Jump to content

តំបន់ទេសចរណ៍នៅកម្ពុជា

ពីវិគីភីឌា

តំបន់ទេសចរណ៍នៅកម្ពុជា

[កែប្រែ]

ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានវប្បធម៏ និង អរិយធម៏ចាស់ជាងគេក្នុងទ្វីបអាស៊ីអាគ្នេយ៍។ទោះបីជាប្រទេសកម្ពុជា មានប្រវត្តិស្ថិតនៅក្រោមអាណានិគមន៍នៃប្រទេសមួយចំនួន និង មានសង្រ្គាមស៊ីវិលអស់ជាច្រើនឆ្នាំក៏ដោយ តែបច្ចុប្បន្ននេះ កម្ពុជាមានសុខសន្តិភាពពេញបរិបូរណ៍ ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរអន្តរជាតិ អាចធ្វើតំណើរកម្សាន្តបានគ្រប់ទីកន្លែង ជាមួយនិង ហេដ្ឋារចនាសម្ព័ន្ធ ដ៏ ស្រស់ស្អាត តំបន់ទេសចរណ៍ដ៏សម្បូរបែប ទាំងតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍វប្បធម៏ និង តំបន់ទេសចរណ៍កែច្នៃរាប់រយកន្លែង។ ចំណុចដ៏មានសក្តានុពលទាំងអស់ខាងលើនេះហើយ ដែលជំរុញឱ្យវិស័យទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដើម្បីចូលរួមចំណែកក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ប្រជាពលក្នុងប្រទេសកម្ពុជាគួរបង្វែរចាប់អារម្មណ៍អំពីការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស មកធ្វើដំណើរកម្សាន្ត ក្នុងស្រុក ដែលចំណាយអស់តិច និង អាចជួយសេដ្ឋកិច្ចកម្ពុជាបានយ៉ាយច្រើន តាមរយៈការបង់សេវាកម្សាន្ត ជួយផ្តល់ការងារសម្រា ប់ប្រជាពលរដ្ឋមូលដ្ឋាន (លក់អាហារ លក់វត្ថុអនុស្សវរីយ៍សម្រាប់តំបន់ ។ល។) និង ជួយក្នុងការប្រើប្រាស់សេវាផ្សេងៗរបស់រដ្ឋ។ យើងងាកមកមើលអំពីវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាយើងវិញ ឃើញថាប្រទេសមួយនេះពិតជាមានធនធានធម្មជាតិ និង មានសម្បត្តិបេតិកភ័ណ្ឌជាតិជាច្រើន ដែលអាចទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិឱ្យចូលទស្សនាឥតគណនា។

​រាជធានីភ្នំពេញ

[កែប្រែ]

ព្រះបរមរាជាវាំង

[កែប្រែ]
ទិដ្ឋភាពទូទៅនៃព្រះបរមរាជវាំងកម្ពុជាមើលពីចំហៀងប្រាសាទទេវាវិនិច្ឆ័យ


ព្រះបរមរាជាវាំង​នៃព្រះរាជាណាចក្រកម្ពុជា ​​​​​​ព្រះបរមរាជវាំង មានទីតាំងស្ថិតនៅតាមបណ្តោយព្រះមហាវិថីសុធារស សាងសង់ឡើងនៅឆ្នាំ ១៨៦៦ នៅក្នុងរាជកាល ព្រះបាទនរោត្តម​។​ នៅក្នុងព្រះបរមរាជវាំងមាន៖ -ប្រាសាទទេវាវិនិច្ឆ័យ ជាកន្លែងដែលសម្រាប់ព្រះមហាក្សត្រឡើងគ្រងរាជ្យ -ប្រាសាទខេមរិន្ទ ជាកន្លែងដែលព្រះមហាក្សត្រ និង អគ្គមហេសីគង់នៅ ​​​​-ប្រាសាទសំរានភិរម្យ ជាកន្លែងដែលព្រះមហាក្សត្រឡើងគ្រងរាជ្យ -ហោរបាគូ ឬ ហោរព្រះខ័នជាកន្លែងទុកដាក់វត្ថុសម្រាប់សោយរាជ្យ ​-ច័ន្ទឆាយា ជាកន្លែងដែលគេហាត់រាំ របាំព្រះរាជ្យទ្រព្យ និង របាំថ្វាយព្រះមហាក្សត្រ ព្រះញ្ញាតិវង្សានុវង្ស និង ពួកមន្រ្តីជាន់ខ្ពស់ ។ នៅពីមុខច័ន្ទឆាយាមានទិវា សម្រាប់ព្រះមហាក្សត្រធ្វើសាវនាការជាមួយ ប្រជារាស្រ្ត និង មន្រ្តីរាជការគ្រប់ជាន់ថ្នាក់​ ។

តំណរភ្ជាប់លើ Google Map: 11.547657, 104.914743

សារៈមន្ទីរជាតិ

[កែប្រែ]
ទិដ្ឋភាពខាងក្នុងសារមន្ទីរជាតិកម្ពុជា

សារៈមន្ទីរជាតិ មានទីតាំងស្ថិតនៅខាងជើងព្រះបរមរាជវាំង ។ សារៈមន្ទីរនេះជាស្ថាបតិយកម្មទំនើបមួយ ដែលរចនាឡើងយកលំនាំតាមស្ថាបត្យកម្មខ្មែរបុរាណ កសាងនៅ ១៩១៧ និង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ដោយ ព្រះបាទស៊ីសុវត្ថិ នៅក្នុងឆ្នាំ ១៩២០ ។ សារៈមន្ទីរជាតិជាកន្លែងដែលដាក់វត្ថុបុរាណជាច្រើន និង មានតម្លៃ ទាក់ទងទៅនឺង ស្នាដៃស្ថាបត្យកម្ម ខាងសាសនា និង សិល្បៈខ្មែរ ។ ភាគច្រើននៃវត្ថុបុរាណ ទាំងនោះគឺ ស្ថិតនៅសម័យអង្គរ ក្រៅពីនេះនៅមានវត្ថុខ្លះសល់ពី សម័យបុរេប្រវត្តិ ដូចជា នៅសម័យនគរភ្នំ ចេនឡា និង សម័យក្រោយអង្គរ ។ សារៈមន្ទីរជាតិមានការទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិជាច្រើន បន្ទាប់ពីព្រះបរមរាជវាំង។

វត្តភ្នំ

[កែប្រែ]

វត្តភ្នំ គឺជាបេះដូងនៃទីក្រុងភ្នំពេញ ដែលផ្តល់ឈ្មោះដល់ទីក្រុងនេះ។ វត្តភ្នំជាកន្លែងទេសចរន៍មួយដ៏សំខាន់ វាមានកម្ពស់ ២៧ម ។

ប្រវត្តិនៃវត្តភ្នំ
[កែប្រែ]
ទិដ្ឋភាពខាងក្រៅនៃវត្តភ្នំ

មានរឿងតំណាលមួយថាៈ មានស្រ្តីមេម៉ាយម្នាក់ឈ្មោះ ពេញ ថ្ងៃមួយគាត់បានដើរលេងតាមដងទន្លេ ក៏បានឃើញដើមគគីរ មួួយអណ្តែតជិតច្រាំងទន្លេ គាត់ក៏បាន ហៅអ្នកជិតខាងឱ្យមកជួួយទាញយកដើមគគីរនោះ ។ នៅក្នុងដើមគគីរនោះ គាត់ឃើញពុទ្ធបដិមាករដ៏មានតម្លៃ ៤ អង្គ។ ក្នុងឆ្នាំ ១៤៣៤ ព្រះបាទ ពញ្ញ៉ាយ៉ាត បានមកដល់ទីនោះហើយបានសាងសង់ទីក្រុងមួយដោយយកឈ្មោះ តាមកន្លែងនោះ។ និយាយរួមទៅវត្តភ្នំ ជាកន្លែងទេសចរណ៍មួយនៅក្នុងរាជធានី ដែលមានប្រជាប្រិយភាពជាងគេ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បានយ៉ាងច្រើន ជាពិសេសពេលរដូវចូលឆ្នាំខ្មែរ ភ្ញៀវជាតិជាច្រើនចូលចិត្តមកជួបជុំគ្នាលេងល្បែងប្រជាប្រិយ​នៅទីនោះ។

