សុញ្ញកាស

ពីវិគីភីឌា

សុញ្ញកាស សំដៅលើស្ថានភាពដែលមានសំពាធទាបជាងសំពាធបរិយាកាស។ និយមន័យរបស់ពាក្យសុញ្ញកាស ខុសគ្នាក្នុងទ្រឹស្ដីបទរូបវិទ្យាក្លាស់សិច (ចាស់) និងទ្រឹស្ដីបទរូបវិទ្យាកង់ទិច (ថ្មី)។

និយមន័យ[កែប្រែ]

និយមន័យក្នុងរូបវិទ្យាក្លាស់សិច[កែប្រែ]

ក្នុងរូបវិទ្យាក្លាស់សិច ពាក្យ«សុញ្ញកាស»​សំដៅលើ​«ស្ថានភាពគ្មានអ្វីទាំងអស់»។ ក្នុងការអនុវត្តជាក់ស្ដែង គេចែកវាជា២ប្រភេទគឺ៖

  • សុញ្ញកាសឥតខ្ចោះ ៖ ស្ថានភាពដែលគ្មានរូបធាតុនិងសំពាធ។ សុញ្ញាកាសឥតខ្ចោះ​ជាស្ថានភាពដែល​គ្មានម៉ូលេគុលរូបធាតុសូម្បីតែមួយគ្រាប់ ហេតុនេះគេពិបាកក្នុងការធ្វើសុញ្ញកាសឥតខ្ចោះនេះណាស់។ ជាក់ស្ដែង នៅលើផ្ទៃផែនដី ពេលសំពាធបរិយាកាសស្មើនឹង100kPa សីតុណ្ហភាពស្មើ0℃ មានម៉ូលេគុលឧស្ម័នប្រមាណ 2.69×1019គ្រាប់ក្នុង1cm3។​ នៅសំពាធ10-11Pa (សំពាធទាបបំផុត ដែលមនុស្សមានលទ្ធភាពបង្កើត) មានម៉ូលេគុលឧស្ម័នរាប់ពាន់គ្រាប់ក្នុង1cm3។ សូម្បីនៅក្នុងចក្រវាល ចន្លោះពីហ្គាឡាក់ស៊ីមួយទៅហ្គាឡាក់ស៊ីមួយទៀត ក៏នៅមានម៉ូលេគុលឧស្ម័នដែរ។
  • សំពាធអវិជ្ជមាន ៖ ស្ថានភាពដែលមានសំពាធទាបជាងសំពាធស្តង់ដាររបស់បរិយាកាស។ គេថាកំរិតសុញ្ញាកាសមួយល្អ​ឬអាក្រក់​ផ្អែកលើតំលៃសំពាធ។ បើសំពាធខ្ពស់ គេថាកំរិតសុញ្ញកាសមិនល្អ។ បើសំពាធទាប គេថាកំរិតសុញ្ញកាសល្អ។ កំរិតសុញ្ញកាសមានខ្នាតក្នុងប្រព័ន្ធខ្នាតអន្តរជាតិដូចសំពាធដែរ គឺ ប៉ាស្កាល់ (Pa)។

និយមន័យក្នុងរូបវិទ្យាកង់ទិច[កែប្រែ]

នៅក្នុងរូបវិទ្យាកង់ទិច ពាក្យ«សុញ្ញកាស»សំដៅលើ«ស្ថានភាពដែលមានថាមពលទាបបំផុត»។ នៅពេលមានភាគល្អិតធ្វើចលនា វាមានថាមពលស៊ីនេទិចបន្ថែមលើថាមពលរបស់វា ហេតុនេះគេថាវាមិនស្ថិតនៅស្ថានភាពដែលមានថាមពលទាបបំផុតទេ។ មានន័យថាស្ថានភាពគ្មានភាគល្អិតមួយគ្រាប់សោះ​ជាសុញ្ញកាស។