រុស្ស៊ី

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី Russia)
សហព័ន្ធ​រុស្ស៊ី
Российская Федерация
Rossiyskaya Federatsiya
ភ្លេងជាតិГосударственный гимн Российской Федерации  (Russian)
Gosudarstvenny gimn Rossiyskoy Federatsii  (transliteration)
State Anthem of the Russian Federation
{
រដ្ឋធានី
និង​ជា​ទីក្រុង​ធំ​បំផុត
មូស្គូ
55°45′N 37°37′E / 55.750°N 37.617°E / 55.750; 37.617
ភាសា​ផ្លូវការ រុស្ស៊ី ជា​ភាសា​ផ្លូវ​ប្រើ​ទូទាំង​ប្រទេស; ២៧ ភាសា​ផ្លូវការ​ដទៃ​ទៀត ប្រើ​នៅ​ក្នុង​តំបន់​ផ្សេង​ៗ
ក្រុមជាតិពន្ធុ  79,8% រុស្ស៊ី
៣,៨% តាតារ
២,០% អ៊ុយក្រែន
១,២% Bashkir
១,១% Chuvash
១២,១% ជាតិជាតិ​ដទៃ[១]
ភាសា/ជនជាតិ រុស្ស៊ី
របប​គ្រប់គ្រង សាធារណរដ្ឋ សហព័ន្ធ ពាក់កណ្ដាល​ប្រធានាធិបតី​និយម
 -  ប្រធានាធិបតី ឌ្មីទ្រី មេដេវេដេវ
 -  នាយករដ្ឋមន្ត្រី វ្ល៉ាឌីមៀរ ពូទីន
 -  ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ សឺហ្គេយ មីរ៉ូណូវ (FR)
 -  ប្រធាន​សភា​ឌូម៉ា បូរីស ហ្គ្រីស្លូវ (UR)
អង្គនីតិប្បញ្ញត្តិ សភា​សហព័ន្ធ
 -  សភា​ថ្នាក់ខ្ពស់ ក្រុមប្រឹក្សា​សហព័ន្ធ
 -  សភា​ថ្នាក់​ទាប សភា​ឌូម៉ា
ការ​បង្កើត
 -  Rurik Dynasty ៨៦២ 
 -  Kievan Rus' ៨៨២ 
 -  Vladimir-Suzdal Rus’ ១១៦៩ 
 -  Grand Duchy of Moscow ១២៦៣ 
 -  អាណាចក្រ​ត្សារ​រុស្ស៊ី ១៥៤៧ 
 -  ចក្រភព​រុស្ស៊ី ១៧២១ 
 -  Russian SFSR ០៧ វិច្ឆិកា ១៩១៧ 
 -  សហភាព​សូវៀត ១៩២២ 
 -  សហព័ន្ធ​រុស្ស៊ី ២៥ ធ្នូ ១៩៩១ 
ផ្ទៃក្រឡា
 -  សរុប [[1 E13 ម | ១៧,០៧៥,៤០០ គ.ម]] (ទី​១)
៦,៥៩២,៨០០ ម៉ាយ 
 -  ទឹក (%) ១៣
ប្រជាជន
 -  ២០០៨ ព្យាករណ៍ ១៤២.០០៨.៨៣៨ (ទី​៩)
 -  ២០០២ ជំរឿន 145,166,731[២] 
 -  ដង់ស៊ីតេ ៨.៣ នាក់/គ.ម (ទី​២០៩)
២១,៥ នាក់/ម៉ាយ
GDP (PPP) ២០០៨ ព្យាករណ៍
 -  សរុប $2.261 trillion[៣] 
 -  ក្នុង​ម្នាក់​ៗ ១៥.៩២២ ដុល្លារ[៣] 
GDP (nominal) ២០០៨ estimate
 -  សរុប $1.676 trillion[៣] 
 -  ក្នុង​ម្នាក់​ៗ ១១.៨០៧ ដុល្លារ[៣] 
Gini (២០០៥) ៤០,៥ 
HDI (២០០៥) increase ០,៨០៦ (high[៤]) (ទី​៧៣)
រូបិយប័ណ្ណ Ruble (RUB)
ល្វែងម៉ោង (UTC+2 to +12)
 -  រដូវក្ដៅ (DST)  (UTC+3 to +13)
បើកបរ​ខាង ស្ដាំ
កូដកម្មសិទ្ធិប្រទេស .ru (.su reserved), (.рф2 2009)
លេខកូដ​ប្រទេស +7
1 The Russian Federation is one of the successors to earlier forms of continuous statehood, starting from the 9th Century AD when Rurik, a Viking warrior, established Novgorod, traditionally taken as the beginning of Russian statehood.
2 The .рф Top-level domain will be available for use in the Russian Federation in the second quarter of 2009 and will only accept domains which use the Cyrillic alphabet.[៥]