តំណរភ្ជាប់លើ Google Map: 11.576227, 104.923011

សារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង

[កែប្រែ]
បន្ទប់ភាគច្រើននៅសភាពទទេស្អាតនាពេលបច្ចុប្បន្ននេះ ប៉ុន្តែផ្ទាំងរូបភាពនៅលើជញ្ជាំងប្រាប់ពីរឿងរ៉ាវរបស់អ្នកដែលបានរងទុក្ខ និងស្លាប់នៅទីនេះ។ ជញ្ជាំង​ក៏​ពោរពេញ​ទៅ​ដោយ​ស្នាម​ប្រឡាក់ និង​ឈាមគ្រប់ប្រភេទ។

សារៈមន្ទីរនេះ ជាអតីតវិទ្យាល័យទួលស្លែង ។ នៅក្នុងឆ្នាំ ១៩៧៥ សាលានេះបានក្លាយជាមន្ទីរឃុំឃាំង ធ្វើទារុណកម្មដល់ប្រជាពលរដ្ឋខ្មែររាប់មុឺននាក់ (មន្ទីរស២១)​ ដែលធ្វើទារុណកម្មមានច្រើនបែបយ៉ាង រហូតដល់អ្នកជាប់ចោតនោះស្លាប់យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ។ សព្វថ្ងៃនេះសារៈមន្ទីរទួលស្លែង គឺមាននៅសល់វត្ថុភ័ស្តុតាងជាច្រើន រួមមានគ្រោងឆ្អឹងលលាដ៏ក្បាល និង ប្រដាប់ប្រដាធ្វើទារុណកម្មជាច្រើនទៀត ។

តំណរភ្ជាប់លើ Google Map: 11.549482, 104.917630

វាលពិឃាតជើងឯក​

[កែប្រែ]
ចេតិយពុទ្ធសាសនិកនៅជើងឯក ប្រទេសកម្ពុជា ដែលរក្សាទុកនូវលលាដ៍ក្បាលរាប់ពាន់នាក់នៃជនរងគ្រោះពីរបបខ្មែរក្រហម។

ក្រៅពីទួលស្លែងនេះ នៅមានកន្លែងមួយទៀត ដែលជាកន្លែងធ្វើឃាតមនុស្សក្នុងសម័យ ប៉ុល ពត នោះផងដែរ ។ ទីនោះមានទីតាំងស្ថិតនៅ ឃុំជើងឯក​ ស្រុកដង្កោរ ។ គេសង្កេតឃើញមានរណ្តៅសាកស​ព ជាភ័ស្តុតាងធំៗចំនួន ៣កន្លែង គឺ រណ្តោទីមួយ ដាក់សាកសពមនុស្សប្រុសគ្មានក្បាល រណ្តៅទី២ ដាក់សាកសពមនុស្សប្រុស មានក្បាល និង​ រណ្តៅទីបី ដាក់សាកសព កុមារ និង ស្រ្តី ។ ក្នុងតំបន់នេះ តាមតួរលេខមាន​ ៨៦ រណ្តៅ ដែលសាកសពចំនួន ៨៩៨៥នាក់។ (ដកស្រង់ចេញពី សៀវភៅរបស់លោក កែវ ភួង)

តំណរភ្ជាប់លើ Google Map:

ខេត្តសៀមរាបអង្គរវត្ត

[កែប្រែ]

ប្រាសាទអង្ករវត្តមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុង សៀមរាប ក្នុងស្រុកសៀមរាបមានចំងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវ​ កូម៉ៃ ឬ ផ្លូវសាលដឺហ្គោល។ ប្រាសាទនេះសាងសង់នៅដើម ស.វ​ ទី១២ ដោយព្រះបាទ សួរ្យវរ្ម័នទី២ (១១១៣-១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា ។ ប្រាសាទនេះជាកន្លែងទេសចរណ៍បែបវប្បធម៏មួយដ៏ល្បីល្បាញជុំវិញពិភពលោក។ រមណីដ្ឋាននេះមានភ្ញៀវជាតិ និង អន្តរជាតិចូលមកទស្សនាកម្សាន្តយ៉ាងច្រើន កុះករដើម្បី បានដឹង ទីកេរណ៍ដំណែលនៃមរតករបស់បុព្វបុរសជំនាន់ដើមដែលបានបន្សល់ទុក។ អច្ចរិយវត្ថុមួយនេះត្រូវបានបញ្ជូលក្នុងតំណែងបេតិកភ័ណ្ឌពិភពលោក ថែមទៀតផង។ ម្យ៉ាងវិញទៀតតំបន់ទេសចរណ៍មួយនេះពិតជាបានផ្តល់នូវភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ទាំងកន្លែងហូប និង កន្លែងស្នាក់នៅ ។​ ជាមួយនឹងទេសភាពដែលស្រស់បំព្រងនៃដើមឈើត្រជាក់ក្នុងដំណើរកម្សាន្តរបស់គេ។ ពត៌មានលំអិតៈ ចុចទីនេះ

