Jump to content

ឈរ

ពីវិគីភីឌា

[]ឈរជាឥរិយាបថទី៣ នៃធម្មជាតិមនុស្សដែលកាលនៅជាទារក មាតាបិតាបង្ហាត់បង្រៀនឲ្យរៀនឈរមុនរៀនដើរ ក្រោយចេះអង្គុយ ។

ដល់យើងបានចម្រើនធំឡើង មាន​វ័យ​ជា​បឋម មាតា​បិតា​នឹង​គ្រូ​អាចារ្យ​បាន​ហ្វឹកហ្វឺន​ប្រដៅ​ឲ្យ​ដឹង​ខុស​ត្រូវ​ និង​គួរសមក្នុង​ឥរិយាបថទាំង៤ទៀត ។

ឥរិយាបថឈរនេះ ក្នុងត្រកូល​មាន​សុខភាព​រៀបរយ​ល្អ​ប្រដៅ​កូន​ចៅថា៖ បើម្ដាយ ឪពុក ជីដូន ជីតា គ្រូ​អាចារ្យ អង្គុយ​រៀបហើយហៅកូនចៅ និងសិស្សឲ្យចូល​មក​ចិត​ក្ដី ឬ​​ កូនចៅ សិស្ស​គណា​មាន​ការ​ចូល​ទៅ​ជិត នឹងជម្រាប​ការ​ផ្សេងៗ​ក្ដី​ មិនត្រូវឈរនិយាយ ទោះជា​យកវត្ថុ​អ្វីទៅ​ជុន ក៏មិនត្រូវឈរហុចដែរ ។

តែបើលោកអង្គុយរាបនៅលើ​ផ្ទះ ឬ លើគ្រែ​ដែល​ជា​សេនា​សនៈខ្ពស់​ជាង​ទៅ​ហើយ យើង​នៅ​ទិទាប​ជាង គប្បី​ឈរ​និយាយ​បាន​មិន​ជាការឆ្គង​ទេ ក៏ប៉ុន្តែ​ត្រូវ​បន្ទន់​ខ្លួនបន្តិច​ដើម្បី​សម្ដែង​គារវកិច្ចគោរពបុព្វការីជន​ឲ្យបរិបូណ៌ ។

ចំណែកខាងគារវកិច្ចចំពោះខត្ធិយត្រកូល មានព្រះ​មហាក្សត្រិយ៍ជា​ដើម​ ការ​ឈរ​និយាយ​ថ្វាយ​សេចក្ដី​ផ្សេងៗ នោះ​ខ្ញុំ​បាន​អធិប្បាយហើយ​ក្នុង​ឥរិយាបថអង្គុយ

ឯកសារយោង

[កែប្រែ]
  1. ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