រុស្ស៊ី (ភាសា​រុស្ស៊ី ៖ Россия) មាន​ឈ្មោះ​ផ្លូវការ "សហព័ន្ធ​រុស្ស៊ី" គឺជា​ប្រទេស​មួយ​នៅ​ផ្នែក​ខាងជើង​អឺរ៉ាស៊ី (អាស៊ី និង​អឺរ៉ុប​រួមគ្នា) ជា​សាធារណរដ្ឋ​ពាក់កណ្ដាល​ប្រធានាធិបតី​និយម មាន ៨៣ ប្រធានវិស័យសហព័ន្ធ។ រុស្ស៊ី មាន​ព្រំដែន​រួម​ជាមួយ​ប្រទេស​មួយ​ចំនួន (ពី​ប៉ែក​ពាយព្យ​ទៅ​អាគ្នេយ៍) ដូចជា ៖ ន័រវែស ហ្វាំងឡង់ អេស្តូនី ឡេតូនី លីទុយអានី (ជាប់ Kaliningrad Oblast) ប៉ូឡូញ (ជាប់ Kaliningrad Oblast) បេឡារុស្ស៊ី អ៊ុយក្រែន ហ្សកហ្ស៊ី អាហ្សែបៃហ្សង់ កាហ្សាក់ស្ថាន ចិន ម៉ុងហ្គោល និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ (កូរ៉េ​ខាងជើង)។ រុស្ស៊ី ក៏​មាន​ព្រំដែន​ទឹក​ជាមួយ​ប្រទេស​ជប៉ុន (សមុទ្រ​អុកហុតស្គ៍) សាធារណរដ្ឋ​កូរ៉េ (សមុទ្រ​ជប៉ុន) ស៊ុយអែត (សមុទ្រ​បាល់ទិក) តួកគី (សមុទ្រ​ខ្មៅ) និង​សហរដ្ឋអាមេរិក (ច្រកសមុទ្រ​ប៊េរីង)។ រុស្ស៊ី ជា​ប្រទេស​ធំ​ជាងគេ​បំផុត មាន​ផ្ទៃដី ១៧.០៧៥.៤០០ គីឡូម៉ែត្រ​ក្រឡា ដែល​ធំ​ជាង ១/៨ នៃ​ផ្ទៃដី​ពិភពលោក និង​មាន​ប្រជាជន​ប្រមាណ ១៤២ លាន​នាក់ ច្រើន​ជាង​គេ​ចំណាត់ថ្នាក់​ទី​៩ លើ​ពិភពលោក​។ ប្រទេស​នេះ បាន​លាតសន្ធឹង​លើ​ទ្វីប​អាស៊ី​ភាគ​ខាងជើង​ទាំងមូល និង ៤០% នៃ​ទ្វី​អឺរ៉ុប ដែល​មាន ១១ ល្វែងម៉ោង​។ រុស្ស៊ី គឺជា​ប្រទេស​ដែល​បម្រុង​ធនធាន​រ៉ែខនិជ និង​ថាមពល ធំ​ជាងគេ​លើ​ពិភពលោក និង​ត្រូវ​បាន​សន្មត​ថា​ជា​មហាអំណាច​ផុតលេខ​ខាង​ថាមពល​។ ប្រទេស​នេះ ក៏​ជា​ដែល​មាន​ព្រៃឈើ​ច្រើន​ជាងគេ និង​បឹង​ជាច្រើន ដែល​មាន​ទឹកសាប​ដែល​មិន​កក ប្រហែល ១/៤ នៃ​ទឹកសាប​ដែល​មិន​កក លើ​ពិភពលោក​។

