នរោត្តម

ដោយវិគីភីឌា
នរោត្តម
ស្តេចនៃប្រទេសកម្ពុជា
King Norodom.jpg
ស្តេចនៃ​ប្រទេសកម្ពុជា
រជ្ជកាល ១៨៦០-១៩០៤
អង្គមុន អង្គឌួង
អង្គក្រោយ ស៊ីសុវត្ថិ
រាជបច្ឆាញាតិ
បុត្រា​ និង បុត្រី ៦២អង្គ
វង្ស នរោត្តម
បិតា អង្គឌួង
ប្រសូត កុម្ភៈ ១៨៣៤
អង្គរបុរី, កម្ពុជា
សុគត 24 មេសា 1904(1904-04-24) (បានអាយុ 70)
ទីក្រុងបង់កក, ប្រទេសថៃ
សាសនា ពុទ្ធសាសនាថេរវាទ


ព្រះបាទនរោត្តម (១៨៣៤–១៩០៤) សោយរាជ្យ​ជាស្តេច​នៃ ព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៨៥៩ ដល់​ឆ្នាំ ១៩០៤។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ​ច្បង​នៃ​សម្ដេចព្រះអង្គឌួង ហើយ​ជា​ព្រះរៀម​នៃ ព្រះអង្គ​ម្ចាស់ស៊ីវត្ថា និង ព្រះបាទស៊ីសុវត្ថិ ដែល​ឡើង​សោយ​រាជ្យ​បន្ត​ពី​ព្រះអង្គ។ នរោត្តម ជា​ពាក្យ​មកពីភាសាបាលី សំស្រ្តឹត កើត​ចេញពីពាក្យ នរ ប្រែថា មនុស្ស/បុរស និង​ ឧត្តម ប្រែថា​កំពូល​ ខ្ពង់ខ្ពស់ មានន័យ​ កំពូល​បុរស ឬកំពូលមនុស្ស។ ព្រះ​បាទ​នរោត្តម​ត្រូ​វ​បាន​គេ​ចាត់​ទុកថា​ជា​ស្តេច​​ខ្មែរ​ទី១​នៃ​សម័យ​ខ្មែរទំនើបក្រោមអាណានិគមនិយមបារាំង។ ទ្រង់​ត្រូវ​បាន​គេស្គាល់​ច្បាស់​ដោយ​សារ​ការ​ការពារ​ប្រទេស​កម្ពុជា​កុំឲ្យ​បាត់​បង់​ទៅក្នុងការដណ្ដើមគ្នារវាងប្រទេសសៀម និងយួន។ នៅ​ឆ្នាំ​១៨៦៣​ ដើម្បី​រារាំង​ប្រទេស​ជិតខាង​ដ៏ខ្លាំង​ទាំងពីរ​ គឺ​យួន​ និង​សៀម កុំ​ឲ្យ​លេប​យក​ទឹក​ដី​កម្ពុជា​បាន​ ទ្រង់​បាន​អញ្ជើញ​បារាំង​ឲ្យ​មក​ធ្វើ​ជា​អាណាព្យាបាល​ប្រទេស​កម្ពុជា។ ជនជាតិ​ខ្មែរ​ជា​ច្រើន​ជឿថា​នេះ​ជា​ព្រះរាជ​សកម្មភាព​ដ៏​មហា​អស្ចារ្យ and his shrewdness did actually save Cambodia from disappearing.

នៅ​ពេល​ដែល​ទ្រង់​ប្រសូត ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ យួន​និងសៀម នៅ​ឡើយ​ទេ។ ប្រទេសទាំង​ពីរ​នោះ​បាន​ចែក​គ្នា​កាន់​កាប់​ប្រទេស​កម្ពុជា​ដោយ​យក​ទន្លេ​មេគង្គ​ធ្វើ​ជា​ខ្សែ​បន្ទាត់ ប៉ុន្តែ​ព្រះរាជវង្ស​ខ្មែរ​ស្ថិត​នៅ​តំបន់​សៀម​ត្រូតត្រា បើ​ទោះ​ជា​យួន​មាន​អំណាច​ខ្លាំង​ជាង​សៀម​យ៉ាង​ណាក្តី។ យួន​និងសៀម​តែង​តែ​ច្បាំង​គ្នា​លើ​ដី​ខ្មែរ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ខូតខាត​យ៉ាង​ខ្លាំង​ព្រោះ​ក្លាយ​ជា​សមរ​ភូមិរបស់​ប្រទេស​ជិត​ខាង។ រាជ​ធានី​ជាន់​នោះ​គឺ​ស្ថិតនៅឧត្តុង្គ ប៉ុន្តែ​រដ្ឋបាល​ខ្មែរ​បែ​ជា​នៅ​ឯប្រទេស​សៀម​ឯបាងកក។ ព្រះ​អង្គ​ម្ចាស់​នរោត្តម​ត្រូ​វបាន​ព្រះ​បិតា​ព្រះ​អង្គ​បញ្ជូន​ទៅ​រៀន​សូត្រ​នៅវត្តបវរនិវេសមហាវិហារ នៅក្រុង​បាង​កក ដែល​ព្រះ​អង្គ​សិក្សា​ព្រះពុទ្ធសាសនា និងភាសាបាលី បុរាណ។

