Jump to content

តួប៉មទន្លេបិទ

ពីវិគីភីឌា

តួប៉មទន្លេបិទស្ថិតនៅត្រើយខាងកើតទន្លេមេគង្គ ខាងឆ្វេងដៃនៃស្ពានគីហ្សូណា។ តួប៉មនេះចាប់ផ្តើមកសាងតាំងពីជំនាន់អាណានិគមនិយមបារាំង ដោយធ្វើអំពីឥដ្ឋតាន់ អស់រយៈពេលចំនួន២ឆ្នាំទើបបានហើយជាស្ថាពរ។ ក្នុងសាងសង់បារាំងបានបញ្ចូនអ្នកទោសខ្មែរមួយចំនួនពីកំពង់ចាម ដើម្បីមកជួយការសាងសង់។ តួប៉មមានកំពស់៣៨ម៉ែត្របាទក្រោមមានរាងចតុកោណកែង មានបណ្តោយប្រវែង៩ម៉ែត្រនិងមានទទឹងប្រវែង៧.៥០ម៉ែត្រ ហើយមានទ្វារសម្រាប់ចេញចូលចំនួនពីរគឺខាងកើតមួយនិងខាងលិចមួយ។ បុព្វហេតុនៃការសាងសង់តួប៉មនេះ តាមចម្លើយរបស់អ្នកស្រុកដែលមានវ័យចំណាស់មួយចំនួនបានបញ្ជាក់អះអាងថា ការដែលបារាំងកសាងតួប៉មនេះឡើងគឺដើម្បីរក្សាសន្តិសុខនៅទីកន្លែនោះហើយក៏ជាកន្លែងសម្រាប់ឃ្លាំមើលក្រែងកម្មករ ឬអ្នកស្រុកលួចដឹកជ័រកៅស៊ូយកទៅឱ្យឈួញក្រៅ[]

ឯកសារយោង

[កែប្រែ]
  1. សៀវភៅ មគ្គុទ្ទេសក៍ទេសចរ រៀបរៀងដោយលោក ស្រី សារឿន ឆ្នាំ២០០៤ ទំព័រ២១៨។