Jump to content

ជីវប្រត្តរបស់សូក្រាត

ពីវិគីភីឌា

ជីវប្រវត្ត

សូក្រាត ជាជនជាតិក្រិក កើតនៅទីក្រុង អាថែន ក្នុងឆ្នាំ ៤៧០ មុនគ្រិស្តសករាជ ។ ឪពុករបស់សូក្រាតជាជាងគំនូ ហើយម្តាយរបស់លោក ជាឆ្មប ។ កាលនៅកុមារភាព និង យុភាពរបស់គាត់ ពុំទាន់មាននណាដឹងឆ្បាស់លាស់ទេ ពីព្រោះគេពុំទាន់មានឯកសារដែលពាក់ព័ន្តនិងលោកឡើយ ។ ប៉ុន្តែបើតាមកាស្រាវជ្រាវ និងតាមសេចក្តីសន្និដ្ឋានរបស់ទស្សនវិទូធំៗខ្លះសក្រាតប្រហែលជាប្រកបរបរជាជាងចម្លាក់ដូចឪពុករបស់គាត់ដែរ ។ ពីព្រោះកាលសម័យដើម កាលណាឪពុកម្តាយ ចេះធ្វើអី ពួកគាត់និងបង្ហាត់បង្រៀនមុខវិជ្ជានោះដល់កូនរបស់ពួកគេដើម្បីបន្តដំនែង ។ ម្រាងវិញទៀត ក្នុងផ្នែកទស្សនវិជ្ចាវិញ គេពុំបានដឹងថា តើសូក្រាតបានចាប់បំរើឧត្តមគតិនេះក្នុងឆ្នាំណាឡើយ ។ ចំពោះរូបសម្បត្តិរបស់គាត់វិញ គាត់ជាមនុស្សម្នាក់ដែលមានរៀងកាយអាក្រក់អាក្រីមិនគួមើលឡើយ។ មុខមាត់របស់គាត់មើលទៅពុំមានកន្លែងណាដែលគួអោយចូលចិត្តសោះឡើយ ។ ព្រោះគាត់មានមុខធំ ច្រមុះធំហើយស្រប៉ែត បបូរមាត់ក្រាស់ឃ្មឹក ភ្នែកធំៗស្ទើរលៀនមកក្រៅ ។ ហើយគាត់ចូលចិត្តស្លាក់ពាក់ខោអាវរខេករខាករញេរញៃហើយដើរទទេតាមទីក្រុង។ ប្រសិនបើយើងប្រៀបធៀប សូក្រាតទៅនិងពួកទស្សនវិទូជំនាន់មុនវិញ គេឃើញមានសភាពខុសផ្លែកខ្លះដែរ ពីព្រោះទស្សនវិទូទាំងនោះតហរូគេចាត់ទុកជាជនដ៏សំខាន់ ឬ ជាអ្នកមុខរការក្នុងស្រុក ។ ដូចនេះទើបគេហៅលោកថាសូក្រាតជាបុរស់នៃទីក្រុងអាថែន ដែលមានរូអាក្រក់ ហើយមានចិត្រល្ធជាងគេ . សូក្រាតជាមនុស្សថ្មីដ៏ចំឡែកមួយរូប ដែលបានខ្លាយទៅជា​ ទស្សនវិទូគំរូមួយរូប សម្រាប់ជំនាន់ក្រោយ ។គាត់មិនមែនជាអ្នកនយោបាយទេ ប៉ុន្តែគាត់ជាមនុស្សដែលចេះគោរពច្បាប់រដ្ឋដោយឥតមានប្រឆាំងឡើយ ។ មួយផ្នែកទៀតតាមធម្មតាសូក្រាតជាមនុស្សដែលពុំសូវនៅផ្ទះឡើយ ។ បើគេចង់រកគាត់ គេគ្រាន់តែដើរសំដៅទៅម្តុំណាដែលមានមនុស្សជួបជំគ្នាអ៊ូអរ នោះសូក្រាតនៅកន្លែងនិងហើយ។ សូក្រាតជាមនុស្សដែលចូលចិត្តទៅអង្គុយទីសាធារណះ នៅតាមសួនច្បារ នៅតាមច្រកចូលតូចៗ មុខផ្ទះលក់ទីនិញ ឬតាមដន្លែងដែលបារព្ធពិធីបុណ្យ ដើម្បីរកមនុស្សមកជជែកគ្នាកំសាន្ត ។ ហើយគាត់តែងតែចាត់ទុកគូសន្ទនារបស់គាត់ទាំងប៉ុន្នានជាមិត្ត ។ ហើយគាត់តែងប្រកាសប្រាប់គេឯងថារគាត់គឺជាមនុស្សដែលមិនចេះអ្វីសោះ ។ ម្យាងវិញទៀតគាត់ពុំដែលនិយាយអោយគេស្គាល់ ដើម្បីយកកម្រៃឡើយ គាត់បង្ហាត់បង្រៀនគេដោយឥតគិតថ្លៃឡើយ ។ ដោយសារតែកាចូលចិត្តជជែកគ្នាជាហូហែរនៅតាមផ្លូវនិងកន្លែងសាធារណនេះហើយ ទើបសូក្រាតត្រូវបានអ្នកកាន់អំណា​ចនៅទីក្រុងអាថែនចោទប្រកាន់ថា ក្បត់សាសនា នាំបញ្ជូនផ្សាយនូវសាសនាបរទេសនិង ជាអ្នកដឹកនាំបំពុលយុវជនអោយពុករលួយ ។ដោយសាមូលហេតុនេះហើយ ទើបសូក្រាតត្រូវបានគេកាត់ទោសប្រហារជីវិតក្នុងជន្មាយុ ៧១ ឆ្នាំ ។តាមធម្មតាអ្នកប្រហារជីវិតត្រូវប្រហារជីវិតនៅពេលក្រោយពេលជំនំរះ ២៤ ម៉ោង តែសូក្រាតផ្ទុយទៅវិញត្រូវបានរស់នៅ ៣០ ថ្ងៃ ទៀត ។