ការគ្រងរាជ្យ[កែប្រែ]

នៅឆ្នាំ១៨៥៩ ក្រោយវេលា​ដែល​ព្រះបាទ​អង្គ​ឌួង​សោយ​ទីវង្គត ព្រះ​បាទ​នរោត្តម​គឺ​ជា​ព្រះ​បុត្រា​ស្នង​រាជ្យ ប៉ុន្តែ​មិនទាន់​បាន​ឡើង​សោយ​រាជ្យ​ដោយ​សារ​តែ​ស្តេច​សៀម​​មិន​ប្រគល់​មកវិញ​នូវ​គ្រឿង​សម្រាប់​រាជ្យ ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​ក្លាយ​ជា​ស្តេច​ត្រាញ់​របស់​ស្តេច​សៀម​ ទោះ​ចង់​ឬ​មិនចង់​ក្តី។

នៅពេល​នោះ​ផង​ដែរ ការ​បះបោរ​របស់​ពួក​ចាម ដ៏​ធំ​មួយ​បាន​ផ្ទុះ​ឡើង​ប្រឆាំង​នឹង​ខ្មែរ​ ដែល​ការ​រាជ្យ​ព្រះ​បាទ​អង្គ​ឌួង ទ្រង់​បាន​បង្រ្កាប​ឲ្យ​ស្ងប់​ស្ងាត់​ម្តង​ហើយ។ នៅ​ឆ្នាំ​១៨៦២​ ព្រះបាទ​​នរោត្តម​ចាញ់​សង្គ្រាម​ ហើយ​បាន​បោះ​បង់​រាជធានី​ឧត្តុង្គ​ ភៀស​ព្រះ​កាយ​ទៅ​ខេត្តបាត់ដំបង ហើយ​ក្រោយ​មកទៀត​ក៏​បាន​និរទៀស​ព្រះកាយ​ទៅ​ដល់​បាងកក។ ដោយ​មើល​ឃើញ​ថា​ សៀម​និង​យួន​បាន​ជម្រុញ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​អស្ថិរភាព​ផ្ទៃ​ក្នុង​ បារាំង​បាន​បង្ខំ​ឲ្យ​ព្រះ​បាទ​នរោត្តម​យាង​ត្រឡប់​មក​ឧត្តុង្គ​វិញ​នៅ​ឆ្នាំ១៨៦៣ ហើយឡាយព្រះហស្ថលេខា​មួយ​ស្តី​ពី​​​​ការ​ដាក់​ប្រទេស​កម្ពុជានៅ​ក្រោម​​ការ​ការពារ​បារាំង។ ប្រទេស​កម្ពុជា​​ក៏​បានធ្លាក់​ទៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បារាំង​ម្តង​ ដោយ​ក្លាយ​ជា​រដ្ឋ​​ឯករាជ្យ​របស់​​អាណាព្យាបាល​បារាំង បើ​ទោះជា​មាន​អធិបតេយ្យ​​ភាព​​ផ្ទាល់​ខ្លួនយ៉ាង​ណាក្តី។

ដោយ​កម្ពុជា​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​បារាំង​ ស្តេចសៀម​បាន​យល់​ព្រម​ប្រគល់​គ្រឿង​សម្រាប់​រាជ្យ​ ថ្វាយ​ដល់​ព្រះ​បាទនរោត្តម​ដើម្បី​ឡើង​អភិសេក។ នៅ​ឆ្នាំ​១៨៦៤ ព្រះ​បាទ​នរោត្តម​ត្រូវ​បាន​អភិសេក​ជា​ស្តេច​នៃ​ប្រទេស​កម្ពុជា​ ក្រោម​ការ​ជ្រោម​ជ្រែង​របស់​មន្ត្រី​បារាំង និង​សៀម។ នៅពេលក្រោយពេលដែលព្រះអង្គឡើងសោយរាជ្យទ្រង់ទទួលព្រះនាមសម្រាប់រាជ្យថា "អង្គសម្តេចព្រះនរោត្តម បរមរាមទេវាវតារ គុណសារសុន្ទរឫទ្ធិ មហិស្វរាធិបតី ស្រីសុរិយោសុរ័ត្ន នឫព័ទ្ធពង្សតម្រង់រាជ បរមនាថមហាកម្ពោជាធិបតិន្ទ្រ សព្ពសិល្បសិទ្ធិស្ថិតស្ថាពរ ព្រហ្មាមរអំណោយជ័យ ជាមហៃស្វរិយានៃបថពីតល សកលកម្ពោជាណាចក្រ អគ្គមហាបុរុសរ័ត្នវឌ្ឍនាតិរេក ឯកឧត្តមបរមបពិត្រ ព្រះចៅក្រុងកម្ពោជាធិបតី"។ ស្តេច​ក្មេង​អង្គ​នេះ​ឡើង​សោយ​រាជ្យ​នៅពេល​ដែល​ប្រទេស​កំពុង​មាន​ចលាចល​ផ្ទៃ​ក្នុង​ ដោយ​សារ​យួន​និង​សៀម​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​សមរភូមិ​របស់​ពួក​គេ​រាប់​ជំនាន់​មក​ហើយ​ ប៉ុន្តែ​បារាំង​បាន​រារាំង​និង​បាន​យក​ទឹក​ដី​ខ្លះ​ពីប្រទេស​ពីរ​នោះ​មកវិញ​ផង។ ប្រទេស​កម្ពុជា​បាន​ចុះទន់ខ្សោយ​ដោយ​សារ​សង្រ្គាម​ផ្ទែ​ក្នុងជា​ច្រើន ហើយ​បាន​ក្លាយជា​តំបន់​ប្រទាញ​ប្រទង់​របស់​បារាំង​និង​សៀម។ មិន​ត្រឹម​តែ​ក្រុម​ឧទ្ទាម​ទេ​ដែល​ចង់​កំចាត់​សៀម​និង​យួន​ចេញ​ពី​ប្រទេស​កម្ពុជា​ សូម្បី​តែ​ពួក​ចោរ​ព្រៃ​ក៏​បាន​ចូលរួម​ដែរ។

នៅ​ឆ្នាំ​១៨៨៤ បារាំង​បាន​គ្រប់​គ្រង​ប្រទេស​ឡាវ​ និង​ច្បាំង​ឈ្នះ​យក​ប្រទេស​យួន។ ​សង្រ្គាម​បារាំង​សៀម​ (១៨៩៣) បាន​បញ្ចប់​ដោយ​សន្ធិសញ្ញា​មួយ​ដែល​កាត់​ប្រទេស​ឡាវ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បារាំង​វិញ​ ក្រោយ​ពី​បារាំង​បាន​បិទ​ផ្លូវ​ទឹក​នៅ​បាងកក។

ក្រោមអាណាព្យាបាលរបស់បារាំង[កែប្រែ]

ព្រះបាទ​នរោត្តម​, ម្លប់​នៃ​អ្នក​ផ្សាយ​សាសនា​កាតូលិច

​ទង្វើ​របស់​ពួក​អាណានិគម​បារាំង​បាន​ដុត​បញ្ឆេះ​កំហឹង​ដែល​រាលដាល​យ៉ាង​ខ្លាំង។ នៅ​ចន្លោះ​ឆ្នាំ​១៨៨៥ និង​១៨៨៦ ព្រះអង្គ​ម្ចាស់​ស៊ីវត្ថា​ដែល​ជា​ព្រះ​អនុជ​ព្រះបាទ​នរោត្តម​បាន​ដឹក​នាំ​បដិវត្តន៍​មួយ​ប្រឆាំង​អាណានិគម​បារាំង។ ពួក​អាណានិគម​បារាំង​បាន​សង្ស័យ​ថា​ហ្លួងនរោត្តម​បាន​គាំទ្រ​ជា​សម្ងាត់​ដល់​សកម្មភាព​របស់​ព្រះអង្គម្ចាស់ស៊ីវត្ថា ហើយ​ក៏​បាន​ស្តី​បន្ទោស​ព្រះអង្គ​ផង​ដែរ​ចំពោះ​ការ​ទាក់ទង​នឹង​បដិវត្តន៍​នេះ។ បដិវត្តនត្រូវ​បាន​ផ្តាច់ផ្តិល​នៅ​ពេល​ប្រជាជន​កម្ពុជា​ត្រូវ​បានផ្តល់​​ទំនុក​ចិត្ត​ដោយ​ព្រះបាទ​នរោត្តម​ដែល​ត្រូ​បាន​បារាំង​បាន​ផ្តល់​អំណាច​អោយ។ បន្ទាប់​ពី​ការ​ត្រឡប់​មក​វិញ​នូវ​ភាព​ស្ងប់ស្ងាត់​ទាំងឡាយ​ក្រោយ​ពី​មាន​បដិវត្តន័ឆ្នាំ​១៨៨៥-១៨៨៦ ព្រះបាទ​នរោត្តម​បាន​រក្សា​តំណែង​ដែល​មាន​អំណាច​ជា​អចិន្ដ្រៃយ៍។ ដើម្បី​បង្ការ​ខ្លាច​ក្រែង​លោ​មាន​បដិវត្តន៍​ជា​ថ្មី​ណា​មួយកើត​ឡើង​ម្តង​ទៀត​​ ពួក​អាណានិគម​បារាំង​បាន​បន្ថយ​ក្នុង​ការដាក់​គំនាប​ដល់​ក្សត្រ​ហួស​ហេតុ​ពេក​នោះ​ទេ។ នៅឆ្នាំ​១៨៨៤ អាជ្ញាធរ​បារាំង​បាន​បង្ខំ​ឲ្យ​ព្រះ​បាទនរោត្តម​​ឡាយ​ព្រះ​ហស្ថលេខា​​ផ្តល់​អំណាច​ដល់​​អាណាព្យា​បាល​បារាំង​នូវ​ការ​គ្រប់​គ្រង​រដ្ឋបាល​ទាំង​មូល​​ រូម​ទាំង​ផ្នែក​សេដ្ឋកិច្ច​ដែល​ជា​ផ្លូវ​រស់​តែ​មួយ​គត់​របស់​រជ្ជកាល​ហ្លួង​នរោត្តម។ ព្រះបាទ​នរោត្តម​បាន​ប្រកែក​ ​ប៉ុន្តែ​បារាំង​បាន​យក​នាវាចម្បាំង​មក​បោះយុថ្កា​នៅពី​មុខ​ព្រះ​បរម​រាជវាំង​ ធ្វើ​ឲ្យ​ព្រះ​អង្ក​អស់​ជម្រើសហើយ​ត្រូវ​តែ​បង្ខំព្រះរាជ​ហឬទ័យ​ឡាយ​ព្រះ​ហស្តលេខា។

បន្ទាប់​ពី​សង្គ្រាម​ចិន-បារាំង​ (១៨៨៤-១៨៨៥)​ ឥណ្ឌូចិន​​​​របស់​បារាំង​លេច​រូបរាង​ឡើង​ក្នុង​ខែ​តុលា ឆ្នាំ​១៨៨៧ ដែល​រួម​មាន​ដែន​ដីអណ្ណាម តុងកឹង កូសាំងស៊ីន ដែល​សព្វថ្ងៃ​នេះ​ជា​ប្រទេស​វៀតណាម​ និង​ព្រះរាជាណាចក្រកម្ពុជា

នៅ​មុន​ពេល​ដែល​ព្រះអង្គ​សោយព្រះទិវង្គត​នៅ​ឆ្នាំ​១៩០៤ ព្រះអង្គ​បាន​ចាត់​ព្រះរាជបុត្រា​ព្រះអង្គ​គឺ​ ព្រះអង្គ​ម្ចាស់យុគន្ធរ​ឲ្យ​ឡើង​ជា​ព្រះ​រាជ​ទាយាទ។ ប៉ុន្តែ​ព្រះអង្គ​ម្ចាស់​យុគន្ធរ​បាន​​បដិសេធ​ជាមួយបារាំង​ និង​មិន​បាន​ទទួល​ព្រះសិរីរាជសម្បត្តិ​នោះ​ទេ។ ពួក​អាណានិគម​បាន​ប្តូរ​រាជធានី​ពី​ឧត្តុង្គ​មក​ភ្នំពេញ ដោយ​ហ្លួង​នរោត្តម​មិន​មាន​ចំណាត់ការ​អ្វី​ទាំង​អស់​ដើម្បី​រារាំង​ទង្វើ​នេះ រួច​មក​ព្រះអង្គ​បាន​ដាក់​រាជ្យ​នៅ​ឆ្នាំ​១៩០១។ ពួក​អាណានិគម​បារាំង​បាន​ចាត់ចែង​ដំណើរការ​រដ្ឋ​មិន​ផ្លូវការ​ជាបណ្តោះ​អាសន្ន​ជំនួស​ទ្រង់ ព្រះអង្គ​ស្តេច​យាង​ទៅ​សម្រាក​ព្រះកាយ​នៅ​ស្រុក​សៀម​ និង​បាន​សោយទិវង្គត​នៅ​រាជធានីបាងកក ក្នុង​ឆ្នាំ​១៩០៤។ ព្រះបរមសព​ព្រះអង្គ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ភ្នំពេញ​វិញ និង​ត្រូវ​បាន​ប្រារព្ធ​ព្រះរាជពិធី​ថ្វាយ​ព្រះភ្លើង​តាម​បែប​ផែន​ព្រះ​ពុទ្ធសាសនា​នៅ​ក្នុង​ឆ្នាំ​១៩០៦។