តំណរភ្ជាប់លើ Google Map: 13.412584, 103.866873 ​

ប្រាសាទបាយ័ន

[កែប្រែ]
តួកំពូលព្រហ្មមុខបួននៃប្រាសាទបាយ័ន

ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំ ចំណុចកណ្តាលនៃក្រុងអង្ករធំ។ ប្រាសាទនេះកសាងនៅក្នុង ស.វ ទី១២ និង ដើមស.វ ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ប្រាសាទនេះមានតួប៉មនីមួយៗ ប្រកបដោយព្រហ្មមុខបួនដែនមានកំពូល ៤៩ និងក្លោងទ្វាចូល ៥ ទៀតគឺសរុបទាំងអស់ ៥៤ កំពូលដែលតំណាងឱ្យ ខេត្តក្រុងទាំង ៥៤ របស់ខ្មែរក្នុងសម័យនោះ។​ មានអ្នកប្រាជ្ញមួួយចំនួនគិតថា មុខទាំងបួននេះតំណាងឱ្យព្រះពោធិសត្វ លោកេស្វរៈ អ្នកខ្លះគិតថាជារូបរបស់ ព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ មានចម្លាក់ដ៏ល្អប្រណិត ដែលរៀបរាប់ពី រឿងតំណាលទេវកថានៅថែវខាងក្នុង និងខាងក្រៅរៀបរាប់ពីជីវភាពរស់នៅរបស់ ប្រជាជននៅសម័យអង្គរមាន ទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែង ប្រដាល់ ជុលមាន់ ។ល។ និង ថែមទាំងមានរៀបរាប់ពីប្រវត្តិសាស្រ្ត ចម្បាំង និង ព្យុះហយាត្រាជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅ ជាងនៅប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពចម្លាក់ដោយបង្ហាញដោយផ្ទាំងតាមជួរដេក ពីរឬបីជួរ។ អ្នកទេសចរណ៍គួរចាប់ផ្តើមមើលចម្លាក់ពីជួរខាងកើត ។ ម្យ៉ាងទៀតមុខនៃប្រាសាទនីមួួយ មានលក្ខណៈខុសគ្នា ហើយធ្វើឱ្យភ្ញៀវជាប់ចិត្តនិងកំពូលទាំងនេះណាស់។ ជាងនេះទៅទៀតប្រាសាទមួយនេះបានបិតបាំងដោយដើមឈើធំៗជាច្រើន។ ដែលបានបង្កើតបានជាខ្យល និង ម្លប់ត្រជាក់ត្រជុំជួនភ្ញៀវទេសចរណ៍។ពត៌មានលំអិតៈ ចុចទីនេះ

ភ្នំគូលេន

[កែប្រែ]

500px|ស៊ុម|ស្តាំ|រមណីយដ្ឋានភ្នំគូលេន ភ្នំគូលេន ជារម្មណីដ្ឋានធម្មជាតិ​ និងប្រវត្តិ

