ដ្រាក់ម៉ា

ពីវិគីភីឌា

ដ្រាក់ម៉ា (អង់គ្លេស: Drachma) ជាលុយកាក់ធ្វើពីប្រាក់ របស់ក្រិក។

ដ្រាក់ម៉ាគឺជារូបិយវត្ថុដែលត្រូវបានប្រើនៅក្នុងក្រិក ក្នងអំឡុងពេលជាច្រើនសម័យកាល នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រិក:

  1. វាជារូបិយវត្ថុមួយរបស់ក្រិកកាលពីសម័យបុរាណ ត្រូវបានចេញឲ្យប្រើប្រាស់ ដោយរដ្ឋក្រិកជាច្រើន ក្នុងអំឡុងពេលដប់ទសវត្សរ៍​ តាំងពីសម័យ Archaic, Classical, និងសម័យHellenistic រហូតដល់សម័យរ៉ូម ក្រោមការបោះកាក់របស់អធិរាជក្រិក។
  2. វាជារូបិយវត្ថុទាំងបីរបស់ក្រិកសម័យទំនើប ដំបូងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ១៨៣២ ហើយចុងក្រោយបំផុតត្រូវបានជំនួសដោយរូបិយប័ណ្ណអឺរ៉ូ ក្នុងឆ្នាំ២០០១ (១អឺរ៉ូស្មើនឹង៣៤០.៧៥ ដ្រាក់ម៉ា)។[១]

ដ្រាក់ម៉ាសម័យបុរាណ[កែប្រែ]

Drachma in the Greek world
រូបខាងលើ: obeloi (oboloi) មានរូបរាងជាដែក៦សរសៃ ត្រូវបានដាក់តាំងនៅ សារមន្ទីរក្រុងអាថែន, រកឃើញនៅ ប្រាសាទបុរាណ Heraion ក្នុងតំបន់ Argos។ រូបខាងក្រោម: រូបដៃកាន់[n ១] oboloi ទាំង៦ បង្កើតបានជា ១ដ្រាក់ម៉ា។
កាក់ប្រាក់ didrachm របស់ពួកអាថែន ពីសម័យ Peisistratos, ឆ្នាំ៥៤៥–៥១០ មុនគ.ស។
កាក់ដ្រាក់ម៉ារបស់ក្រិកនៃ Aegina។ ផលិតនៅឆ្នាំ៧០០–៥៥០ មុនគ.ស។
កាក់ប្រាក់ tetrobol (មានតម្លៃ 4/6ដ្រាក់ម៉ា)។
កាក់ Tetradrachm រកឃើញនៅតំបន់Olympia ប្រទេសក្រិក ផលិតនៅឆ្នាំ៣៦០មុនគ.ស។
កាក់ប្រាក់ដ្រាក់ម៉ារបស់ ភីលីព III នៅម៉ាសេដូន ផលិតនៅបាប៊ីឡូន

ឈ្មោះដ្រាក់ម៉ាមានប្រភពមកពីកិរិយាសព្ទ δράσσομαι (drássomai, មានន័យថា "កាន់")។[n ២] វាត្រូវបានគេជឿថាជាពាក្យតែមួយនឹងពាក្យដែលមានន័យថា "មួយក្ដាប់" ឬ "កាន់"។[៣][n ៣] ដំបូងដ្រាក់ម៉ាគឺជាដែកមួយក្ដាប់ដែលមាន៦សរសៃ។​ វាត្រូវបានប្រើប្រាស់ជារូបិយវត្ថុ កាលពីដើមឆ្នាំ ១១០០មុនគ.ស ហើយមានលក្ខណៈជាដុំមួយអាចជា:លង្ហិន ទង់ដែង ឬដែក ដែលគេសិតឲ្យទៅជារូបិយវត្ថុដែលមានតម្លៃខុសៗគ្នាទៅតាមទម្ងន់របស់វា។

វាគឺជាឯកតាស្ដង់ដារនៃការបោះកាក់ នៅកន្លែងបោះកាក់ជាច្រើនរបស់ក្រិកកាលពីសម័យបុរាណ ហើយឈ្មោះ obol ត្រូវបានប្រើដើម្បីពិពណ៌នាកាក់មួយដែលស្មើនឹង១ភាគ៦នៃដ្រាក់ម៉ា។

កាក់ក្រិកសម័យបុរាណជាច្រើនមានឈ្មោះផ្សេងៗគ្នា នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។[៦]

