក្នុងកាលបើឡើងគ្រងរាជសម្បត្តិ ព្រះអង្គបានបន្ថែមឈ្មោះ វម៌្ម មកលើព្រះនាមព្រះអង្គ ដែលក្លាយទៅជា កៅណ្ឌិន្យវម៌្ម (អ្នកប្រវត្តិវិទូខ្លះយល់ថា ព្រះមហាក្សត្រខ្មែរដែលមានព្រះនាមកៅណ្ឌិន្យវម៌្ម មានតែមួយទេក្នុងប្រវត្តិសាស្ត្រខ្មែរ)។ ព្រះអង្គជាក្សត្រមួយអង្គប្រកបទៅដោយទសពិធរាជធម៌។ ព្រះអង្គបានតាំងខ្លួនជាអ្នកការពារព្រហ្មញ្ញសាសនា។ ព្រហ្មញ្ញសាសនាដែលគោរពព្រះឥសូរ ហើយដែលគេចាត់ទុកជាសាសនារដ្ឋ ឬសាសនាផ្លូវការ បានជះឥទ្ធិពលទៅគ្រប់ទិសទី។ តែ ព្រះពុទ្ធសាសនារបៀបមហាយានដែលធ្លាប់មានវត្តមានលើទឹកដីខ្មែរ ជាយូរយារណាស់មកហើយ ក៏មិនបានសាបសូន្យដែរ។ ការរីកចម្រើនចេះតែមាន អ្នកកាន់គោរពព្រះពុទ្ធសាសនា ក៏ចេះតែកើនចំនួនច្រើនជាលំដាប់។ មិនត្រឹមតែប៉ុណ្ណោះទេ ព្រះអង្គបានទាំងអញ្ជើញពួកព្រាហ្មណ៍យ៉ាងច្រើនពីប្រទេសឥណ្ឌា ដោយផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ដល់ពួកនេះ ដើម្បីអោយគេជួយរៀបចំកិច្ចការផ្សេងៗខាងសាសនា ការអប់រំ និងខាងសង្គមថែមទៀតផង។
ការរៀបចំនគរ
[កែប្រែ]ក្នុង របៀបចាត់ចែងនគរ ព្រះអង្គបានយកគំរូទៅតាមប្រទេសឥណ្ឌា បង្កើតឲ្យមានស្ថាប័ន មានវណ្ណៈ មានច្បាប់ទម្លាប់ មានជំនឿ មានការអប់រំ ដែលផ្ដិតផ្អែកទាំងស្រុងទៅលើលទ្ធិព្រហ្មញ្ញសាសនា ។ ដើម្បីឲ្យការរៀបចំនគរមានប្រសិទ្ធភាព ព្រះអង្គបានប្រមូលផ្ដុំ និងអញ្ជើញព្រាហ្មណ៍ជាច្រើនមកពីប្រទេសឥណ្ឌា ឲ្យចូលមកជួយធ្វើការកែច្នៃ ដូរប្រែ តម្រែតម្រង់កសាងសង្គមជាតិខ្មែរថ្មី ។ ព្រះអង្គបានប្រទានរង្វាន់យ៉ាងជា័ទីគាប់ចិត្ត ជាកិត្តិយស បុណ្យសក្តិ ទ្រព្យសម្បត្តិជាច្រើនដល់ព្រាហ្មណ៍ទាំងនោះ ។ ព្រះរាជធានីមានឈ្មោះ វ្យាធបុរ ដែលចិនហៅក្លាយមកជាទូមូ ត្រូវនឹងពាក្យ ទ្មាក់។ ព្រះកៅណ្ឌិន្យវរ្ម័ន ជាព្រះមហាក្សត្រមួយអង្គខ្លាំងពូកែ ល្បីល្បាញ មាននគរជិតឆ្ងាយជាច្រើនជាចំណុះ ។ ក្រោយពីព្រះអង្គចូលទិវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គទ្រង់ឡើងសោយរាជ្យស្នងព្រះអង្គ ដែលមានព្រះនាមក្នុងរាជ្យថា ឝ្រីន្ទ្រវម៌្ម។[២]
ពង្សាវលី
[កែប្រែ]- ព្រះមហេសី ព្រះនាម កុលទីទេវី
- បុត្រព្រះនាម ឝ្រីន្ទ្រវម៌្ម
ឯកសារយោង
[កែប្រែ]- ↑ Bénisti, Mireille (1971). "Recherches sur le premier art khmer. [III. Aux confins des styles de Prei Kmeng et de Kompong Preah]". Arts asiatiques 23 (1): 93–134. ISSN 0004-3958. DOI:10.3406/arasi.1971.1031.
- ↑ Kenneth T. So. "Preah Khan Reach and The Genealogy of Khmer Kings" (PDF). Cambosastra. Archived from the original (PDF) on July 8, 2021. Retrieved March 2, 2017.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help)
- ប្រវត្តិសាស្ត្រខ្មែរដោយលោក រស់ ចន្ត្រាបុត្រ។
- ព្រះរាជពង្សាវតារភាគទី ១ សម័យនគរភ្នំ ដោយ ក្រសេម-ទេពពិទូរ
សូមមើលផងដែរ
[កែប្រែ]| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: កៅណ្ឌិន្យវរ្ម័ន |
| |||||||||||||||||||||||||||||||||||||||||||||||||||||||||||
| គោរម្យងារសំរាប់រាជ្យ | ||
|---|---|---|
| មុនដោយ ចន្ទ្រា (កម្ពុជសូរីយា) |
ព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលនគរភ្នំ គ.ស ៤២០-៤៣៤ |
តដោយ ស្រីឥន្ទ្រវរ្ម័ន |
| អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |