ឆ្កែ

ពីវិគីភីឌា

ឆ្កែស្រុក
Temporal range: Late Pleistocene - បច្ចុប្បន្ន
other images of dogs
ស្ថានភាពអភិរក្ស
សត្វស្រុក
Scientific classification
Domain:
រជ្ជៈ:
Phylum:
Class:
លំដាប់:
អំបូរ:
Genus:
ប្រភេទ:
Subspecies:
C. l. familiaris
Trinomial name
Canis lupus familiaris
(Linnaeus, 1758)
Alsatian

សត្វឆ្កែ (Canis lupus familiaris) គឺជាថនិកសត្វមួយប្រភេទដែលចេញ​មកពី​អំបូរ​ Canidae។ សត្វឆ្កែត្រូវបានផ្សាំងដោយមនុស្ស​អស់រយៈកាលដ៏យូរណាស់​មក​ហើយ​។​ វាគឺជាសត្វដំបូងបំផុតដែលត្រូវបានផ្សាំង។ ឆ្កែត្រូវបានប្រើប្រាស់​ដោយ​​​មនុស្សសម្រាប់មុខងារខុសៗគ្នាជាច្រើន ដូចជា​ធ្វើ​ការ​ងារ​​ និងធ្វើជា​សត្វ​ចិញ្ចឹម​​។ ពួកវាគឺជាសត្វចិញ្ចឹមដ៏ពេញ​និយមពី​ព្រោះ​ពួកវាតែងតែចូលចិត្តលេង រាក់​ទាក់ ហើយ​និងចេះស្ដាប់មនុស្ស។ សត្វឆ្កែសាមសិបលានក្បាល​នៅ​សហរដ្ឋ​អាមេរិក​​ត្រូវបានចុះឈ្មោះជាសត្វចិញ្ចឹម។ សត្វឆ្កែស៊ីទាំងសាច់ និងបន្លែ​ដែល​ជានិច្ច​​​ជា​កាល​​ត្រូវ​បានគេលាយបញ្ចូលគ្នា ហើយដាក់លក់នៅតាម​ទីផ្សារជា​អា​ហារ​​​សត្វ​ឆ្កែ​។ ជាញឹកញាប់ សត្វឆ្កែតែងតែមានការងារ ដូចជាឆ្កែប៉ូលីស ឆ្កែទា​ហ៊ាន ឆ្កែនាំផ្លូវជនពិការ ឆ្កែពន្លត់អគ្គីភ័យ ឆ្កែនាំសារ ឆ្កែប្រម៉ាញ់ និងឆ្កែគង្វាល។

ពេលខ្លះ ពួកវាត្រូវបានគេហៅថា "canines" មកពីពាក្យឡាទីនសម្រាប់ពាក្យ​ថា​ dog - canis។ ពេលខ្លះមនុស្សក៏ប្រើផងដែរនូវពាក្យថា "dog" ដើម្បី​ពណ៌​នា​ពូជ​ឆ្កែ​ដទៃទៀត​ ដូចជាសត្វឆ្កែចចកជាដើម។ សត្វឆ្កែដែលទើបនឹងកើត គេហៅថា pup​puppy។ សត្វឆ្កែត្រូវបានគេហៅថា puppy រហូតដល់វាមានអាយុប្រហែល​មួយ​ឆ្នាំ។

សត្វឆ្កែ ពេលខ្លះត្រូវបានគេចាត់ទុកជា "មិត្តសំឡាញ់របស់មនុស្ស" ពីព្រោះវា​ត្រូវ​បានគេ​​​ទុកជាសត្វចិញ្ចឹម ហើយវាស្មោះត្រង់នឹងម្ចាស់ និងចូលចិត្ត​នៅក្បែរ​មនុស្ស​។​

រូបរាង​ និងឥរិយាបថ[កែប្រែ]