នៅក្នុងទីក្រុងរបស់ក្រិកដែលប្រើប្រាស់ដ្រាក់ម៉ាមានដូចជា: អាបដេរ៉ា អាប៊ីដូស អាឡិចសានទ្រា អែតណា អាន់ទីយ៉ូក អាថែន ឃីយ៉ូស ស៊ីហ្ស៊ីគូស កូរីន អេភេសូរ អេរេទ្រា ហ្គីឡា កាតាណា កូស ម៉ារ៉ូនា ណាសុស ពេឡា ពើកាមូម រេជីអូន សាឡាមីស ស្មៀណៃ ស្ប៉ាតា ស៊ីរ៉ាគូស តាស៊ូស តាសុស ត្នេដូស ត្រូយ និងក្រុងផ្សេងទៀត។

ដ្រាក់ម៉ាត្រូវបានផលិតឡើង ដោយមានស្ដង់ដារទម្ងន់ខុសៗគ្នា នៅកន្លែងបោះកាក់ជាច្រើនរបស់ក្រិក។ ស្ដង់ដែលគេនិយមប្រើច្រើនជាងគេនោះគឺ អាថែនាន (Athenian) ឬ អាតទិក (Attic) ដែលមានទម្ងន់ជាង៤.៣ ក្រាម។

ក្រោយពីមានការឈ្លានពានពីអធិរាជអាឡិចសានឌឺ ឈ្មោះដ្រាក់ម៉ាត្រូវបានប្រើប្រាស់នៅក្នុងអាណាចក្រជាច្រើនរបស់ពួកហេលេនីស នៅមជ្ឈិមបូព៌ា រួមទាំងអាណាចក្រផ្ទលេមេក្នុងអាឡិចសានទ្រា និងចក្រភពផាធានដែលសព្វថ្ងៃនេះជាប្រទេសអ៊ីរ៉ង់។

តម្លៃ[កែប្រែ]

យោងតាមប្រវត្តិវិទូ និងសេដ្ឋកិច្ចវិទូមួយចំនួនបានបាន់ស្មានថា នៅសតវត្សទី៥មុនគស មួយដ្រាក់ម៉ាមានតម្លៃប្រហែល ២៥ ដុល្លារអាមេរិច(ក្នុងឆ្នាំ១៩៩០ – ស្មើនឹង ៤៦.៥០ ដុល្លារអាមេរិច ក្នុងឆ្នាំ២០១៥[៧])។ ប្រវត្តិវិទូសម័យបុរាណតែងតែអះអាងថា នៅក្រិកកាលពីសតវត្សទី៥ និងទី៤ មុនគស ប្រាក់ឈ្នួលប្រចាំថ្ងៃរបស់កម្មករជំនាញម្នាក់គឺ ១ដ្រាក់ម៉ា ចាប់តាំងពីឆ្នាំ ៤២៥ មុនគ.ស។[៨]

យោងតាមទស្សនវិទូក្រិកសម័យបុរាណឈ្មោះXenophon មានអ្នកបកស្រាយសម័យបច្ចុប្បន្នជាច្រើន[៩] ថា កន្លះដ្រាក់ម៉ាក្នុងមួយថ្ងៃ អាចចិញ្ចឹមពលរដ្ឋក្រីក្រជាច្រើននាក់បានយ៉ាងងាយស្រួល។

ប្រភេទផ្សេងៗនៃរូបិយវត្ថុដ្រាក់ម៉ារបស់ក្រិកសម័យបុរាណ[កែប្រែ]

ដ្រាក់ម៉ាប្រាក់មួយមានទម្ងន់ប្រហែល ៤.៣ ក្រាម ឬ ០.១៥ អោនស៍[១០] ហើយទម្ងន់របស់វាខុសគ្នាពីរដ្ឋមួយទៅរដ្ឋមួយ។[១១]

ប្រភេទផ្សេងៗនៃកាក់ដ្រាក់ម៉ា
រូប ប្រភេទរូបិយវត្ថុ តម្លៃ ទម្ងន់ ក្រិក
Dekadrachm ១០ ដ្រាក់ម៉ា ៤៣ ក្រាម Δεκάδραχμον
Tetradrachm ៤ ដ្រាក់ម៉ា ១៧.២ ក្រាម Τετράδραχμον
Didrachm ២ ដ្រាក់ម៉ា ៨.៦ ក្រាម Δίδραχμον
Drachma ៦ អូបូល ៤.៣ ក្រាម Δραχμή
Tetrobol ៤ អូបូល ២.៨៥ ក្រាម Τετρώβολον
Triobol

