ជី​ ដេវីត

ពីវិគីភីឌា

G-Devith

The Artist Dance-Pop Music
Cambodia Pop Singer & Rapper
ឈ្មោះ G-Devith
ថ្ងៃ.ខែ.ឆ្នាំកំណើត 05 តុលា 1994
សញ្ជាតិ  កម្ពុជា
ប្រភេទតន្ត្រី ​Khmer Music, Classic, Rock , Folk, R&B, Hip hop.
ឆ្នាំសកម្ម 2014-បច្ចុប្បន្ន
អជីបសិល្បៈ
  • អ្នកចម្រៀង
  • អ្នកនិពន្ធបទចម្រៀង
  • អ្នកសម្រួលតន្ត្រី
ស្លាកតន្ត្រី

ជី​ ដេវីត (អង់គ្លេស: G-Devith) ឈ្មោះកំណើត ងួន ចាន់ដេវីដ (កើតនៅ ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៤) លោកគឺជាតារាចម្រៀងរ៉េបមួយរូបដ៏មានប្រជាប្រិយភាពនៅក្នុង ប្រទេសកម្ពុជា ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់លោកក្នុងឆ្នាំ ២០១៤ ដែលគេស្គាល់លោកតាមរយៈការផ្ទុកឡើង នូវបទចម្រៀង Cover របស់លោកនៅលើបណ្ដាញសង្គម YouTube រួមជាមួយនិងការបកស្រាយបទចម្រៀងដែលទទួលបានការចាប់អារម្មណ៍លើកដំបូង ជាមួយអ្នកនាង ពេជ្រ សោភា ក្នុងអាល់ប៊ុម Queen ដែលត្រូវបានផ្សព្វផ្សាយដោយ ផលិតកម្ម រស្មីហង្សមាស ផងដែរ ។[១]

ជីវិតចាប់ផ្ដើម[កែប្រែ]

Early Life

G-Devith កើតនៅ ថ្ងៃទី ០៥​ ខែ តុលា ឆ្នាំ ១៩៩៤ លោកមានទីកន្លែងកំណេីតនៅទីរួម ខេត្តបាត់ដំបង (បច្ចុប្បន្ន: ក្រុងបាត់ដំបង) មិនមានកំណត់ត្រាពីក្រុមគ្រួសារលោកច្រើនឡើយ "រងចាំឯកសារយោងពីប្រភពផ្សេងៗទៀត ក្នុងការសរសេរបន្ថែម" ។ ដេវីដ បានបោះបង់ការសិក្សាត្រឹមថ្នាក់វិទ្យាល័យ ដោយសារកត្តាជីវភាពគ្រួសារ ផងដែរ ហើយលោកបានសម្រេចចិត្ត ផ្លាសមករស់នៅទី ក្រុងភ្នំពេញ ដែលមានមុខរបរជាអ្នកបញ្ចូលបទចម្រៀង ក្នុងទូរសព្ទ ក្រោយមកលោកបានច្រៀង ចម្រៀង Cover ជាច្រើនបទ Upload ទៅក្នុងបណ្ដាញសង្គម Youtube ដោយការច្រៀងរបស់លោក តែងធ្វើត្រាប់តាម តារាចម្រៀងពេញនិយម K-Pop ក្នុងអំឡុងឆ្នាំ 2014 ដោយសារសមត្ថភាពនៃការរេប របស់លោក បានធ្វើឱ្យតារាចម្រៀងពេញនិយម ហៅកាត់ថា C-Pop គឺអ្នកនាង ពេជ្រ សោភា បានទាក់ទងលោកយកមកធ្វើជាដៃគូច្រៀង រហូតបានធ្វើឱ្យទស្សនិកជនពេញចិត្តជាខ្លាំង ក្រោយមកជីវិតរបស់លោកបានផ្លាស់ប្តូរ ១៨០ដឺក្រេ ក្រោយបានជួបនឹងតារាចម្រៀង ពេជ្រ សាភា ដែលជាតារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជា បានជួយធានាលោក ចូលក្នុងផលិតកម្មយក្សនៅកម្ពុជា ដោយគ្រប់គ្នាស្គាល់ថា ផលិតកម្ម រស្មីហង្សមាស ក្នុងអំឡុងឆ្នាំ 2015 ។[២]

សមិទ្ធិផល[កែប្រែ]

Achievement

ឆ្នាំ ការដាក់ចូល ប្រភេទពាន លទ្ធផល ស្ថាប័នផ្សព្វផ្សាយ
2015 កាហ្វេ 1500 Top 3 Nominated (MAMF)

South Korea

2016 រាំញីកែងជើង

(Heel Dance)

Music of The year Nominated Hun Sen

Prime Minister of Cambodia

2018 Best Creative Artist of The Year NRG Music Awards Won NRG Radio 89FM Cambodia[៣]
2019 Best Male Popularity Artist NRG Music Awards Won NRG Radio 89FM Cambodia[៤]
2019 Best Music Performance NRG Music Awards Won NRG Radio 89FM Cambodia[៥]
2020 Best Rapper of The Year Cambodian Music Awards Won WorldBridge

Media [៦]

កាត់ឡុកតន្ត្រី[កែប្រែ]

Discography

ឃើញដូចនេះ[កែប្រែ]

See also

ឯកសារយោង[កែប្រែ]

  1. Fifimov (2016) ប្រវត្តិតារាចម្រៀង ងួន ចាន់ដេវិត G Devith មុននិងក្រោយចូលសិល្បៈ, Website: hifimov.co, Publication: @2016 Hifimov.co
  2. Tomnerb (2017) ស្តាប់ការរៀបរាប់ពីប្រវត្តិដ៏កំសត់របស់លោកងួន ចាន់ដេវិត ហៅ G-Devith, Website: tomnerb.epizy.com, Publication: March 15, 2017
  3. World Bridge Media (2018) NRG Music Awards Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved
  4. World Bridge Media (2019) NRG Music Awards Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved
  5. World Bridge Media (2019) NRG Music Awards Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved
  6. World Bridge Media (2020) Cambodian Music Awards Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved