សំទុះ

ពីវិគីភីឌា

សំទុះ ជាទូទៅមានន័យថាជាបំរែបំរួលល្បឿន(នៅក្នុងស៊ីនេម៉ាទិច វ៉ិចទ័រល្បឿន)ធៀបទៅនឹងរយៈពេល។ នៅក្នុងអត្ថបទនេះយើងនឹងប្រើពាក្យសំទុះ​សំដៅទៅលើវ៉ិចទ័រសំទុះ លើកលែងតែក្នុងករណីមានបញ្ជាក់បន្ថែម។

សញ្ញាណ[កែប្រែ]

នៅក្នុងជីវភាពប្រចាំថ្ងៃ យើងអាចចាប់អារម្មណ៍ជាចលនាទាក់ទិននឹងសំទុះ៣ប្រភេទ៖

  • ពេលយើងបង្កើនល្បឿន៖ សំទុះមានតំលៃវិជ្ជមាន មានន័យថាវាមានទិសដៅដូចនឹងវ៉ិចទ័រល្បឿន។
  • ពេលយើងបន្ថយល្បឿន៖ សំទុះមានតំលៃអវិជ្ជមាន មានន័យថាវាមានទិសដៅផ្ទុយនឹងវ៉ិចទ័រល្បឿន។
  • ពេលយើងប្ដូរទិសដៅចលនា(បត់)៖ សំទុំបំបែកជា២កុំប៉ូសង់គឺ សំទុះប៉ះ និង សំទុះកែង។ បើសិនជាយើងបត់ដោយមិនប្រែប្រួលល្បឿន នោះមានតែកុំប៉ូសង់កែងទេ។

សំទុំមធ្យមនិងសំទុះខណៈ[កែប្រែ]

  • សំទុះមធ្យម៖ ជាទំហំស្កាលែរ។ សំទុះមធ្យម នៅលើចន្លោះពេល កំនត់ដោយរូបមន្ត៖

ដែល និង ជាល្បឿនរៀងគ្នានៅខណៈ និង

  • សំទុះខណៈ៖ ជាទំហំវ៉ិចទ័រ។ សំទុះខណៈ ជាដេរីវេនៃវ៉ិចទ័រល្បឿន

ខ្នាតអន្តរជាតិរបស់សំទុះគឺ ម៉ែត្រក្នុងមួយវិនាទីការ៉េ m.s-2

សំទុះប៉ះនិងសំទុះកែង[កែប្រែ]

នៅក្នុងចលនាកោង សំទុះខណៈមានរូបមន្ត៖

ដែល

  • និង ជាសំទុះប៉ះនិងសំទុះកែង
  • និង ជាវ៉ិចទ័រឯកតារបស់កុំប៉ូសង់ប៉ះនិងកែងនឹងគន្លង
  • ជាតំលៃល្បឿនខណៈ
  • ជាកាំកំនោង

សំទុះនៅក្នុងឌីណាមិច[កែប្រែ]

នៅក្នុងឌីណាមិច សំទុះ​របស់អង្គធាតុក្រោមអំពើនៃកំលាំង កំនត់ដោយច្បាប់ញូតុន

ដែលជាម៉ាស់របស់អង្គធាតុ។ រូបមន្តនេះបញ្ជាក់ថា អោយតែមានកំលាំងមានអំពើទៅលើអង្គធាតុមួយ តែងតែមានសំទុះកើតឡើង។

Jerk(jolt, surge, lurch) និង Jounce(snap)[កែប្រែ]

Jerk ជាទំហំបញ្ជាក់ពីបំរែបំរួលសំទុះ ចំនែកJounce ជាទំហំបញ្ជាក់ពីបំរែបំរួល Jerk។ គេសរសេរ៖

ដែល

  • ជា Jounce
  • ជា Jerk
  • ជា សំទុះ
  • ជា ល្បឿន
  • ជា បំលាស់ទី
  • ជា ពេល

អត្ថបទទាក់ទិន[កែប្រែ]