ចលនានៅក្នុងរូបវិទ្យា

ពីវិគីភីឌា

នៅក្នុងមេកានិច, ចលនាជាបំលាស់ទីនៃអង្គធាតុមួយធៀបនឹងចំនុចនឹងមួយនៅក្នុងលំហ នៅខណៈកំនត់មួយ។

ប្រភេទចលនា[កែប្រែ]

នៅក្នុងមេកានិចញូតុន គេចែកប្រភេទចលនាដូចតទៅ៖

  • ចលនាដាច់ខាត ៖ ចលនារបស់អង្គធាតុមួយគិតធៀបទៅនឹងតំរុយដាច់ខាតដែលនៅនឹងថ្កល់
  • ចលនាធៀប ៖ ចលនារបស់អង្គធាតុមួយគិតធៀបទៅនឹងតំរុយសមញ្ញដទៃទៀត (ក្រៅពីតំរុយដាច់ខាត) ដែលមិននៅនឹងថ្កល់

ទោះជាយ៉ាងណាក៏ដោយ ការបែកចែកបែបនេះលែងមានសុពលភាពហើយ តាំងពីពេល ហង់រី ព័ងការ៉េ បានអះអាងមិនប្រើសញ្ញាណតំរុយដាច់ខាត ហើយជាពិសេសទៅទៀតតាំងពីពេលអាល់បឺត អែងស្ដែងបានប្រកាសនូវគោលការណ៍រ៉ឺឡាទីវីតេ

ចលនាពិសេសៗផ្សេងៗ៖

ចលនាដែលមនុស្សមិនអាចសង្កេតបានដោយភ្នែកទទេ[កែប្រែ]

សកល[កែប្រែ]

លំហពេល (សសៃរបស់សកល) តាមពិតទៅរីកធំឡើងជាលំដាប់។ ជាពិសេសទៅទៀតគឺថាសកលយឺតដូចជាកៅស៊ូកងអញ្ចឹង។ ការផ្ទៀងផ្ទាត់ពីការពន្យល់នេះត្រូវបានផ្ដល់ដោយ អិដវីន ហាប់បល ដែលបានបកស្រាយថាកាឡាក់ស៊ីទាំងអស់និងវត្ថុនៅក្នុងអវកាសឆ្ងាយៗទាំងឡាយ​កំពុងធ្វើចលនាចាកឆ្ងាយពីយើង (ច្បាប់របស់ហាប់បល) នៅក្នុងបាតុភូតដែលគេហៅថា ពង្រីកសកល។

កាឡាក់ស៊ី[កែប្រែ]

កាឡាក់ស៊ីមីលគីវេយ កំពុងតែធ្វើចលនាក្នុងលំហដោយល្បឿនមិនគួរអោយជឿមួយ។ វាត្រូវបានផ្ដល់ថាមពលដោយកំលាំងសល់ពីបន្ទុះប៊ីកបាង។ តារាវិទូជាច្រើននាក់ជឿថាកាឡាក់ស៊ីមីលគីវេយកំពុងធ្វើចលនា​ដោយល្បឿនប្រហែល 600 km/s ធៀបនឹងកាឡាក់ស៊ីដទៃទៀតដែលនៅក្បែរ។

ប្រព័ន្ឋព្រះអាទិត្យ[កែប្រែ]

កាឡាក់ស៊ីមីលគីវេយកំពុងតែវិលជុំវិញផ្ចិតដ៏ខាប់របស់វា។ ហេតុនេះ ប្រព័ន្ឋព្រះអាទិត្យកំពុងតែធ្វើចលនាជារង្វង់​នៅក្នុងដែនទំនាញរបស់កាឡាក់ស៊ី។

ផែនដី[កែប្រែ]

ផែនដីកំពុងធ្វើចលនាវិលជុំវិញខ្លួនឯងដោយល្បឿន 0.4651 km/s ចំពោះចំនុចលើអេក្វាទ័រ។ ម្យ៉ាងទៀតផែនដីក៏វិលជុំវិញព្រះអាទិត្យដោយល្បឿនប្រហែល 30 km/s។

ទ្វីប[កែប្រែ]

ទ្រឹស្ដីរសាត់ទ្វីបប្រាប់ថាទ្វីបកំពុងធ្វើចលនារំកិល ដោយឥទ្ឋិពលរបស់ចរន្តវិលវល់នៃម៉ងតូ ក្នុងល្បឿនប្រហែល 2.54 cm ក្នុងមួយឆ្នាំ។ ចលនាដែលលឿនជាងគេគឺចលនាផ្លាកកូកូស (75 mm/ឆ្នាំ) និងផ្លាកប៉ាស៊ីហ្វិក (52–69 mm/ឆ្នាំ)។ ចលនាដែលយឺតជាងគេគឺផ្លាកអឺរ៉ាស៊ី (21 mm/ឆ្នាំ)។

នៅក្នុងរាងកាយមនុស្ស[កែប្រែ]

បេះដូងមនុស្សលោតក្នុងចង្វាក់ស្មើមួយ ដើម្បីបញ្ជូនឈាមក្នុងរាងកាយ។ នៅក្នុងសសៃវ៉ែន និង អាកទែរ ធំៗ ឈាមរត់ក្នុងល្បឿនប្រហែល 0.33 m/s។

ភាគល្អិត[កែប្រែ]

នៅក្នុងអាតូម អេឡិចត្រុងធ្វើចលនាជុំវិញណ្វៃយ៉ូក្នុងល្បឿនប្រហែល​ 242,000 m/s។​ ហើយផ្សំឡើងពី អេឡិចត្រុង(ធ្វើចលនាជុំវិញណ្វៃយ៉ូ) និង ប្រូតុង(ណ្វៃយ៉ូ)។

ពន្លឺ[កែប្រែ]

ពន្លឺមានលក្ខណៈជារលកផង និងជាហ្វូតុង ផង។ វាមានចលនាក្នុងល្បឿនប្រហែល 300,000 km/s។ វាជាល្បឿនលឿនបំផុត​ដែលមនុស្សស្គាល់ ហើយបើតាមអែងស្តែង ល្បឿននេះជាល្បឿនកំរិត ដែលគ្មានអ្វីផ្សេងទៀតអាចធ្វើចលនាលឿនជាងនេះទេ។