ចិត្តសាស្រ្ត
ចិត្តសាស្រ្តជាវិទ្យាសាស្រ្តមួយបែប ដែលសិក្សាពីបាតុភូតមនសិការទូទៅ។ តាមន័យដើមពាក្យចិត្តសាស្រ្តមានន័យថា ការសិក្សាព្រលឹង ប៉ុន្តែបន្តាប់ពីការសិក្សាស្រាវជ្រាវដ៏ធំធេង ដែលបានធ្វើឱ្យកក្រើកពីភពចិត្តវិទូក្នុងវិស័យនេះ ពាក្យព្រលឹងនេះត្រឡប់ទៅជាគ្មានន័យទៅវិញ។ ម្យ៉ាងទៀត វិទ្យាសាស្រ្តមិនអាចសិក្សាព្រលឹងបានទេ ពីព្រោះព្រលឹងតាមន័យដែលយើងធ្លាប់យល់ ស្ថិតនៅក្នុងវិស័យបរមត្ថវិជ្ជា។ ម្យ៉ាងទៀត គោលការណ៍ចិត្តវិទ្យាសម័យថ្មី បានបង្ហាញយើងយ៉ាងច្បាស់ថា ចិត្តគំនិតរបស់មនុស្ស ឬសត្វលោកយើងពុំមែនមកពីប្រភពណាក្រៅអំពីលំនៅជីវ៖សាស្រ្ត សរីរសាស្រ្តរបស់ខ្លួនមនុស្សម្នាក់ៗឡើយ។ អាថ៌កំបាំងទាំងប៉ុន្មាន ដែលយើងតែងតែដាក់ទោសកំហុសទៅលើខ្មោចព្រាយបិសាច ឬព្រហ្មលិខិត គ្មានមូលដ្ឋានណាក្រៅអំពីសិរីរាង្គកាយយើងឡាយ។ នៅក្នុងគោលការណ៍នេះ ចិត្តវិទ្យាផ្អែកមួយភាគធំទៅលើក្បួនវេជ្ជសាស្រ្ត។ រីឯវិធីព្យាបាលជំងឺខួរក្បាលឋិតជាបឋមនៅក្នុងវិធីព្យាបាលសរីរាង្គកាយសិនដែរ។ បើនិយាយឱ្យចំគឺព្យាបាលទាំងពីរនេះតែម្តង[១]។
ឯកសារយោង
[កែប្រែ]- ↑ ក្បួនចិត្តសាស្រ្ត ដោយ វ៉ាន់ឌីកាអុង ឆ្នាំ១៩៧៣ ទំព័រកដល់ច