ប្រវត្តិ​នៃ​ជាតិសាសន៍​នេះ បាន​ចាប់ផ្ដើម​ពី​អម្បូរ​ស្លាវ​ខាងកើត ដែល​ត្រូវ​បាន​កកើត​ឡើង ដោយ​មាន​ការ​ទទួលស្គាល់​ថា​ជា​ពូជសាសន៍​មួយ​នៅ​អឺរ៉ុប រវាង​សតវត្ស​ទី​៣ និង​ទី​៨ នៃ​គ្រិស្តសករាជ​ ដែល​បាន​ស្ថាបនា និង​គ្រប់គ្រង​ដោយ​វណ្ណៈ​អភិជន​អ្នក​ចម្បាំង​ដ៏​ខ្លាំងពូកែ និង​ខ្សែ​សន្តាន​របស់​ពួកគេ​។ រដ្ឋ​ស្លាវ​ខាងកើត​ដំបូងបង្អស់​គឺ Kievan Rus' បាន​លេច​ឡើង​នៅ​សតវត្ស​ទី​៩ និង​ទទួល​លទ្ធិ​គ្រិស្តសាសនា ពី​ចក្រភព​ប៊ីហ្សានទីន (ចក្រភព​រ៉ូម​ខាងកើត) នៅ​គ.ស ៩៨៨ ដោយ​ចាប់ផ្ដើម​ច្របាច់​បញ្ចូល​គ្នា​នៃ​វប្បធម៌​ប៊ីហ្សានទីន និង​ស្លាវ ដែល​បាន​ផ្ដល់​នូវ​វប្បធម៌​រុស្ស៊ី​សម្រាប់​សហស្សវត្ស​ក្រោយ​។ នៅទីបញ្ចប់ Kievan Rus' បាន​បែកបាក់​គ្នា ហើយ​ទឹកដី ត្រូវ​បាន​បែងចែក​ទៅ​ជា​រដ្ឋ​សក្ដិភូមិ​តូច​ៗ​ជាច្រើន​។ អ្នក​ស្នង​មរតក​ខ្លាំងពូកែ​ជាងគេ​របស់ Kievan Rus' គឺ​មូស្គូ ដែល​បាន​ដើរតួ​ដ៏​សំខាន់ ក្នុង​ដំណើរការ​បង្រួបបង្រួម​ប្រទេស​រុស្ស៊ី និង​ការ​តស៊ូ​ដណ្ដើម​ឯករាជ្យ​ពី​ចក្រភព​ហត​មាស (Golden Horde) ។ បន្តិចម្ដងៗ មូស្គូ​បាន​ធ្វើការ​បង្រួបបង្រួម​ជុំវិញ​ក្សត្រ​បូរី​រុស្ស៊ី​ទាំងឡាយ ឱ្យ​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នៃ​វប្បធម៌ និង​មរតក​នយោបាយ​របស់ Kievan Rus' ឡើងវិញ​។ នា​សតវត្ស​ទី​១៨ ប្រជាជាតិ​នេះ បាន​ធំធាត់​ឡើង​ដ៏​មហស្ចារ្យ តាម​រយៈ​ការ​ច្បាំង​ឈ្នះ ការ​រួបរួម​ជាមួយ​ប្រជាជាតិ​ដទៃ និង​ការ​រុករក​ដី​ថ្មី ដើម្បី​បង្កើត​ចក្រភព​រុស្ស៊ី ដែល​ជា​ចក្រភព​ធំ​ជាងគេ​ទី​៣ ក្នុង​ប្រវត្តិសាស្ត្រ ដោយ​លាតសន្ធឹង​ចាប់ពី​ប៉ូឡូញ ឆ្ពោះ​ទៅ​ទិស​ខាងកើត​រហូតដល់​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​អាឡាស្កា​។