(hemidrachm)

៣ អូបូល

(12 ដ្រាក់ម៉ា)

២.១៥ ក្រាម Τριώβολον[n ៤](ἡμίδραχμον)
Diobol ២ អូបូល ១.៤៣ ក្រាម Διώβολον
Obol ៤ តេតើតឹម៉ូរា

(16 ដ្រាក់ម៉ា

០.៧២ ក្រាម Ὀβολός
(ὀβελός)
Tritartemorion ៣ តេតើតឹម៉ូរា ០.៥៤ ក្រាម Τριταρτημόριον
(τριτημόριον)
Hemiobol ២ តេតើតឹម៉ូរា

(12 អូបូល)

០.៣៦ ក្រាម Ἡμιωβέλιον
(ἡμιωβόλιον)
[n ៥]
Trihemitetartemorion 32 តេតើតឹម៉ូរា ០.២៧ ក្រាម Τριημιτεταρτημόριον
Tetartemorion 14 អូបូល ០.១៨ ក្រាម Τεταρτημόριον
(ταρτημόριον,
ταρτήμορον)
Hemitetartemorion 12 តេតើតឹម៉ូរា ០.៩៩ ក្រាម Ἡμιτεταρτημόριον

បំណែងចែករូបិយវត្ថុផ្សេងៗ[កែប្រែ]

chalkoi = ១ អូបូល
oboloi = ១ ដ្រាក់ម៉ា
៧០ ដ្រាក់ម៉ា = ១ មីនា, ក្រោយមក ១០០ ដ្រាក់ម៉ា = ១ មីណា [១២]
៦០ មីណា = ១ ឋាឡាន់ [១៣]

[១៤]

ដ្រាក់ម៉ាទំនើប[កែប្រែ]

ដ្រាក់ម៉ាទំនើប ទី១[កែប្រែ]

ដ្រាក់ម៉ាត្រូវបានដាក់ឲ្យប្រើប្រាស់សាជាថ្មីក្នុងខែឧសភា ឆ្នាំ១៨៣២ បន្ទាប់ពីមានការបង្កើតរដ្ឋទំនើបរបស់ក្រិក។[១៥] ដ្រាក់ម៉ាត្រូវបានបែងចែកជា១០០ឡិបតា។[n ៦]

ដ្រាក់ម៉ាជាប្រភេទកាក់[កែប្រែ]

ការបោះកាក់លើកដំបូងមានដូចជា ប្រភេទកាក់ទង់ដែងមានតម្លៃ 1, 2, 5 និង10ឡិបតា ប្រភេទកាក់ប្រាក់មានតម្លៃ 14, 12, 1 និង 5ដ្រាក់ម៉ា និងប្រភេទកាក់មាស មានតម្លៃ 20ដ្រាក់ម៉ា។ កាក់ដ្រាក់ម៉ាទម្ងន់ 4.5 ក្រាម មានប្រាក់ 90% រីឯកាក់មាសដែលមានតម្លៃ 20ដ្រាក់ម៉ា មានមាស 5.8ក្រាម។

ដ្រាក់ម៉ាជាប្រភេទក្រដាស[កែប្រែ]

រូបិយប័ណ្ណឆ្នាំ១៩១២ ចេញដោយធនាគារជាតិក្រិក

ដ្រាក់ម៉ាជាប្រភេទក្រដាសត្រូវបានចេញឲ្យប្រើប្រាស់ដោយធនាគារជាតិក្រិក តាំងពីឆ្នាំ១៨៤១ រហូតដល់ឆ្នាំ២០០១ នៅពេលដែលក្រិកបានចូលរួមជាមួយនឹងអឺរ៉ូ។ ប្រភេទក្រដាសប្រាក់ដំបូងៗ មានតម្លៃចាប់ពី10 ដល់ 500 ដ្រាក់ម៉ា។ ប្រភេទក្រដាសប្រាក់តូចៗ (1, 2, 3 ដល់ 5 ដ្រាក់ម៉ា) ត្រូវបានចេញឲ្យប្រើប្រាស់តាំងពីឆ្នាំ១៨៨៥ ជាមួយនឹងប្រភេទក្រដាស់ 5ដ្រាក់ម៉ា ដែលត្រូវបានបង្កើតឡើងដោយកាត់ក្រដាស់ 10ដ្រាក់ម៉ាជាពីរ។

ដ្រាក់ម៉ាទំនើប ទី២[កែប្រែ]

ក្នុងខែវិច្ឆិការ ឆ្នាំ១៩៤៤ ក្រោយពីក្រិកមានសេរីភាពពីអាឡឺម៉ង់ ដ្រាក់ម៉ាចាស់ត្រូវបានប្ដូរ យកដ្រាក់ម៉ាថ្មី ដោយអត្រា 50,000,000,000 ស្មើនឹង 1។ មានតែដ្រាក់ម៉ាជាប្រភេទក្រដាស់ប្រាក់ប៉ុណ្ណោះដែលត្រូវបានចេញឲ្យប្រើប្រាស់។ រដ្ឋាភិបាលបានចេញក្រដាសប្រាក់ដែលមានតម្លៃ 1, 5, 10 និង 20 ដ្រាក់ម៉ា ជាមួយនឹងប្រភេទក្រដាសប្រាក់ដែលមានតម្លៃ 50, 100, 500, 1000, 5000, និង 10,000 ដ្រាក់ម៉ា ចេញដោយធនាគារក្រិក។ ក្រោយមកទៀតរដ្ឋាភិបាលបានចេញប្រភេទក្រដាសប្រាក់ 100, 500, និង 1000 ដ្រាក់ម៉ា រីឯធនាគារក្រិកបានចេញប្រភេទក្រដាសប្រាក់ 20,000 និង 50,000 ដ្រាក់ម៉ា។

ដ្រាក់ម៉ាទំនើប ទី៣[កែប្រែ]

ក្នុងឆ្នាំ១៩៥៤ ត្រូវបានកំណត់តម្លៃសារជាថ្មី ដោយអត្រា 1000 ស្មើនឹង 1។ រូបិយប័ណ្ឌថ្មីត្រូវបានកំណត់តម្លៃ ដោយ 30 ដ្រាក់ម៉ា = 1 ដុល្លារអាមេរិច។ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០០២ ដ្រាក់ម៉ារបស់ក្រិកត្រូវបានជំនួសជាផ្លូវការដោយរូបិយប័ណ្ឌអឺរ៉ូ ហើយវាមិនមែនជារូបិយប័ណ្ណដែលអាចប្រើបានចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០០២។

កាក់ដ្រាក់ម៉ាទំនើប ទី៣[កែប្រែ]

កាក់ដែលបានផលិតឡើងត្រូវបានចេញឲ្យប្រើប្រាស់លើកដំបូង ក្នុងឆ្នាំ១៩៥៤។ វាជាកាក់អាលុយមីញ៉ូម មានជាប្រភេទ 5, 10 និង 20ឡិបតា និងកាក់ទង់ដែងលាយជាមួយនឹងនីកែល ជាប្រភេទ 50ឡិបតា 1, 2, 5​ និង 10 ដ្រាក់ម៉ា។ កាក់ប្រាក់ដ្រាក់ម៉ា ជាប្រភេទ 20ដ្រាក់ម៉ា ត្រូវបានចេញឲ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦០ ជំនួសរូបិយប័ណ្ណ 20ដ្រាក់ម៉ា។

កាក់ជាច្រើនដែលចរាចរ នៅពេលចាប់ផ្ដើមប្រើរូបិយប័ណ្ណអឺរ៉ូមានដូចជា[១៦]

  • 50 ឡិបតា (€0.0015)[n ៧]
  • 1 ដ្រាក់ម៉ា (€0.0029)[n ៨]
  • 2 ដ្រាក់ម៉ា (€0.0059)[n ៨]
  • 5 ដ្រាក់ម៉ា (€0.0147)
  • 10 ដ្រាក់ម៉ា (€0.0293)
  • 20 ដ្រាក់ម៉ា (€0.0587)
  • 50 ដ្រាក់ម៉ា (€0.147)
  • 100 ដ្រាក់ម៉ា (€0.293)
  • 500 ដ្រាក់ម៉ា (€1.47)

រូបិយប័ណ្ណ[កែប្រែ]

រូបិយប័ណ្ណដែលត្រូវបានចេញឲ្យប្រើប្រាស់ជាលើកដំបូងមានជាប្រភេទ 10, 20 និង 50 ដ្រាក់ម៉ា បន្ទាប់មកទៀតមានប្រភេទ 100, 500 និង 1000 ដ្រាក់ម៉ា ចេញឲ្យប្រើប្រាស់នៅឆ្នាំ១៩៥៦។ 5000ដ្រាក់ម៉ា ចេញនៅឆ្នាំ១៩៨៤, 10,000ដ្រាក់ម៉ា ចេញនៅឆ្នាំ១៩៩៥ និង 200ដ្រាក់ម៉ា ចេញនៅឆ្នាំ១៩៩៧។