បេក្ខជន​ដែល​ត្រូ​វបានជ្រើសរើស​ឲ្យ​​ឡើង​សោយ​រាជ្យ​បន្ត​​គឺ​ព្រះ​អនុជ​ព្រះ​អង្គ​ ដែល​មាន​ព្រះនាម ព្រះអង្គ​ម្ចាស់ស៊ីសុវត្ថិ

ព្រះរាជសន្តតិវង្សនៃព្រះបាទនរោត្តម[កែប្រែ]

ព្រះមហេសី និងព្រះស្នំ[កែប្រែ]

ព្រះបាទសម្តេចព្រះនរោត្តម បរមរាមទេវាវតារ ព្រះអង្គមានព្រះអគ្គមហេសី និងព្រះស្នំ ចំនួនសរុប ៤៧អង្គ មានដូចជា៖

១ ព្រះអង្គម្ចាស់ ផាត់ជុនី

២ ក្រោយឆ្នាំ ១៨៤៨ ព្រះអង្គម្ចាស់ ស្ងួន (បុត្រីពៅនៃព្រះបាទនរាយណ៍រាជាទី៤)

៣ ឆ្នាំ ១៨៥០ ព្រះនាង ទិត្យាជាមាម៉ាន់ដាណម

៤ ឆ្នាំ ១៨៥៧ ម៉ម យាយ

៥ ឆ្នាំ ១៨៥៦ ម៉ម ក្រាង

៦ ឃុន វ៉ារ៉ា (ម៉មវ៉ាន់ ឬម៉មវ៉ូ)

៧ ឆ្នាំ ១៨៥៨ ព្រះនាង កន្ធាម៉ាលីភោគ

៨ ឆ្នាំ ១៨៥៨ ព្រះម្នាងចៅ សុគន្ធរាសានារី

៩ ឆ្នាំ ១៨៥៧ ព្រះនាង ផល្លាទេវី សុដាច្ឆ័ត្រផស

១០ ឆ្នាំ ១៨៥៨ ព្រះនា ងកន្ធរតននារី

១១ ឆ្នាំ ១៨៥៨ សម្តេចព្រះអង្គមហេសី តារាការ (បុត្រីនៃព្រះមហាឧបរាជអង្គអ៊ិម)

១២ ព្រះម្នាង ជាមាសុដាដួងផាន

១៣ ឆ្នាំ ១៨៦១ ព្រះនាងចាមសុជាតិបុស្បានារីតាន (អតីតស្នំនៃព្រះបាទអង្គដួងទី២)

១៤ ឆ្នាំ ១៨៦២ អ្នកមហាហង្សយ៉េង

១៥ ឆ្នាំ ១៨៦២ អ្នកអាន

១៦ ឆ្នាំ ១៨៦៣ ព្រះអង្គម្ចាស់ក្សត្រិយ ឧបុល (បុត្រីនៃព្រះបាទអង្គដួងទី២)

១៧ ឆ្នាំ ១៨៦៤ អ្នកព្រះម្នាង ស្រីទេវីកញ្ញារ៉ា

១៨ ឆ្នាំ ១៨៦៥ ឃុនព្រះ អ្នកញឹក

១៩ ឆ្នាំ ១៨៦៦ អ្នកម្នាង ប៉ក់

២០ ឆ្នាំ ១៨៦៦ ព្រះនាងចាមឧរៃទេវីអប្សរី

២១ ឆ្នាំ ១៨៦៧ អ្នកម្នាង សោម

២២ ឆ្នាំ ១៨៦៤ ចៅចមមាតា​ អៀម បុស្បា (បុត្រីនៃចៅពញ្ញាអភ័យវង្សធិបតី ញ៉ុញ និងលោកជំទាវ(ថាន់ភូយ៉ីង) ថាប់ធីម ប៊ុននាគ)