រុស្ស៊ី បាន​ផ្សព្វផ្សាយ​អំណាច និង​ឥទ្ធិពល ចាប់តាំង​ពី​សម័យ​ចក្រភព​រុស្ស៊ី រហូតដល់​កម្រិត​កំពូល និង​ជា​អ្នក​ដឹកនាំ​ដ៏​សំខាន់​នៃ​សហភាព​សូវៀត ដែល​ជា​រដ្ឋ​សង្គមនិយម​ដំបូង​គេ និង​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ហើយ​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​កំពូល​មហាអំណាច (Superpower) ។ ប្រជាជាតិ​នេះ មាន​អំនួត​តាមរយៈ​ប្រពៃណី និង​ឧត្ដមភាព រាល់​គ្រប់​ទិដ្ឋភាព​ទាំងអស់ នៃ​សិល្បៈ និង​វិទ្យាសាស្ត្រ​។ សហព័ន្ធ​រុស្ស៊ី ត្រូវ​បាន​បង្កើត​ឡើង ក្រោយ​ការ​រលំរលាយ​នៃ​សហភាព​សូវៀត នៅ​ឆ្នាំ ១៩៩១ ប៉ុន្តែ ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​អ្នក​ស្នង​មរតក​ស្របច្បាប់​នៃ​សហភាព​សូវៀត សូម្បី​យ៉ាងណា​ក៏ដោយ​ក៏​ជា​រដ្ឋ​មួយ​ខ្សោយ​ជាង​មុន​ដែរ​។ ប្រទេស​នេះ ជា​មហាអំណាច​ធំ​ជាងគេ​ទី​៨ គិត​តាម​ផលទុនជាតិសរុប (GDP) ទី​៦ គិត​តាម​អំណាច​ទិញ (PPP) ទី​៨ ផ្នែក​ថវិកា​ចំណាយ​យោធា (military budget) ។ រុស្ស៊ី គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រាំ ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​មហាអំណាច​នុយក្លេអ៊ែរ ហើយ​បាន​រក្សាទុក​អាវុធ​ប្រភេទ​នេះ​ច្រើនជាង​លើ​ពិភពលោក​។ ក្រៅពី​នេះ រុស្ស៊ី ក៏​ជា​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ជា​សមាជិក​នៃ​ប្រទេស​ឧស្សាហកម្ម​លូតលាស់​ទាំង​៨ (G8) វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC), អង្គការ​សហប្រតិបត្តិការ​សៀងហៃ (SCO) និង​សមាជិក​នាំមុខ​នៃ Commonwealth of Independent States

របប​គ្រប់គ្រង និង​នយោបាយ[កែប្រែ]

យោង​តាម​រដ្ឋធម្មនុញ្ញ ដែល​ត្រូវ​បាន​ដំណើរការ​ដោយ​ការ​បោះឆ្នោត​ប្រជាមតិ កាលពី​ថ្ងៃ​ទី ១២ ខែ ធ្នូ ឆ្នាំ ១៩៩៣ បន្ទាប់​ពី​វិបត្តិ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ មក រុស្ស៊ី​គឺជា​សហព័ន្ធ និង​មាន​ទម្រង់​ជា​សាធារណរដ្ឋ​ពាក់កណ្ដាល​ប្រធានាធិបតី​និយម ដែល​ប្រធានាធិបតី​ជា​ប្រមុខរដ្ឋ ហើយ​នាយករដ្ឋមន្ត្រី​ជា​ប្រមុខ​រដ្ឋាភិបាល​។ សហព័ន្ធ​រុស្ស៊ី មាន​ទម្រង់​មូលដ្ឋាន​ជា​ប្រជាធិបតេយ្យ​មាន​អ្នក​តំណាង​។ អំណាចនីតិប្រតិបត្តិ ត្រូវ​បាន​ទទួល​ខុសត្រូវ​រដ្ឋាភិបាល​។ រដ្ឋាភិបាល ត្រូវ​បាន​រៀបចំ​ឡើង​តាម​ប្រព័ន្ធ​ត្រួតពិនិត្យ និង​តម្លាភាព ដែល​បាន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​សហព័ន្ធ​រុស្ស៊ី ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស និង​ជា​កិច្ចសន្យា​សង្គម សម្រាប់​ប្រជាជន​នៃ​សហព័ន្ធ​រុស្ស៊ី​។