សត្វឆ្កែអាចហិតក្លិន និងស្ដាប់បានយ៉ាងល្អ ប៉ុន្តែមិន​អាចមើល​ឃើញពណ៌​បាន​​ល្អ​នោះទេ។ ពួកវាងងឹតពណ៌។ សត្វឆ្កែមានជើងបួន ហើយបង្កើតសម្លេង "បាក"​ "វូហ្វ" ឬក៏ "អាហ្វ"។ សត្វឆ្កែតែងតែដេញចាប់សត្វឆ្មា ហើយ​សត្វឆ្កែភាគច្រើនលេង​ចាប់បាល់ និងដំបងឈើ។

ជាធម្មតា សត្វឆ្កែរស់បានប្រហែលដប់ឆ្នាំ ឬក៏អាចច្រើនជាងនេះ។ ទំហំ និង​ពូជ​របស់វាអាចធ្វើឲ្យប្រែប្រួលរយៈពេលដែលពួកវាអាចរស់នៅ។ ជាធម្មតា សត្វ​ឆ្កែ​ពូជតូចៗរស់នៅបានយូរជាងសត្វឆ្កែពូជធំៗ។

ដូចគ្នានឹងសត្វឆ្កែចចកដែរ ឆ្កែព្រៃធ្វើដំណើរទៅណាមកណា​ជាក្រុមហៅ​ថាហ្វូង។ ហ្វូងឆ្កែគឺចាត់ថ្នាក់ដោយឋានៈ ហើយសត្វឆ្កែដែល​មានឋានៈ​ទាប​នឹង​ត្រូវ​ចុះចូលជាមួយសត្វឆ្កែដទៃដែលមានឋានៈខ្ពស់ជាង។ ឆ្កែដែលមាន​ឋានៈ​ខ្ពស់​ជាងគេគឺហៅថា alpha male (សត្វឈ្មោលដែលខ្លាំងលើសគេ)។ សត្វ​ឆ្កែ​ដែល​នៅក្នុងក្រុមជួយ និងមើលថែគ្នាទៅវិញទៅមក។ សត្វឆ្កែ​ស្រុ​ក​តែង​តែ​មើលទៅម្ចាស់របស់​វាថា​ជា​ សត្វឈ្មោល​ដែលខ្លាំងលើសគេ។

ដើមកំណើតសត្វឆ្កែ[កែប្រែ]

សត្វឆ្កែទាំងអស់គឺជាប់ពូជមកពីសត្វឆ្កែចចក​ ដែលបានកើតឡើងដោយ​សារ​​តែ​ការផ្សាំង​និង ការជ្រើសរើសសិប្បនិមិត្ម។ វាត្រូវបានគេដឹង​ដោយ​សារ​ការវិភាគDNA genome ត្រូវបានធ្វើឡើងដើម្បី​រក​ឲ្យឃើញរឿងទាំងអស់នេះ។ ពួកវាត្រូវបានបង្កាត់ពូជដោយមនុស្ស។ ផូស៊ីល​នៃ​សត្វ​ឆ្កែមុនគេបង្អស់​ដែលត្រូវបាន​គេ​ស្គាល់​​គឺតាំងពី ៣១ ៧០០ ឆ្នាំមុននៅប្រទេសបែលហ្ស៊ិក

សត្វឆ្កែនិងមនុស្ស[កែប្រែ]