២៣ ឆ្នាំ ១៨៦៥ អ្នកម្នាង ជ័យ

២៤ ឆ្នាំ ១៨៦៩ អ្នកនូ

២៥ ឆ្នាំ ១៨៦៩ អ្នកម្នាង ម៉ម

២៦ ឆ្នាំ ១៨៧០ អ្នកម្នាង កុលាប

២៧ ឆ្នាំ ១៨៧១ អ្នកផ្តាល

២៨ ឆ្នាំ ១៨៧១ អ្នកម្នាង ផាយូ

២៩ ព្រះអង្គម្ចាស់ ឯកណរ

៣០ ឆ្នាំ ១៨៧១ អ្នកម្នាង និមរាមអីសរ

៣១ ព្រះនាងចាមសិរីទេវីអប្សរី

៣២ ឆ្នាំ ១៨៧៣ ព្រះនាង សុដាបវរី

៣៣ ឆ្នាំ ១៨៧៣ អ្នកម្នាង និមក្រុងពាន

៣៤ ឆ្នាំ ១៨៧៤ ព្រះម្នាង កន្ធរ៉ាបុស្បាម៉ាក់ភួង (អ្នកម្នាងក្លិត)

៣៥ ឆ្នាំ ១៨៧៨ អ្នកម្នាង មត

៣៦ ឆ្នាំ ១៨៨៥ ម៉ម នុម៉ាន

៣៧ ឆ្នាំ ១៨៩២ អ្នកម្នាង តាត

៣៨ ឆ្នាំ ១៨៩២ ឃុន ស្ងួន

៣៩ ឆ្នាំ ១៨៩២ ម៉ម សោម

៤០ ម៉ម ជីវ

៤១ ព្រះអង្គម្ចាស់ សុមាងការា

៤២ ឆ្នាំ ១៨៩២ ព្រះនាងចៅ ស្មាម

៤៣ ឆ្នាំ ១៨៩៣ ម៉មឈឺ

៤៤ ឃុនថីម

៤៥ អ្នកម្នាង អៀម ចាប

៤៦ អ្នកម្នាង អៀម ស្រីកញ្ញារ៉ា

៤៧ ឃុនចម បូសុឡា

ព្រះឱរស និងព្រះរាជធីតា[កែប្រែ]

ព្រះបាទបរមរាមាទេវវតនា ព្រះបាទព្រហ្មហរិរក្ស ព្រះអង្គមានព្រះឱរសចំនួន ២៧ ព្រះអង្គមានដូចជា៖

១ ព្រះអង្គម្ចាស់ន. ហស្សកណ្ឌ (១៨៥៨ ដល់ ១៨៨៨)

២ ព្រះអង្គម្ចាស់ន. ភ័ក្ខ

៣ ព្រះអង្គម្ចាស់ន. អរុណយុគន្ធរ ជាព្រះរាជឱរសពុទ្ធចៅ (១៨៦០ ដល់ ២៧ មិថុនា ១៩៣៤​បាងកក) ជា​រាជទាយាទ តែត្រូវដកចេញដោយសកម្មភាពប្រឆាំងបារាំង។ រស់នៅនិរទេសនៅ​ប៊ែលស្សិច សិង្ហ​បុរី ឆ្នាំ ១៩០០ និងបាងកក ឆ្នាំ ១៩១៣។

៤ ព្រះអង្គម្ចាស់ន. ផាន់តាវង្ស (១៨៦០ ដល់ ១៩០៩)

៥ ព្រះអង្គម្ចាស់ន. ដួងចក្រ (១៨៦១ ដល់ ២៥ មិនា ១៨៩៧ ដែលហ្វា អាល់ហ្សេរី) គាំទ្រ​សកម្ម​ភាព​ប្រឆាំងបារាំងឆ្នាំ ១៨៨៥ ដល់ ១៨៨៦។ ចាប់ខ្លួនបានដោយបារាំងខែ មេសា ១៨៩០​ក្រោយមក​ភៀស​ខ្លួន​ទៅ​បាងកក ឆ្នាំ ១៨៩១ ធ្វើដំណើរទៅ ប៉ារីសខែ មិថុនា ១៨៩៣។ និរ​ទេសទៅអាល់ហ្សេរី ខែសីហា ១៨៩៣​។

៦ ព្រះអង្គម្ចាស់ន. ហិម៉ារ៉ា (១៨៦៣ ដល់ ១៨៩០)

