ចំនួនហ្គាលីលេ
Appearance
ចំនួនហ្គាលីលេ ជាទំហំគ្មានខ្នាតប្រើនៅក្នុងមេកានិចនៃសន្ទនីយ៍ សំរាប់កំនត់ធៀបរវាងភាពកកិតនិងភាពស្អិតរបស់សន្ទនីយ៍។ វាជាផលធៀបរវាងកំលាំងទំនាញដីនិងកំលាំងស្អិត។ ចំនួនហ្គាលីលេត្រូវបានគេប្រើសំរាប់សិក្សាចលនាក្នុងអង្គធាតុស្អិត ការរីកដោយកំដៅ សិក្សាទន្លាក់សេរីក្នុងសន្ទនីយ៍ និង សិក្សាពីចលនាទឹកហូរលើជញ្ជាំងជាដើម។ គេគណនាចំនួនហ្គាលីលេដោយរូបមន្ត៖
- : សំទុះទំនាញដី, (m/s2)
- : ប្រវែងសំគាល់របស់អង្គធាតុ, (m)
- : ភាពស្អិតស៊ីនេម៉ាទិច, (m2/s)
ចំនួននេះត្រូវបានដាក់ឈ្មោះតាមអ្នកវិទ្យាសាស្ត្រអ៊ីតាលី ហ្គាលីលេអូ ហ្គាលីលេ (១៥៦៤ - ១៦៤២)។