ជំនឿបាហៃ
ជំនឿបាហៃចាប់កំណើតតាំងពីឆ្នាំ១៨៤៤ដោយ ព្រះបាហាអ៊ុលឡាហ៍ (១៨១៧-១៨៩២) ដែលជាអភិជនជនជាតិភើសៀន។ សាសនិកបាហៃគោរព ព្រះបាហាអ៊ុលឡាហ៍ ជាព្រះសាស្តាបន្តវេនពីព្រះសាស្តាអង្គមុនៗដែលរួមមានៈ ព្រះអាប់ប្រាហាំ ព្រះគ្រឹស្នា ព្រះសូរ៉ូអែសស្ទ័រ ព្រះម៉ូសិស ព្រះពុទ្ធ ព្រះគ្រឹស្គ ព្រះម៉ូហាម៉ាត់ និង ព្រះបប។ ព្រះបាហាអ៊ុលឡាហ៍ បានត្រាស់ដឹងនូវព្រះគម្ពីរជាង ១០០ក្បាលដែលជាចម្លើយទៅនឹង សំណួររបស់មនុស្សជាតិនាបច្ចុប្បន្ននេះ។ ការបង្ហាត់បង្រៀន របស់ទ្រង់គឺស្ថិតនៅក្នុងភាពចុះសំរុងដ៏ល្អឥតខ្ចោះជាមួយនឹងការបង្ហាត់បង្រៀនរបស់ ព្រះសាស្តារបស់ព្រះមុនៗ។ មកដល់បច្ចុប្បន្ននេះជំនឿបាហៃមានអាយុកាលជាង១៦៩ឆ្នាំ ហើយឥឡូវកំពុងសាយភាយទៅដល់ជាង២០០ប្រទេសនៅទូទាំងពិភពលោក។
ជំនឿបាហៃគឺជាសាសនាសកល ឯករាជ្យ ដែលមិនមែនកើតចេញមកពីនិកាយនៃសាសនាណាមួយឡើយ។ បាហៃគោរពរាល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ប៉ុន្តែមិនជានិនាការនយោបាយរបស់ គណៈបក្សណាមួយឡើយ។ បាហៃស្រលាញ់សន្តិភាពនិងភាពសាមគ្គី គ្រប់ទង្វើដែលនាំមកឲ្យមានការបែកបាក់គ្នាគឺជាទង្វើផ្ទុយនឹងគោលការណ៍បាហៃ។
រចនាសម្ព័ន្ឋគ្រប់គ្រង[កែប្រែ]
ធម្មសភាយុត្តិធម៌សកល គឺជាស្ថាប័នអន្តរជាតិដ៏កំពូលក្នុង ការដឹងនាំបាហៃទូទាំង ពិភពលោក។ ព្រះបាហាអ៊ុលឡាហ៍ បានអនុម័តនិងផ្តល់អំណាចដល់ស្ថាប័ននេះនូវសិទ្ឋិក្នុងការតាក់តែងច្បាប់ ទៅលើបញ្ហាផ្សេងៗ។ ធម្មសភាយុត្តិធម៌សកល មានសមាជិក៩រូបដែលត្រូវបានជ្រើសរើសដោយ ការបោះឆ្នោតជាសម្ងាត់រៀងរាល់៥ឆ្នាំម្តង ដោយមានការចូលរួមគ្រប់ សាសនិកដែលជាសមាជិកភាពនៃធម្មសភាជាតិនៃសាសនាបាហៃប្រចាំប្រទេសនីមួយៗនៅលើពិភពលោក។
ធម្មសភាជាតិនៃសាសនាបាហៃ ប្រចាំប្រទេស គឺជាស្ថាប័នបាហៃកំពូលប្រចាំប្រទេស មានសមាជិក៩រូបជាអ្នកដឹកនាំដែលបាន ជ្រើសរើសដោយការបោះឆ្នោតជាសម្ងាត់ពី សាសនិកបាហៃគ្រប់រូបក្នុងប្រទេស។
ធម្មសភាចិត្តកមូលដ្ឋាន ប្រចាំឃុំ គឺជា ស្ថាប័នបាហៃដឹកនាំសាសនិកប្រចាំឃុំដែលមានបាហៃរស់នៅ។ ស្ថាប័ននេះត្រូវបានកើតឡើងនៅក្នុងឃុំណាដែលមានសាសនិកបាហៃដែលមានអាយុចាប់ពី២១ឆ្នាំ ឡើងទៅ ហើយគ្រប់ចំនួន៩រូប។ សមាជិកភាពនៃស្ថានប័នដឹកនាំបាហៃត្រូវបានជ្រើសរើសឡើងតាមរយៈការបោះឆ្នោតជាសម្ងាត់ ដោយគ្មានការឈរឈ្មោះឬឃោសនាឡើយ។ ស្ថាប័ននីមួយៗមានសមាសភាពនៃអ្នកដឹកនាំមិនលើសនិងមិនក្រោម៩រូប។