ច្បាប់កំលាំងរបស់អំពែរ
Appearance
- សូមកុំច្រលំជាមួយ ច្បាប់អំពែរ
ច្បាប់កំលាំងរបស់អំពែរជាច្បាប់ដែលនិយាយពីកំលាំងអន្តរកម្មរវាងខ្សែចំលង២ដែលឆ្លងកាត់ដោយចរន្តអគ្គីសនី។ ប្រភពរបស់កំលាំងនោះកើតឡើងដោយ ខ្សែចំលងម្ខាងបង្កើតដែនម៉ាញ៉េទិច (យោងតាមច្បាប់ប្យូ-សាវ៉ា ហើយខ្សែចំលងម្ខាងទៀតរងកំលាំងឡូរិន។
ឧទាហរណ៍ងាយជាងគេដែលគេស្គាល់ គឺករណីខ្សែចំលងត្រង់២ តូចឆ្មារ ដាក់ស្របគ្នាក្នុងសុញ្ញកាស ឆ្លងកាត់ដោយចរន្តអគ្គីសនីថេរ។ កំលាំងដែលមានអំពើលើខ្សែមួយក្នុងមួយខ្នាតប្រវែងគឺ៖
ដែល
- ជាគំលាតរវាងខ្សែចំលាងទាំង២
- និង ជាអាំងតង់ស៊ីតេចរន្តអគ្គីសនីឆ្លងកាត់ខ្សែចំលង
- ជាពែរមេអាប៊ីលីតេរបស់សុញ្ញកាស។
រូបមន្តទូទៅរបស់ច្បាប់កំលាំងរបស់អំពែរសរសេរ៖
ដែល
- ជាកំលាំងសរុបដែលសៀគ្វីទី1 មានអំពែរលើសៀគ្វីទី2 (ជាទូទៅគិតជា ញូតុន)
- និង ជាអាំងតង់ស៊ីតេចរន្តឆ្លងកាត់សៀគ្វីទី1 និងទី2 រៀងគ្នា (ជាទូទៅគិតជា អំពែរ),
- អាំងតេក្រាលខ្សែកោងឌុបជាផលបូកកំលាំងដែលផ្នែកនីមួយរបស់សៀគ្វីទី1 មានអំពើលើផ្នែកនីមួយៗរបស់សៀគ្វីទី2
- និង ជាវ៉ិចទ័រផ្នែកល្អិតរបស់ខ្សែកោង C1 និង C2 រៀងគ្នា ដែលមានទិសដៅដូចគ្នានឹងចរន្ត(ជាទូទៅគិតជា ម៉ែត្រ)
- ជាវ៉ិចទ័រឯកតារបស់បន្ទាត់ភ្ជាប់ផ្នែកតូចៗនៃខ្សែទាំង២ ពី ទៅ ហើយ ជាចំងាយរវាងផ្នែកតូចៗទាំងនោះ
- × ជាផលគុណវ៉ិចទ័រ
ដើម្បីកំនត់កំលាំងដែលមានអំពើរវាងខ្សែចំលងទាំង២នៅក្នុងមជ្ឍដ្ឋានរូបធាតុ គេត្រូវជំនួស ពែរមេអាប៊ីលីតេសុញ្ញកាសដោយពែរមេអាប៊ីលីតេរបស់មជ្ឍដ្ឋាននោះ។