ឌី សាវេត
ឌី សាវេត | |
Dy Saveth at the event International Film Heritage Festival 2013 Phnom Penh | |
ឈ្មោះ | ឌី សាវេត |
ថ្ងៃ.ខែ.ឆ្នាំកំណើត | 7 ឧសភា 1944 |
សញ្ជាតិ | កម្ពុជា |
ទីកន្លែងកំណើត | ក្រុងភ្នំពេញ |
អជីបសិល្បៈ |
|
ឆ្នាំសកម្មក្នុងសិល្បៈ | 1960-បច្ចុប្បន្ន |
ក្រុមគ្រួសារ |
|
កំណត់ត្រាពាន |
|
ឌី សាវេត (អង់គ្លេស: Dy Saveth) (កើតនៅថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ១៩៤៤) អ្នកស្រីគឺជាតារាសម្ដែង ជនជាតិខ្មែរ ដែលជារឿយៗត្រូវបានពិពណ៌នាថាជា តារាសម្ដែងល្អបំផុតក្នុងប្រទេសកម្ពុជា នាទសវត្សន៍ទី៦០ រហូតមកដល់បច្ចុប្បន្ននេះ ។ អ្នកស្រី ត្រូវបានគេស្គាល់ជាពិសេសសម្រាប់ភាពប៉ិនប្រសប់នៃការសម្ដែង ជាមួយនិងការដាក់អារម្មណ៍នៃមនោសញ្ចេតនាពិតៗ ក្នុងខ្សែរភាពយន្ត ហើយអ្នកស្រី បានទទួលការអបអរសាទរជាច្រើនពេញមួយអាជីពរបស់គាត់ ដែលផ្ដោតទៅលើការឈ្នះពានរង្វាន់ភាពយន្ត និង ការតែតាំងបំពាក់មេដាយកិត្តិយសផងដែរ ។[១]
ជីវិតចាប់ផ្ដើម
[កែប្រែ]Early life
ឌី សាវេត កើតនៅថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ១៩៤៤ នៅសាលាសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ។ អ្នកស្រីមានឪពុកឈ្មោះ ឌី ណយ ជាចាងហ្វាងស្មៀននៃ សាលាឧទ្ធរណ៍-រាជធានីភ្នំពេញ និង មានម្ដាយឈ្មោះ សាត់ រឹម ជាសិល្បៈនាដរបាំ នៅក្នុងព្រះបរមរាជវាំង អ្នកស្រីមានបងប្អូនបង្កើត ៦នាក់ ហើយអ្នកស្រីជាកូនទី៧ ដែលជាកូនពៅផងដែរ រីឯបងប្អូន៥នាក់ទៀត របស់អ្នកស្រីបានស្លាប់ ក្នុងសម័កាល កម្ពុជាប្រជាធិបតេយ្យ ឬ គ្រប់គ្នាស្គាល់ថាជាសម័យកាល របស់ពួកខ្មែរក្រហម ដែលសម្លាប់ពលរដ្ឋស្លូតត្រង់អស់រាប់លាននាក់ដែលគិតចាប់ពីឆ្នាំ 1975 ដល់ឆ្នាំ 1979 មានតែបងស្រី សាវេតតែម្នាក់ប៉ុនណោះដែលនៅរស់ គាត់មានឈ្មោះថា ឌី សាវ៉ៃ បច្ចុប្បន្នគាត់រស់នៅ ប្រទេសបារាំង ។ ក្នុងវ័យកុមារភាព អ្នកស្រី ឌីសាវេត បានសិក្សានៅសាលាបឋមសិក្សា សម្ដេចសុធារស់ និង បានបន្តការសិក្សាថ្នាក់វិទ្យាល័យ នៃសាលា វិទ្យាល័យចតុមុខ ក្រោយមក សាវេត បានចូលរួមប្រឡងបវរកញ្ញាឯកថ្នាក់ជាតិ ប្រចាំក្រុងភ្នំពេញផងដែរ ហើយជាភាពជោគជ័យមួយផងដែរ ដែលសាវេតបានជាប់ជ័យលាភីលេខ១ ក្នុងឆ្នាំ ១៩៥៩ ហើយជាពេលដែល សាវេត មានភាពល្បីឈ្មោះនិងត្រូវបានផលិតករក្នុងស្រុកជាច្រើនទាក់ទងឱ្យទៅសម្ដែងធ្វើជាតារាភាពយន្ត ហើយវាជាពេលចាប់ផ្ដើមដំបូងរបស់ សាវេត ក្នុងការបោះជំហ៊ានទៅក្នុងពិភពសិល្បៈ ជាមួយនិងការថតខ្សែរភាពយន្តលើកដំបូង មានចំណងជើងថា "ក្បូនជីវិត" ក្នុងអំឡុងឆ្នាំ 1960 ។[២]
អជីបសម្ដែងភាពយន្ត
[កែប្រែ]Movie career
ភាពជោគជ័យដំបូង (១៩៦០-១៩៦៣)
[កែប្រែ]The First Success (1960-1963)