សត្វឆ្កែបានរស់នៅជាមួយមនុស្សយ៉ាងហោចណាស់ ៣០ ០០០ឆ្នាំ។ ជាញឹកញយ ពួកវាត្រូវបានគេហៅថាជា "មិត្តសំឡាញ់របស់មនុស្ស" ពីព្រោះពួកវាសមទៅនឹងជីវិតរបស់មនុស្ស។ សត្វឆ្កែអាចបម្រើមនុស្សបានច្រើនបែប។ ឧទាហរណ៏​ មានដូចជា ឆ្កែការពារ ឆ្កែប្រម៉ាញ់ ឆ្កែប្រមូលហ្វូងឆ្កែនាំផ្លូវ និងសម្រាប់មនុស្សពិការភ្នែក។ មានសត្វ​ឆ្កែ​មួយ​ចំនួន​ផង​ដែរដែលត្រូវបានគេបង្វឹកឲ្យហិតក្លិនជំងឺក្នុងរាងកាយមនុស្ស ឬក៏សម្រាប់ស្វែងរកគ្រាប់បែក ឬ​ថ្នាំញៀន​ខុសច្បាប់។ សត្វ​ឆ្កែ​ទាំងនេះពេលខ្លះជួយដល់ប៉ូលីសនៅក្នុងព្រលានយន្តហោះ ឬទីកន្លែងផ្សេងៗទៀត។ ឆ្កែហិតក្លិន (ជាធម្មតាគឺពូជ beagles)​ គឺពេលខ្លះត្រូវបានគេបង្វឹកក្នុងការងារនេះ។ សត្វឆ្កែថែមទាំងត្រូវបានបញ្ជូនដោយជនជាតិរុស្សីទៅកាន់ភពអវកាស ពីរ បីឆ្នាំមុនមនុស្សឡើងទៅទៀតផង។ សត្វឆ្កែដំបូងដែលត្រូវបានបញ្ជូនទៅឈ្មោះថា Laika ប៉ុន្តែបានស្លាប់នៅទីនោះ។

ពូជសត្វឆ្កែ[កែប្រែ]

Dogs are bred into very different breeds: here a Great Dane and a small Chihuahua.
មើលផងដែរនូវ តារាងពូជសត្វឆ្កែ

មាន​សត្វឆ្កែយ៉ាងហោចណាស់ ៨០០ ពូជ (ប្រភេទ)។ សត្វឆ្កែដែលមេ​បា​របស់​វា​ជា​ពូជតែមួយ នោះវានឹងជាពូជនោះដែរ។ ឆ្កែទាំងអស់នោះហៅថា ពូជសុទ្ធ ឬ ឆ្កែ pedigreeសុទ្ធ។ សត្វឆ្កែដែលមានមេ​បាពី​ពូជខុសៗគ្នាគឺមិន​ស្ថិតនៅក្នុង​ប្រ​ភេទ​ពូជ​​តែមួយទៀតឡើយ។ ពួកវាត្រូវហៅថា​mutts, សត្វឆ្កែពូជកាត់ ឆ្កែកូនកាត់ ឬ សត្វ​ពូជកាត់។ ពូជឆ្កែមួយចំនួនក្នុង​ចំ​ណោម​​​ពូជឆ្កែដែលពេញនិយម មានដូចជា ឆ្កែ​គង្វាល collies poodles និង retrievers។ ពួកវាកំពុងតែពេញ​និយម​ក្នុងការ​បង្កាត់​​ពូជ​​សត្វឆ្កែពីរខុសគ្នា ហើយហៅឈ្មោះពូជឆ្កែថ្មីនោះ​ដែលជាការ​លាយ​គ្នា​នៃ​​​ឈ្មោះពីររបស់ពូជនៃមេបា។ កូនឆ្កែដែលមានមេបាជាពូជ poodle ហើយ​និង​ពូជ​ pomeranian ត្រូវបានគេហៅថា Pomapoo។ ជំនួសឲ្យការហៅថា mutts​ សត្វ​​ឆ្កែប្រភេទ​នេះ​ត្រូវបានគេស្គាល់ថា ពូជឆ្កែអ្នកច្នៃម៉ូដ។ ពពួកឆ្កែប្រភេទនេះ ជាទូទៅត្រូវបានគេប្រើ​សម្រាប់ការ​បង្ហាញ​យក​ពាន​រង្វាន់​ និង​ការបង្ហាញម៉ូដ។ សត្វឆ្កែប្រភេទនេះក៏អាចជាឆ្កែនាំផ្លូវផងដែរ។

សាលតាំងរូបថត[កែប្រែ]

ទំព័រពាក់ព័ន្ធ[កែប្រែ]

ឯកសារយោង[កែប្រែ]