Jump to content

ច្រកខាន់ម៉ុង

ពីវិគីភីឌា
ច្រកខាន់ម៉ុងមើលពីលើយន្តហោះ។ ខាងឆ្វេងគឺកោះឃ្យឺស្សឺ ខាងស្ដាំគឺកោះហុងស្សឺ

ច្រកខាន់ម៉ុង (ជាភាសាអង់គ្លេស៖ Kanmon Straits , ជាភាសាជប៉ុន៖ 関門海峡 (ខាន់ម៉ុងកៃក្យូ)) ឬច្រកស៊ីម៉ុណុសិគី(下関) គឺជាផ្ទៃទឹកដែលខណ្ឌចែកកោះឃ្យឺស្សឺនិងកោះហុងស្សឺ​របស់ជប៉ុន។ ច្រកនេះមានកំនើនដីល្បាប់១៥ស.ម ក្នុង១ឆ្នាំ​ ដែលការណ៍នេះអនុញ្ញាតិអោយគេសាងសង់​អាកាសយាន្តដ្ឋានឃីតាឃ្យឺស្សឺថ្មី ក្នុងតំលៃទាប។ ការឆ្លងកាត់ច្រកនេះអាចធ្វើឡើងតាមរយៈសាឡាង​និងរូងក្រោមសមុទ្រ។

ការឆ្លងកាត់ច្រកខាន់ម៉ុង

[កែប្រែ]

បច្ចុប្បន្ននៅមានសាឡាងប្រតិបត្តិការដឹកជញ្ជូនរវាង​នីស៊ីមីណាតូ (កុគឹរ៉ា)-ហ៊ីគីណុស៊ីម៉ា (ស៊ីម៉ុណុសិគី) ដែលប្រើពេលប្រហែល១០នាទី និងរវាង ម៉ុជីកុ-ស៊ីម៉ុណុសិគី។ មានរូងក្រោមសមុទ្រមួយចំនួនសំរាប់អោយស៊ីងកាងសេន រថភ្លើង រថយន្ត និងអ្នកថ្មើរជើងឆ្លងកាត់ដោយសេរី។ ក្រៅពីនេះនៅមានស្ពានមួយសំរាប់តភ្ជាប់ផ្លូវអិចស្ព្រេសវេយ ឆ្លងកាត់ច្រកនេះ។

ស្ពានខាន់ម៉ុងក្យូ

រូងក្រោមសមុទ្រទីមួយសំរាប់រថភ្លើងត្រូវបានបើកដំនើរការ​នៅថ្ងៃទី ១៥ វិច្ឆិកា ១៩៤២។ រូងក្រោមសមុទ្រសំរាប់ផ្លូវថ្នល់ត្រូវបានបើកដំនើរការនៅថ្ងៃទី​៩ មិនា ១៩៥៨។ ស្ពានខាន់ម៉ុងក្យូ ត្រូវបានបើកដំនើរការនៅថ្ងៃទី ១៤ វិច្ឆិកា ១៩៧៣។ រូងក្រោមសមុទ្រសំរាប់ស៊ីងកាងសេនត្រូវបានបើកដំនើរការនៅថ្ងៃទី ១០ មិនា ១៩៧៥។

សារៈសំខាន់សេដ្ឋកិច្ច

[កែប្រែ]

ច្រកខាន់ម៉ុងតភ្ជាប់សមុទ្រជប៉ុននិងសមុទ្រសិតុណៃកៃ។ វាជាផ្លូវសមុទ្រខ្លីជាងគេក្នុងការដឹកជញ្ជូនទំនិញរវាង អូសាកា តូក្យូ និង ចិន កូរ៉េ