ដែលមានទីកន្លែងជាច្រើនដូចជា តំបន់ទឹកធា្លក់ ព្រះអង្គធំ វាលស្តេចគំលង់ វាលព្រះសព្វ ព្រះក្រាល និងមានប្រាសាទតូចៗ ធ្វើអំពី ឥដ្ឋជាច្រើនទៀតដែលជាស្នាព្រះហស្ថ ព្រះបាទជ័យវរ្មន័ទ២ បានកសាងឡើង។ តំបន់ទឹកធ្លាក់ គឺជាប្រភពដើមរបស់ស្ទឹងសៀមរាប ហូរកាត់កណ្តាលទីរួមខេត្តឆ្ពោះទៅកាន់បឹងទន្លេរសាប ដែលមានទឹកថ្លាយង់ជាទីពេលនិយម របស់អ្នកដំណើរកំសាន្តក្នុងការមុជទឹកជ្រោះធ្លាក់ទៅប៉ះនិងថ្មបែកផ្កាតែ្រង។ នៅក្បែរទឹកជ្រោះមានប្រាសាទពីរធ្វើអំពីថ្មបាយក្រៀម សង់អមសងខាងមាត់អូរដែលគេឲ្យឈ្មោះថា"ក្រាលរមាស" ប៉ុន្តែប៉ែកខាងលិចត្រូវបានដួលរលំនិងបាត់ថ្មអស់មួយចំនួនធំ នៅសល់តែខឿនជញ្ជាំងបន្តិចបន្តួចប៉ុណ្ណោះ។ ​​ ភ្នំគូលេនគឺជាអតិតរាជធានីខ្មែរក្នុងស.វទី៩ មានឈ្មោះថា"មហេន្រ្ទបុរៈ" ដូចនេះហើយបានជាភ្ញៀវទេសចរណ៍ភាគច្រើនចង់ទៅទស្សនាទីនោះ។ ម្យ៉ាងវិញទៀតវាស្ថិតនៅក្នុងភាពអាថ៍កំបាំង នៃជុំនឿរបស់ប្រជាពលរដ្ឋគ្រប់រូប។ វាមានទីតាំងប៉ែកខាងកើតឆៀងខាងជើងទីរួមខេត្តសៀមរាប មានចំងាយ ៥៣គមពីទីរួមខេត្ត ភ្នំនេះមានរយៈកំពស់ ៤៩៣ម៉ែត្រ គេអាចឡើងទៅលើភ្នំបានយ៉ាងងាយតាមរយះ រថយន្ត ឬថ្មើជើង ពេលទៅដល់ជើងភ្នំ យើងសង្កេតឃើញមានផ្ទាំងថ្មធំហាក់បីដូចជាជញ្ជាំងនៃនាវា ដ៏ធំមួយនៅកណ្តាលទីស្មសានរំលេចដោយ សម្រស់ស្រស់ត្រកាល និង​បង្កប់នូវអាថ៍កំបាំងដ៏សន្ធឹកសន្ធាប់ នាអតីតកាលសម័យអង្គរ ដែលជារមណីយដ្ឋានមួយក្នុងចំណោមរមណីដ្ឋាន ជាច្រើននៅខេត្តសៀមរាប។ តំបន់ភ្នំគូលេនមិនត្រឹមតែ ជាតំបន់ទេសចរណ៍ប៉ុនណ្ណោះទេ តែវាជាតំបន់ កសិកម្ម ដ៏មានជីវជាតិអាចដាំដំណាំបានគ្រប់ប្រភេទដូចជាៈ ចេក ខ្នុរ ដំឡូង ត្រាវ.....ប្រកបដោយទិន្នផលខ្ពស់។ ហេតុដោយឃើញពីភាព អំណោយផលបែបនេះ ហើយបានជាមានប្រជាពលរដ្ឋមកពីទីជិតឆ្ងាយ មកតាំងទីលំនៅដ្ឋានប្រកបអាជីវកម្ម កសិកម្ម យ៉ាងច្រើនកុះករ។ (ដកស្រង់ចេញពី សៀវភៅរប់ក្រុមហ៊ុន Online)

ប្រាសាទបន្ទាយស្រី

[កែប្រែ]