៧ ព្រះអង្គម្ចាស់ន. មយ៉ូរ៉ា (១៨៦៤ ដល់ ១៩១៨ បាត់ខ្លួននៅប្រទេសវៀតណាម) និរទេសមួយជិវិតទៅភាគខាង​ជើងឡាវ ទីក្រុង​ស៊ាង​ខួ​ង ​ឆ្នាំ១៩១៦។

៨ ព្រះអង្គម្ចាស់ន. ភីយ (១៨៦៦ ដល់ ១៨៨៨)

៩ ព្រះអង្គម្ចាស់ន. សុគន្ធបទ (១៨៦៧ ដល់ ១៨៨៨)

១០ ព្រះអង្គម្ចាស់ន. មគ្គវ័ន្ត (១៩៦៧ ដល់ ១៩១៤)

១១ ព្រះអង្គម្ចាស់ន. រយ៉ា (១៨៦៨ ដល់ ក្រោយឆ្នាំ ១៩០៩)

១២ ព្រះអង្គម្ចាស់ន. ម៉ាយ៉ូរ៉េត (១៨៦៩ ដល់ ១៨៩០)

១៣ ព្រះអង្គម្ចាស់ន. ចម្រើនឬទ្ធិ (១៨៦៨ ដល់ ១៩១០)

១៤ ព្រះអង្គម្ចាស់ន. កេសរ៉ា (១៨៦៩ ដល់​ ១៩០៩)

១៥ ព្រះអង្គម្ចាស់ន. បទុមា

១៦ សម្តេចក្រុមព្រះអង្គមហាសេនាបតី ព្រះរាជអយ្យកោ ន. ភានុវង្ស (១៨៧១ ដល់ ១៩៣៤)

១៧ ព្រះអង្គម្ចាស់ន. ដួងសាម៉ូរ៉ា (១៨៧១ ដល់ ១៨៩០)

១៨ ព្រះអង្គម្ចាស់ន. រដ្ឋានេត្រ (កើត ១៨៧១)

១៩ ព្រះអង្គម្ចាស់ន. សាឡាវ៉ាន់ (១៨៧២ ដល់ ១៩២៤)

២០ ព្រះអង្គម្ចាស់ន. រយ៉ា (១៨៧២ ដល់ ១៩០៧)

២១ ព្រះអង្គម្ចាស់ន. កេតដា

២២ សម្តេចក្រុមព្រះវរចក្ររណឬទ្ធិ សម្តេចព្រះរាជអយ្យកោ ន. សុធារស​ (១៨៧២ ដល់ ១៩៤៥) អភិ. សម្តេចព្រះអយ្យិកាកថានីកល្យាណីរាជាសុដាភគវត្តី ន.ផង៉ាង៉ាម

២៣ ព្រះអង្គម្ចាស់ន. ក្រាសុងសារីវង្ស (ក្រេសានសូរិយាវង្ស) (១៨៧២ ដល់ ១៩០៩)

២៤ ព្រះអង្គម្ចាស់ន. ម៉ាតារី (១៨៧៤ ដល់ ១៩២០)

២៥ សម្តេចក្រុមព្រះមហាសេនាបតី ន. សុត្ថាវង្ស (១៨៧៦ ដល់ ១៩១៨)

២៦ ព្រះអង្គម្ចាស់ន. សក្ខិរិយាវង្ស (១៨៧៦ ដល់ ១៩២០)

២៧ ព្រះអង្គម្ចាស់ន. ច័ន្រ្ទលេខា (១៨៩០ ដល់ ២៨ ឧសភា ១៩៧១)

ព្រះរាជធីតាចំនួន៣៤ ព្រះអង្គមានដូចជា៖[កែប្រែ]

០១ ព្រះអង្គម្ចាស់ន. កម្ពុជារាជសុដាដួង (១៨៥០ ដល់ ១៩១៣)

០២ ព្រះអង្គម្ចាស់ន. ភួងកម្ពុជារតន (១៨៥៥ ដល់ ១៩១៣)

០៣ ព្រះអង្គម្ចាស់ន. ភួងម៉ាលី (១៨៥៨ ដល់ ១៩១៣)

០៤ ព្រះអង្គម្ចាស់ន. កុសុម៉ា (១៨៥៨ ដល់ ១៩១៣)

០៥ ព្រះអង្គម្ចាស់ន. ភោគ (១៨៥៨ ដល់ ១៨៩០)

០៦ សម្តេចចៅហ្វាន. ចន្ទរក្សអម្ពរ (១៨៥៩ ដល់ ១៩៣២)

