ជូគ័រលាង
| ជូគ័រលាង | ||
|---|---|---|
| ព័ត៌មានមួយចំនួន | ||
| ឈ្មោះ | ជូគ័រលាង (ខុង ម៉ីង) | |
| តំណែង | អធិការបតី នៃនគរ ស៊ូហាន | |
| កំណើត | ១៨១
យ៉ាងទូ, ឡាងយ៉ា (សព្វថ្ងៃគឺ អ៊ីសួយ, សានទុង) | |
| មរណភាព | ២៣៤ (អាយុ ៥៣) | |
ខុងម៉ីង (Kongming, 孔明) ឬ ជូគ័រលាង (Zhuge Liang, 諸葛亮) (កើតនៅគ.ស. ១៨១ – ស្លាប់នៅគ.ស. ២៣៤)។ ខុងមីងកើតនៅស្រុកយ៉ាងទូ (Yangdu County, 陽都縣) នៅក្នុងតំបន់ឡាងយ៉ា (Langya Commandery) នៃសន្តតិវង្សឈីនឬឈីង (Qin dynasty) និងសន្តតិវង្សថាំង (Tang dynasty) ។ សព្វថ្ងៃស្រុកនោះមានឈ្មោះថាស្រុកអ៊ីសួយ (Yishui County, 沂水縣) ដែលស្ថិតនៅភាគអគ្នេយ៍នៃខេត្តសានទុង (Shandong, 山东) នៃប្រទេសចិន ។ លោកគឺជាអ្នកប្រាជ្ញដ៏ពូកែម្នាក់ និង ជាទីប្រឹក្សាដ៏ខ្លាំងមួយរូប ស្ទើរតែគ្មានពីរលើលោក។ គាត់គឺជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង ឬ នាគក្នុងចំណោមមនុស្ស។ គាត់គឺជាទីប្រឹក្សាដ៏ស្មោះត្រង់ម្នាក់របស់ស្តេច លាវប៉ី (Liu Bei, 劉備) ឬជាអធិការបតី (នាយករដ្ឋមន្ត្រី) នៃនគរ ស៊ូហាន (Shu Han, 蜀漢) ភាគខាងកើត (Eastern Han dynasty) ដែលមានវត្តមានចាប់ពីគ.ស. 221 ដល់គ.ស. 263 ។
ជំនាញ
[កែប្រែ]- ក្បួនសឹក
- អក្សរសាស្រ្ត
- តារាសាស្រ្ត
- ភូមិសាស្រ្ត
- ចិត្តសាស្រ្ត និង ទស្សនៈវិជ្ជា
រួមទាំងជំនាញជាច្រើនមុខទៀត...។
គ្រួសារ
[កែប្រែ]គ្រួសាររបស់គាត់ សុទ្ធតែជាអ្នកពូកែ និង ជាគ្រួសារដែលមានកិត្តិនាមល្បីល្បាញមួយ នៅក្នុងសម័យកាលនោះ។
សង្រ្គាមនគរបី
[កែប្រែ]គាត់គឺជាទីប្រឹក្សាដ៏ខ្លាំងក្លា ដែលបានជួយនគរ ស៊ូហាន ឱ្យក្លាយជានគរខ្លាំង និង ជាសេនាប្រមុខដែលច្បាំងមិនចេះចាញ់ ប៉ុន្តែមកពីព្រហ្មលិខិត ទើបធ្វើឱ្យគាត់បរាជ័យម្តងក្នុងសង្រ្គាម និង ជាលើកចុងក្រោយជីវិតរបស់គាត់។ ជូគ័រលាង បានក្អួតឈាម នៅពេលដែលធ្វើសង្រ្គាមចាញ់ ស៊ឺម៉ាអ៊ី! ដោយសារតែមានអូតហេតុធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅពេលដែលទ័ពរបស់ ស៊ឺម៉ាអ៊ី កំពុងត្រូវឡោមព័តដោយភ្លើង។
ទ្រឹស្តី
[កែប្រែ]- បើនៅតែរកម្ចាស់ល្អមិនបាន ហេតុអ្វីបានជាយើងមិនបង្កើតម្ចាស់ល្អម្នាក់ ដោយខ្លួនឯង