Jump to content

ចម្លាក់តោ

ពីវិគីភីឌា

តោសិង្ហសឹង្ហសីហសីហា (សំស្ក្រឹត : सिंह ,នរសិំហ ; បាលី : सीह, សីហ) តោ គឺជាសត្វចតុបាទមានរស់នៅក្នុងព្រៃ មានជើងបួន ដែលមានអំណាចអង់អាច មាឌធំក្រអាញបន្តិច ហើយឥរិយាបថរបស់វាជាសត្វដែលអង្គុយលើត្រគាកក្រោយ ឬឈរនៅលើជើងក្រោយ មាត់បើកចំហរយ៉ាងធំ និងមានចង្កូមបង្ហាញពីលក្ខណៈគំរាមកំហែងគួរឲ្យខ្លាច។ គេដឹងថាសត្វតោ កើតមានដំបូងបង្អស់នៅសម័យភ្លីអូសែន (Pliocence) ប្រហែល ៥ - ១.៨លានឆ្នាំមុន ក្នុងទ្វីបអាព្រិច ដែលកើតមានឡើងប្រហាក់ប្រហែលនឹងពូជមនុស្សដែរ ព្រោះគេដឹងតាមរយៈការវិភាគឆ្អឺងសត្វតោដែលបានរកឃើញ។ តោ ជានិមិត្តរូបនៃអំណាចថាមពលខ្លាំងក្លា។ នៅក្នុងព្រហ្មញ្ញសាសនា គេយល់ថាសត្វតោ ជាសត្វមួយប្រភេទក្នុងចំណោមសត្វជាច្រើនដែលមានភាពអង់អាចក្លាហាន មានអំណាចខ្លាំងក្លា ជាស្តេចនៃសត្វចតុបាទ រស់នៅខាងជើងភ្នំព្រះសុមេរុដែលជាស្នូលចក្រវាលដែលមានតួនាទីជាឆ្មាំចាំការពារភ្នំព្រះសុមេរុដែលទីស្ថានរបស់ទេពនិករទាំង ៣៣ គង់នៅ។ តោ ជាយានជំនិះរបស់ព្រះនាងទុគ៌ា ព្រះកេតុ ព្រះកុបេរ ជួនកាលមានតួនាទីអូសរទេះឲ្យក្រុងរាពណ៍ ជួនកាលអូសរទេះឲ្យព្រះឥសូរ។ លើសពីនេះ យើងដឹងថាអវតារមួយរបស់ព្រះវិស្ណុមានឈ្មោះថា “នរសិង្ហ” មានខ្លួនជាមនុស្ស ក្បាលជាតោ ចុះមកសម្លាប់បិសាចការពារស្ថានកណ្តាល។ ចំណែក នៅក្នុងលទ្ធិព្រះពុទ្ធសាសនា កាលពីរវាងស.វ.ទី៣ មុនគ.ស. នៅស្រុកឥណ្ឌា ក្នុងរជ្ជកាលព្រះបាទ អសោក ដែលជាស្តេចល្បីល្បាញខ្លាំងធ្វើឲ្យព្រះពុទ្ធសាសនារីកចម្រើនឡើង ទ្រង់បានធ្វើជាសសរមួយដែលខាងលើសសរគេបានឆ្លាក់ជាសត្វតោឈរចំនួនបី។ គេឆ្លាក់សត្វតោនេះឡើងក្នុងបំណងជឿថា សត្វតោជាសត្វមានអំណាចអនុភាពខ្លាំងក្លា នៅពេលដែលសត្វតោគ្រហឹម ឬស្រែក មានន័យថាឥទ្ធិពលនៃការផ្សព្វផ្សាយព្រះពុទ្ធសាសនាទៅកាន់ពិភពលោកកាន់តែមានភាពល្បីសុះសាយ។ ជាងនេះទៅទៀត នៅស្រុកឥណ្ឌាគេយល់ថាតោជានិមិត្តរូបនៃសន្តិវង្សស្តេចនិងជានិមិត្តរូបនៃច្បាប់ព្រះពុទ្ធសាសនា ដោយសារតែអំណាចរិទ្ធានុភាព និងការសម្តែងធម៌ទេសនានៃព្រះពុទ្ធអង្គមានអំណាចដូចសម្រែកសត្វតោ។

នៅក្នុងសិល្បះខ្មែរ គេឃើញចម្លាក់តោត្រូវបានឆ្លាក់នៅមុខប្រាសាទឬទីកន្លែងគោរពបូជាផ្សេងដែលតំណាងជាឆ្មាំការពារឬជាយានជំនិះរបស់ទេពឬសម្រាប់លម្អរក្នុងសិល្បះ។

ចម្លាក់

[កែប្រែ]
តោនៅប្រាសាទតោ C1
ប្រាសាទព្រះគោ
ភ្នំបាខែង
កោះកេ
ប្រាសាទព្រះខ័ន