500px|ស៊ុម|ស្តាំ|ប្រាសាទបន្ទាយស្រីជាប្រាសាទដែលមានចម្លាក់ស្អាតដាច់គេ ប្រាសាទបន្ទាយស្រីស្ថិតនៅក្នុង ភូមិបន្ទាយស្រី ឃុំ បន្ទាយស្រី ស្រុក បន្ទាយស្រី ចំងាយ ៣៩ គ.ម ភាគខាងជើង ទីរួមខេត្តសៀមរាប។ ប្រាសាទនេះធ្វើអំពីថ្មភក់ពណ៌ស៊ីជម្ពួ និង រំលេចដោយទេពអប្សរចំនួន ១៥០០ ដែលទេពអប្សរទាំងអស់សុទ្ធតែខុសគ្នា ហើយលើសពីនេះទៅទៀត សិលាចារឹកផ្កាភ្ញី នៅប្រាសាទបន្ទាយស្រីមានក្បាច់ល្អលើស ពីក្បាច់ចម្លាក់នៅលើប្រាសាទអង្គរវត្តទៅទៀត គឹដូចជាដែលគេឆ្លាក់លើប្រាក់ស្ពាន់ដូចនេះដែរ។ ហើយប្រាសាទនេះជាប្រាសាទមួយដែលមានក្បាច់រចនា យ៉ាងបញ្ចង់ល្អឆើតឆាយមានសន្លឹកភ្ញីវល្លិវិលវង់ល្អិតឆ្មា ស្រស់រស់រវើកដែលមើលទៅគួរឲនឹកគិតឥតមានក្តីសង្ស័យថា​ " ទេពនិម្មិត " ។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធ ៣ជាន់ មានទីលានក្រាលថ្មវែងទៅទិសខាងកើតមានគោបុរៈប្រកបដោយក្បាច់ វិចិត្រនៅចំកណ្តាលទីលានមានរោងទងខ្វាត់ខ្វែង ក្រឡាចត្រង្គចេញទៅខាងជើងមួយចេញទៅខាងត្បូង បីសុទ្ធសឹងតែប្រកបដោយក្បាច់រចនាល្អវិចិត្រ។ សព្វថ្ងៃនេះចាក់ធ្លាក់អស់ហើយសល់តែសរសេរច្រូងច្រាងគួរឲស្តាយ ។

ទោះបីជាប្រាសាទនេះមានចម្ងាយឆ្ងាយគួរសមពីប្រទេសដ៏ទៃ ក៏ប៉ុន្តែភ្ញៀវដែលមកកម្សាន្តនៅខេត្ត សៀម រាប មិនអាចបំភ្លេចកន្លែងមួយនេះបានឡើយ។ ក្រៅពីនេះទៀតប្រាសាទប្រាសាទមួយនេះរំលេចខ្លូនជាមួូយនិង ធម្មជាតិដ៏ស្រស់បំព្រង និង​ផ្តល់នូវភាពត្រជាក់ជាមួយនិង ខ្យល់បក់ធ្វើឲភ្ញៀវធូរស្បើយក្នុងចិត្ត និង បំបាត់នូវភាពនឿយហត់ទាំងពួងដែលកើតឡើងពីការធ្វើដំណើរ។ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចស្វែងរកនៅវត្ថុអនុស្សាវរីយ៍ដើម្បីជូនអ្នកដេលជាទីស្រលាញ់របស់អ្នកថែមទៀតផង៕

ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ)

[កែប្រែ]

500px|ស៊ុម|ស្តាំ|ប្រាសាទព្រះវិហារ​ ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅលើជួរភ្នំដងរ៉ែក ជាប់ព្រំប្រទល់ប្រទេសថៃ និងមានចម្ងាយ​ ១០៨ ម៉ែត្រពីទីរួមខេត្តព្រះវិហារ​ ក្នុងភូមិ ស្វាយជ្រុំ ឃុំកន្ទូត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទនេះគឺ ជាតំបន់ប្រវត្តិសាស្រ្តមួយដែលមានឈ្មោះថា សេការីស្វារៈ ដែលមានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងកំឡុងចុង ស.វទី៩ និង ដើមស.វទី១០ ដោយ ព្រះបាទ យសោវរ្ម័នទី១ (សាងសង់ក្មុងគ.ស ១០០២ - ១០៥០) ​​ព្រះបាទ សូរ្យវរ្ម័នទី២ (សាងសង់ឡើងក្នុង គ.ស ១០៨០-១១០៩) ។ ប្រាសទនេះមានទំហំ ៨០០ x ៤០០ ម៉ែត្រស្ថិតនៅកំពូល ភ្នំព្រះវិហារ តែម្តងដែលមានកម្ពស់ ៦២៥ម៉ែត្រ នៅតាមជួរភ្នំដងរែក។