អំណាច​របស់​សហព័ន្ធ​មាន​បី​ស្ថាប័ន​គឺ ៖

  • ស្ថាប័ន​នីតិប្បញ្ញត្តិ ៖ មាន​សភា​ចំនួន​គឺ សភា​ឌូម៉ា (State Duma) និង​ក្រុមប្រឹក្សា​សហព័ន្ធ (Federation Council) សម្រាប់​អនុម័ត​ច្បាប់ ប្រកាសសង្គ្រាម ឱ្យ​សច្ចាប័ន​លើ​សន្ធិសញ្ញា​ផ្សេង​ៗ មាន​អំណាច​ក្នុង​អនុម័ត​កញ្ចប់​ថវិកា និង​អំណាច​ចោទប្រកាន់ ដែល​អាច​ឈាន​ទៅ​ដក​ប្រធានាធិបតី​បាន​។
  • ស្ថាប័ន​នីតិប្រតិបត្តិ ៖ ប្រធានាធិបតី​គឺជា​ប្រមុខ​កងទ័ព មាន​សិទ្ធិ​ច្រានចោល​រាល់​ពង្រាង​ច្បាប់​ដែល​អនុម័ត​ដោយ​សភា មុន​ពេល​ក្លាយ​ជា​ច្បាប់ និង​តែងតាំង​គណៈរដ្ឋមន្ត្រី ព្រមទាំង​មន្ត្រី​ដទៃ​ទៀត ដែល​គ្រប់គ្រង និង​ប្រតិបត្តិ​ច្បាប់ និង​នយោបាយ​សហព័ន្ធ​។
  • ស្ថាប័ន​យុត្តិធម៌ ៖ តុលាការ​ធម្មនុញ្ញ តុលាការ​កំពូល តុលាការ​កំពូល​មជ្ឈត្តវិនិច្ឆ័យ និង​តុលាការ​សហព័ន្ធ​ថ្នាក់​ទាប​ជាច្រើន​ទៀត (ចៅក្រម ត្រូវ​បាន​តែងតាំង​ដោយ​ក្រុមប្រឹក្សា​សហព័ន្ធ ដោយ​មាន​សំណើ​ពី​ប្រធានាធិបតី) មាន​នាទី​បកស្រាយ​ច្បាប់ និង​អាច​បដិសេធ​ច្បាប់​ណា ដែល​យល់​ឃើញ​ថា​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​។

ឯកសារយោង[កែប្រែ]

  1. ជំរឿន ឆ្នាំ ២០០២
  2. "Russian Census of 2002"។ Federal State Statistics Servicehttp://www.perepis2002.ru/ct/html/TOM_01_01.htm។ បានយកមក 2008-04-05 
  3. ៣,០ ៣,១ ៣,២ ៣,៣ "Russia"។ International Monetary Fundhttp://www.imf.org/external/pubs/ft/weo/2009/01/weodata/weorept.aspx?sy=2006&ey=2009&scsm=1&ssd=1&sort=country&ds=.&br=1&c=922&s=NGDPD%2CNGDPDPC%2CPPPGDP%2CPPPPC%2CLP&grp=0&a=&pr.x=55&pr.y=9។ បានយកមក 2009-04-22 
  4. "The Human Development Index—Going Beyond Income"Human Development Report 2007។ United Nations Development Programhttp://hdrstats.undp.org/countries/country_fact_sheets/cty_fs_RUS.html។ បានយកមក 2008-01-27 
  5. (រុស្ស៊ី) "Russia allowed to register Internet domains in Cyrillic"។ Interfaxhttp://interfax.ru/society/news.asp?id=19381។ បានយកមក 2008-07-20 

សូមមើលផងដែរ[កែប្រែ]