តន្រ្ដីធម្មជាតិនាឋានរមនា
Appearance
កំណាព្យប្រស្នា តន្រ្ដីធម្មជាតិនាឋានរមនា (បទ ពាក្យ៨) | |
កំណាព្យប្រស្នា តន្រ្ដីធម្មជាតិនាឋានរមនា (បទ ពាក្យ៨) សូរិយារះលិចធ្មេចដួងនេត្រា វាលវដ្ដសង្សារចារមកមិនទៀង ឆ្លងព្យុះជីវិតពិតឥតមានល្អៀង ជួនរាំងជួនភ្លៀងវៀងរកញាតិមិត្ត។ វាយោផាយផាត់កាត់ព្រៃបន្លា ផែនផ្ទាំងថ្មដាចាររឿងក្នុងចិត្ត ទឹកហូរពីភ្នំសូមជួយអាណិត បក្សីរួមរិតគិតរកគ្នីគ្នា។ និស្ស័យផ្សាភ្ជាប់ភព្វគាប់ចិន្ដា ចាបស្រែកខ្ញៀវខ្ញាស្ដារឋានរមនា សូរសៀងទឹកជ្រោះគោះផែនពសុធា វាយោទាមទារសៀរស្លឹករុក្ខជាតិ។ និពន្ធដោយ សុខគឹមហេង ២៩ មេសា ២០១១ |