ប្រាសាទនេះមានច្រកចូលចំនួន ៣​ ៖ ​​​​- ច្រកចូលតាម ស្វាយជ្រុំ ដែលជាផ្លូវចាស់មានកាំជណ្តើរឡើងទៅកាន់ប្រាសាទកំពូលភ្នំ ដងរ៉ែកនៃប្រាសាទព្រះវិហារ ។ ​​- ច្រកចូលតាមផ្លូវ គ១ ដែលជាផ្លូវបេតុងសម្រាប់ឡើងទៅកាន់ប្រាសាទព្រះវិហារតែម្តង។ - ច្រកចូលតាម ប្រទេសថៃ ដែលមានភ្ញៀវអន្តរជាតិចូលចិត្តធ្វើដំណើរតាមច្រកនេះ។ ប្រាសាទព្រះវិហារនេះ មិនត្រឹមតែជាតំបន់ទេសចរណ៍ដែលផ្តល់ភាពរីករាយ និង ស្ញប់ស្ញែងអំពីទឹកដៃនៃបុព្វបុរសប៉ុណ្ណោះទេ វាថែមទាំងផ្តល់ឲលោកអ្នក នូវអារម្មណ៍ស្រស់ថ្លាជាមួយនឹងខ្យល់ធម្មជាតិដ៏ត្រជាក់ និង អាចមើលពីផ្ទៃខេត្តព្រះវិហារថែមទៀតផង។ ជាក់ស្តែងពេលនេះ ថ្វិត្បិតតែមានពេលនេះមានភ្លៀងធ្លាក់ក៏ពិតម៉ែនប៉ន្តែនៅលើប្រាសាទព្រះវិហារមានចំនួនភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិនៅតេកើនឡើងទស្សនាដ៏ដែល ដូចជានៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្ត ប្រាសាទព្រហវិហារ ក្នុងមួយថ្ងៃមានភ្ញៀវចាប់ពី ១០០ ទៅ ១៥០នាក់។ គេសង្កេតឃើញថា​ ភ្ញៀវទេសចរណ៍ មិនត្រឹមតែទៅកម្សាន្តនោះទេ ពួកគេថែមទាំងឡើងទៅទទួលពិធីបុណ្យ ទាននៅវត្ត កែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ។

កំពង់សោម(ខេត្តព្រះសីហនុ)

[កែប្រែ]

500px|ស៊ុម|ស្តាំ|ឆ្នេរដែលជាប់កំណត់ត្រា ជាឆ្នេរស្អាតលើពិភព កំពង់សោម ជាកន្លែងសម្រាកលំហែកាយ និងកម្សាន្តដ៏មានប្រជាប្រិយភាពរបស់កម្ពុជាទាំងភ្ញៀវជាតិនិង អន្តរជាតិ ដែលមានទេសភាពខៀវស្រងាត់ អមដោយកោះ តូចធំជាច្រើន នៅជាប់នឹង ផ្ទៃសមុទ្រពណ៌ខៀវដ៏ធំល្វឹងល្វើយ ។ យើងអាចដើរកម្សាន្តតាមឆ្នេរខ្សាច់ដែលមានពណ៌សក្បុស ព្រមទាំងអាចហែលទឹកសមុទ្រដែលមានពណ៌ខៀវស្រងាត់ ព្រមជាមួយគ្នាផងនោះយើងក៏អាចញ្ញុាំគ្រឿងសមុទ្រដែលមានរសជាតិឆ្ងុយឆ្ងាញ់ដែលមាន លក់នៅតាមឆ្មេរសមុទ្រនោះស្រាប់។ តំបន់ទេសចរណ៍មួយនេះក៏ដូចជាឆ្នេរ អូរឈើទាល ដែលមានសក្ខណៈល្អជាងគេ ព្រមទាំងមានឆ្មេរខ្សាច់លាតសន្ធឹងដ៏វែង និង ជម្រៅទឹករាក់ សភាពទឹកសមុទ្រមានលក្ខណៈស្ងប់ស្ងាត់ដែលជាកត្តាមួយសមប្រកប សម្រាប់ភ្ញៀវទេចរណ៍ភ្ញៀវទេសចរណ៍លេងកម្សាន្ត។ចំណែកចំណីអាហារនៅតំបន់នោះ មាកដាក់លក់ជាហូរហែរនៅតាមឆ្នេរតែម្តង ។ ​ ក្រៅពីនេះក៏មានឆ្នេរមួយទៀតដែលមានភ្ញៀវទេសចរណ៍ទៅទស្សនាផងដែរ គឺ ឆ្នេរសុខា ។ ឆ្នេរនេះមានកម្រិតទឹកជ្រៅ ប៉ុន្តែមានភាពអ៊ូអរទៅដោយភ្ញៀវជាតិ និង អន្តរជាតិ ទៅទស្សនានឹង ងូតទឹកលេងកម្សាន្ត។ ឆ្នេរមួយនេះត្រូវបានក្រុមហ៊ុន សុខាអូរតែលរបស់លោក ឩញ្ញ៉ា សុខ គង់ កែច្នៃឲទៅជាកន្លែងមួយដែលមានភាពទាក់ទាញ និងពេញនិយមជាមួយគ្នានេះផងដែរលោកអ្នកក៏អាចធ្វើទំណើរទៅកោះពស់ដែលនៅជិតនោះ ហើយអាចធ្វើតំណើរកម្សាន្តតាមលើស្ពាន៕