អជីបសិល្បៈដំបូងរបស់អ្នកស្រី ឌី សាវេត ក្នុងអំឡុងឆ្នាំ 1960 គឺអ្នកស្រីបានតំណែងជាតួឯកស្រី ក្នុងរឿង "ក្បូនជីវិត" ដែលជាការដឹកនាំរឿងដោយលោក អួង កន់ធួក លោកជាចាងហ្វាងផលិតកម្ម កងចក្រភាពយន្ត ដែលបានដាក់បញ្ចាំងរឿងនេះក្នុងរោងភាពយន្ត ចំនួន៨ នៅរាជធានីភ្នំពេញ និង បានដាក់បញ្ចាំងរយៈពេល ២ខែ នាចុងឆ្នាំ ១៩៦០ ភាពល្បីល្បាញនៃខ្សែរភាពយន្តនេះ ត្រូវបានអ្នកសារពត៌មានក្នុងស្រុកយកមកចុះផ្សាយនៅលើកាសែត និង ទស្សនាវដ្តីជាបន្តបន្ទាប់ នាដើមឆ្នាំ ១៩៦១ ហើយជាពេលដែលអ្នកស្រី ឌីសាវេត ត្រូវបានគេស្គាល់ច្រើនថាជាតារាសម្ដែងដ៏សាកសមក្នុងរឿងនេះផងដែរ ។ ក្នុងអំឡុងឆ្នាំ ១៩៦១ ស្នាដៃបន្ទាប់របស់អ្នកស្រី ឌី សាវេត គឺរឿង "លលកញីឈ្មោល" របស់ផលិតកម្មចន្ទឆាយាភាពយន្ត ដែលអ្នកស្រីបានដើរតួជាក្មេងស្រីសិស្សសាលាក្នុងរឿងនេះផងដែរ ហើយរឿងនេះដែរមានភាពល្បីល្បាញក្នុងការដាក់បញ្ចូលបទភ្លេងដើម (Original Sound Track) គឺបទ លលកញីឈ្មោល បកស្រាយដោយលោក មាស ហុកសេង ។ ក្នុងអំឡុងឆ្នាំ ១៩៦៣ ឌី សាវេត បានបន្តថតខ្សែរភាពយន្តជាបន្តបន្ទាប់ ក្នុងនោះមានរឿង "ហួសហើយជាតិនេះ" (It Is Over for This Life) ដែលជាការសហការផលិតលើកដំបូងជាមួយ ផលិតករហុងកុង ហើយរឿងនេះដែរមានភាពល្បីល្បាញក្នុងការដាក់បញ្ចូលបទភ្លេងដើម (Original Sound Track) គឺបទ "ហួសហើយជាតិនេះ" បកស្រាយដោយលោក ស៊ីន ស៊ីសាមុត និង អ្នកស្រី ម៉ៅ សារ៉េត បទមួយនេះផងដែរមានភាពពេញនិយមចាក់ស្ដាប់ជាច្រើនតាមបណ្ដាញវិទ្យុផងដែរ ។[៣]
សមិទ្ធិផល
[កែប្រែ]Achievement
អង្គការស្ថាប័ន | ឆ្នាំ | ប្រភេទ | លទ្ធផល | ស្ថាប័នផ្សព្វផ្សាយ |
---|---|---|---|---|
Apsara Golden Awards | 1965 | Best Actress | Won | National Film Festival at Krung Keb Theatre |
The National Film Awards | 1969 | Best Actress | Won | National Film Festival at Preah Suramarit Theatre |
6th Moscow international Film Festival | 1969 | Best Actress | Nominated | Moscow international Film Festival at Moscow Theatre Russia |
19th Asian Film Festival Singapore | 1973 | Best Actress | Nominated | Federetion of Motion Picture Producer in Asia |
ឯកសារយោង
[កែប្រែ]- ↑ Radio France Internationale (2011) អ្នកស្រីឌី សាវេត ៖ តារាភាពយន្តខ្មែរល្បីឈ្មោះបីជំនាន់, Website: www.rfi.fr/kh, Publication: 21 Februry 2011 ©ចាន់ លីដា/RFI
- ↑ VOA Khmer (2010) ‘Golden Age’ Actress Dy Saveth on Success, Website: voacambodia.com, Publication: 01 July 2010,@Nuch Sarita VOA Khmer.
- ↑ South East Asian Cinema (2010) Kon The Cinema of Cambodia, Publisher: Department of Media and Communication Royal University of Phnom Penh, Website: www.dmc-cci.edu.kh Publication: Palais Royal, Phnom Penh Le 25 May 2010 (PDF)