តេជោដាំដី
តេជោជ្រែកដី
តេជោដាំដី | |
---|---|
ចៅពញាតេជោនៃក្រុងមហានគរ | |
ក្នុងការិយាល័យ សតវត្សទី១៣ | |
ព្រះមហាក្សត្រ | បទុមសុិរយវង្ស |
ចៅពញាតេជោជ្រែកដី រឺ តេជោតំឌិន (ដាំឌិន នេះជាពាក្យយកពីថៃមានន័យថា តំ ត្រូវនឹងดำមានន័យថា មុជ ឬជ្រែក ឯឌិនត្រូវនឹងดิน មានន័យថាដី) សរុបមានន័យថាតេជោជ្រែកដី ។ លោកជាឧកញ៉ាមន្ត្រីក្នុងសម័យព្រះបាទបទុមសុរិយវង្ស។ ព្រះបាទបទុមសុរិយវង្ស ដោយសារមានព្រះនេត្រទិព្វ ព្រះអង្គបានដឹងបានយល់នូវអស់ព្រឹត្ដិការណ៍ ព្រះអង្គបានដឹងថា អ្នកមានបុណ្យមាត់ទិព្វបានកើតឡើងហើយ ព្រះអង្គនឹកគិតឃើញថា មិនងាយនឹងចាប់ពញារោងនេះឡើយ។ ព្រះអង្គកោះប្រជុំអស់នាម៉ឺនមុខមន្ដ្រី ដើម្បីដោះស្រាយបញ្ហាដ៏ធំនេះ។ ព្រះអង្គយល់ឃើញថាតទៅអនាគត ប្រទេសសៀមនឹងមានស្ដេចមួយអង្គ ដែលគេពុំអាចកំទេចបានឡើយ។ ដូច្នេះគេត្រូវតែចាត់ទុកស្រុកសៀមដោយឡែក ដោយមិនចាំនាំសួយសារអាករមកថ្វាយស្ដេចស្រុកខ្មែរដូចសព្វដងនោះ ទៀតទេ។
បើយោលទៅតាមឯកសារខ្លះទៀត បុព្វហេតុដែលបណ្ដាលឲ្យព្រះរាជាខឹងខ្ញាល់ចេញបញ្ជាចាប់ពញារោងនោះ គឺមកអំពីនាយរោងបានប្រមាថមាក់ងាយចេស្ដាព្រះអង្គ ដោយគ្មានញញើតញញើមហ៊ានចូលមកឈរបង់ជំទែងកណ្ដាលសាលជំនុំ ចំពីមុខព្រះភ័ក្ត្រព្រះអង្គ ពេលដែលចូលមកនាយរោងបានបំបាំងខ្លួន មិនឲ្យនាម៉ឺនមន្ត្រីពលសេនាម្នាក់មើលឃើញឡើយ។ មានតែព្រះមហាក្សត្រព្រះបទុមសុរិយវង្សមួយអង្គគត់ ដែលយាងចូលមកដល់ទើបមើលឃើញ។ អាកប្បកិរិយាព្រហើនច្រលោងខាមនេះហើយ ដែលធ្វើឲ្យព្រះអង្គខ្ញាល់ ចេញបញ្ជារកចាប់នាយរោង។ ឃើញច្បាស់ជាក់នឹងភ្នែក ថាព្រះមហាក្សត្រខ្មែរមានមហិទ្ធិឫទ្ធិតេជៈបារមី មិនអន់ខ្សោយដូចដែលខ្លួននឹកស្មាន ពញារោងក៏រត់ភៀសខ្លួនបាត់ស្រមោលទៅ។ ឧកញ៉ាមន្ដ្រីចៅពញាតេជោជ្រែកដី (តំដិន) ត្រូវនាំពលសេនាចំនួន ៣០០ នាក់ ជ្រែកដីទៅចាប់ពញារោងនៅឯស្រុកសុខោទ័យ។ កងទ័ពតេជោដាំដីវិញដេញតាមចាប់ប្រកិតពីក្រោយ ពញារោងរត់ទៅដល់ស្រុកពីជិត ហើយឡើងកាត់សំដៅទៅតំបន់ស្រុកសុខោទ័យ មកដល់ទីនេះ ពញារោងរត់ចូលទៅពួនលាក់ខ្លួនក្នុងវត្ដពុទ្ធថៃ សុំលោកចៅអធិការសាងផ្នួសបួសជាសាមណេរ។ រសៀលថ្ងៃមួយ នៅពេលដែលនេនរោងកំពុងតែបោសសំអាតទីធ្លាមុខព្រះវិហារ ស្រាប់តែចៅពញាតេជោដាំដីជ្រែកដីលេចចេញមកពាក់កណ្ដាលខ្លួនចំពីមុខតែម្ដង ដោយមិនបានដឹងថានេននេះជាពញារោង តេជោដាំដីក៏ទូលសុំសួរលោករកពញារោង។ នេនរោងស្គាល់ច្បាស់ថាគេមករកចាប់ខ្លួន បានមានសង្ឃដីកាឆ្លើយតបទៅវិញ សូមឧបាសករង់ចាំនូវទីនេះសិនចុះចាំអាត្មាទៅរកជូន ភ្លាមនោះដែរ រូបរាងកាយតេជោដាំដីប្រែទៅជារឹងបន្ដិចៗម្ដង ហើយក្លាយទៅជាថ្មរហូតមកដល់សព្វថ្ងៃ។ មេទ័ពពលសេនានៅសល់ប៉ុន្មាន ដែលដើរតាមផ្លូវជ្រែកដីដោយតេជោជ្រែកដី បាននាំគ្នាដកថយត្រលប់ចូល នគរទៅរាយការណ៍ថ្វាយព្រះរាជាតាមហេតុការណ៍។ ក្រោយ ដែលស្ដេចសៀមនៅសុខោទ័យចូលទិវង្គត នេនរោងបានចាកសិក្ខាបទ ហើយបានឡើងគ្រប់គ្រងស្រុកសៀមពីពេលនោះមក។ ពញារោងបានប្ដូរឈ្មោះមានព្រះបរមនាមជាព្រះមហាក្សត្រថា ព្រះបាទចន្ទ្រាធិបតី ស្ដេចសៀមថ្មីអង្គនេះ ដែលគេនិយមហៅតែពញារោងៗ បានប៉ុនប៉ងធ្វើគត់ព្រះបទុមសុរិយវង្ស ព្រះមហាក្សត្រខ្មែរចំនួនពីរលើកទៀត។ ឈ្មោះរបស់លោកត្រូវបានគេប្រសិទ្ធិនាមឱ្យផ្លូវមួយខ្សែដែលចាប់ផ្ដើមពីអង់តែនទួលគោក រហូតដល់រង្វង់មូលកួចកាណុង។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រកម្ពុជាភាគរឿងនិទាន ដោយលោកសាស្ត្រាចារ្យ ឯកបណ្ឌិតសុភាចារ្យ រស់ ចន្ត្រាបុត្រ
យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ មិនស្គាល់ |
ចៅពញាតេជោនៃក្រុងមហានគរ សតវង្សទី១៣ |
តដោយ មិនស្គាល់ |