ប្រភេទរូបិយប័ណ្ណជាច្រើដែលបានចរាចរ នៅពេលចាប់ផ្ដើមប្រើរូបិយប័ណ្ណអឺរ៉ូមានដូចជា[១៧]

  • 100 ដ្រាក់ម៉ា (€0.2935)
  • 200 ដ្រាក់ម៉ា (€0.5869)
  • 500 ដ្រាក់ម៉ា (€1.47)
  • 1000 ដ្រាក់ម៉ា (€2.93)
  • 5000 ដ្រាក់ម៉ា (€14.67)
  • 10,000 ដ្រាក់ម៉ា (€29.35)

[១៨][១៩]

កំណត់សម្គាល់ និងឯកសារយោង[កែប្រែ]

កំណត់សម្គាល់
  1. δράσσομαι, drassomai, "grasp"; cf.: ទំព័រគំរូ:LSJ, drax, and drachma itself, i.e. "grasp with the hand".[១][២]
  2. "As much as one can hold in the hand".[១][២]
  3. The word, whose meaning and translation is still uncertain, is 𐀈𐀏𐀔, do-ka-ma or 𐀈𐀏𐀔𐀂, do-ka-ma-i, found on the PY An 1282 and PY Wr 1480 tablets.[៤][៥]
  4. Τριόβολον spelling variant is also attested.
  5. Ἡμιοβόλιον spelling variant is also attested.
  6. Greek: λεπτά; plural of λεπτόν, lepton.
  7. Minted but rarely used. Usually, prices were rounded up to the next multiple of 10 drachmae.
  8. ៨,០ ៨,១ Not minted but remained legal tender (not in actual use in 2002).
ឯកសារយោង
  1. ១,០ ១,១ ១,២ ទំព័រគំរូ:LSJ.
  2. ២,០ ២,១ ទំព័រគំរូ:LSJ.
  3. (January 1, 1995)"Two Linear B documents from Bronze Age Pylos". Kadmos 34 (2).
  4. "PY 1282 An (Ciii)"."PY 1480 Wr (unknown)", DĀMOS: Database of Mycenaean at Oslo, University of Oslo, https://www2.hf.uio.no/damos/Index/item/chosen_item_id/5088 .
  5. Raymoure, K.A. "do-ka-ma-i". Minoan Linear A & Mycenaean Linear B. Deaditerranean. Archived from the original on 2017-02-25. Retrieved 2017-11-01. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  6. Philochorus: Scholion to Aristophanes, Birds 1106
  7. "The Inflation Calculator". Archived from the original on 8 សីហា 2007. Retrieved 1 វិច្ឆិកា 2017. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  8. It was originally set at 1/6 drachma by Pericles, until Cleon raised it in 425 BC; see also Aristophanes, Knights (line 255) and Wasps (line 609, 684, 690, 788–790, 1121).
  9. Cf. footnote 18 of H. G. Dakyns's translation of Ways and Means: A Pamphlet on Revenues alias On Revenues (The Works of Xenophon, Macmillan, 1897). This footnote is quoting George Grote (Plato, and the Other Companions of Sokrates, vol. 3, J. Murray, 1865, p.597).
  10. British Museum Catalogue 11 – Attica Megaris Aegina
  11. Photo gallery of Tetartemoria and other small Greek coins
  12. Aristotle, Athenian Constitution, 10.2
  13. Drachma, The Catholic Encyclopedia, Volume V. Published 1909. New York: Robert Appleton Company. Nihil Obstat, 1 May 1909. Remy Lafort, Censor. Imprimatur. John M. Farley, Archbishop of New York
  14. Luke 15:8–10
  15. "The first modern drachma coins catalog". Retrieved 2013-06-22.
  16. "Archived copy". Archived from the original on 4 ខែកុម្ភៈ 2005. Retrieved 12 ខែមករា 2005. {{cite web}}: Unknown parameter |deadurl= ignored (|url-status= suggested) (help)CS1 maint: archived copy as title (link)
  17. "History of Greek Banknotes". Greekcurrency.110mb.com. Archived from the original on 2020-03-09. Retrieved 2013-11-17. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  18. fileformat.info Entry for (U+10142)
  19. "Political Party Drachma 5 Launched". greekreporter.com.