តាតៃ​(ខេត្ត​ កោះកុង)

[កែប្រែ]

500px|ស៊ុម|ស្តាំ|រមណីយដ្ឋានធម្មជាតិ តាតៃ រមណីដ្ឋាន​ តាតៃ កំពុងតែមានភាពភាពពេញនិយមពីភ្ញៀវជាតិនឹង អន្តរជាតិ ទៅទស្សនាកម្សាន្តនៅក្នុងពេលសម្រាកកាយរបស់ពួកគេ។​ វាមិនត្រឹមតែបានផ្តល់នូវភាពរីករាយប់ុណ្ណោះទេ ហើយវាបានធ្វើឲភ្ញៀវទេសចរណ៍ជាប់ចិត្ត និង ចងចាំទុកក្នុងចិត្តមិនអាចបំភ្លេចបាន។ រមណីយដ្ឋានមានទីតាំងស្ថិតនៅក្នុង ឃុំ ត្រពាំងរូង នៃស្រុកកោះកុង ខេត្តកោះកុង និងមានចម្ងាយប្រមាណ ៥០គ.ម ពិទីរួមខេត្ត។ ដោយសារភាពអំណោយទានពីធម្មជាតិដែលមានរុក្ខជាតិ និង សត្វព្រៃធ្វើអោយតំបន់នេះសម្បូរទៅដោយ ភ្ញៀវទេសចរណ៍ទៅទស្សនា ឥតឈប់ឈរ។លោកអ្នកក៏អាចទៅទស្សនាពីតំបន់ទឹកធ្លាក់ដ៏ស្រស់ស្អាត នៃធម្មជាតិដែលមានពណ៌បៃតង ព្រមទាំងលាយឡំជាមួយនឹង សម្លេងសត្វយំ ផ្តល់នូវភាពរមនាដល់ដំណើរកម្សាន្តនៅទីនោះជាក់ជាមិនខាន។ មិនត្រឹមតែប៉ុណ្ណោះទេ លោកអ្នកក៏អាចជិះទូកទស្សនា ព្រៃកោងកាងនិង សម្រស់ធម្មជាតិនៅក្នុងតំបន់នោះផងដែរ។នៅក្នុងរមណីយដ្ឋានពិតជាមិនផ្តល់ការលំបាកដល់លោកអ្នកឡើយ ពីព្រោះនៅទីនោះមានកន្លែងស្នាក់នៅដែលគេឲឈ្មោះថា ផ្ទះអណ្តែតទឹក ។ ផ្ទះអណ្តែតទឹកនេះមានតម្លៃកំណត់ផ្សេងៗគ្នា តាមតម្រូវការរបស់ភ្ញៀវទេសចរ។ ក្រៅពីនេះការកម្សាន្តនៅផ្ទះអណ្តែតទឹកនេះ ភ្ញៀវទេសចរណ៍នឹងទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់អ្នកភូមិ នៅទីនេោះជាមួយនឹង ទឹកដូងក៏ផ្អែមត្រជាក់ផងដែរ៕ក្រៅពៅនឹងទៀតមានស្ពានបុរាណ្យដែលរាល់ថ្ងៃនេះគេហៅថាស្អានកំពង់ក្ដីរឺហៅស្ពាននាគមានផ្ញៀវបរទេសមកលេងជាច្រើន៕

ឯកសារយោង.​

[កែប្រែ]
  1. Online in Touch with your Word (ចំនុចតំបន់ទេសចរណ៍នៃប្រទេសកម្ពុជា)
  2. តំបន់ទេសចរណ៍នៃប្រទេសកម្ពុជា បោះពុម្ពលើកទី២​ របស់អ្នកនិពន្ធ ""កែវ ភួង""
  3. រាល់រូបភាពត្រូវបានយកមកពី Google