០៧ ព្រះអង្គម្ចាស់ន. ល្អងនួន (១៨៦១ ដល់ ១៩៣២)

០៨ ព្រះអង្គម្ចាស់ន. កុយ (១៨៦១ ដល់ ១៨៨៨)

០៩ ព្រះអង្គម្ចាស់ន. មរចន្ទ (១៨៦៣ ដល់ ១៩៣២)

១០ ព្រះអង្គម្ចាស់ន. ករណ្ណិកាកែវ (១៨៦៣ ដល់ ១៩២០)

១១ ព្រះអង្គម្ចាស់ន. វណ្ណា (១៨៦៣ ដល់ ១៨៩៣)

១២ ព្រះអង្គម្ចាស់ន. វាស្មា (១៨៦៤ ដល់ ១៩០៩)

១៣ ព្រះអង្គម្ចាស់ន. ត្រឡោ (១៨៦៤ ដល់ ១៨៨៨)

១៤ ព្រះអង្គម្ចាស់ន. យាយកន្ថា (កើត ១៨៦៦)

១៥ ព្រះអង្គម្ចាស់ន. សុដាវត្តី (១៨៦៦ ដល់ ១៩០០)

១៦ ព្រះអង្គម្ចាស់ន. សុម៉ាលី (១៨៦៧ ដល់ ១៩០៤)

១៧ ព្រះអង្គម្ចាស់ន. សុម៉ាវត្តី (១៨៦៩ ដល់ ១៩៣២)

១៨ ព្រះអង្គម្ចាស់ន. កញ្ចនារី (កើត ១៨៦៨)

១៩ ព្រះអង្គម្ចាស់ន. ម៉ារី (កើត ១៨៧០)

២០ ព្រះអង្គម្ចាស់ន. ប្រាថាម៉ាន់ (១៨៧០ ដល់ ១៩២៦)

២១ ព្រះអង្គម្ចាស់ន. ក្រឆាង (១៨៧១ ដល់ ១៩២០)

២២ ព្រះអង្គម្ចាស់ន. ប្រាថមម៉េដ (១៨៧១ ដល់ ១៩០៤)

២៣ សម្តេចព្រះសាវ៉ាងវឌ្ឍនារាជកន្និដ្ឋាចារណរដ្ឋម៉ាលីកា (១៨៧១ ដល់ ១៨ មិនា ១៩៥១)

២៤ ព្រះអង្គម្ចាស់ន. យផាន់ថា (១៨៧២ ដល់ ១៩៥៧)

២៥ ព្រះអង្គម្ចាស់ន. ឧម៉ាទេវី (១៨៧២ ដល់ ១៩១៣)

២៦ ព្រះអង្គម្ចាស់ន. ស្រីសោម៉ាទេវី (១៨៧៣ ដល់ ១៩០៤)

២៧ ព្រះអង្គម្ចាស់ន. វិជាវរតនា (កើត ១៨៧៣)

២៨ ព្រះអង្គម្ចាស់ន. នឹមនងឡាក់ (១៨៧៤ ដល់ ១៩២៦)

២៩ សម្តេចព្រះអយ្យិកាកថានីកល្យាណីរាជាសុដាភគវត្តីផង៉ាង៉ាម (១៨៧៤ ដល់ ១៩៤៤) អភិ. សម្តេចក្រុមព្រះវរចក្ររណឬទ្ធិ សម្តេចព្រះរាជអយ្យកោ ន. សុធារស

៣០ ព្រះអង្គម្ចាស់ន. សុភ័ណ្ឌ (១៨៧៩ ដល់ ១៩២៦)

៣១ ព្រះអង្គម្ចាស់ន. សោម៉ាម៉ាន់ (១៨៨៦ ដល់ ១៩២០)

៣២ ព្រះអង្គម្ចាស់ន. ទេពសុងសារិកាន (១៨៩៣ ដល់ ១៩០៤)

៣៣ ព្រះអង្គម្ចាស់ន. ឆ្លើមក្វាន់ (១៨៩៣ ដល់ ១៩០៩)

៣៤ ព្រះអង្គម្ចាស់ន. ឆើតឆីង (១៨៩៤ ដល់ ១៩២៦)

ការបះបោរ[កែប្រែ]

គ្រឿង​ឥស្សរិយយស[កែប្រែ]

មុនដោយ
អង្គឌួង
ស្តេច​នៃ​ប្រទេស​កម្ពុជា
១៨៦០ - ១៩០៤
តដោយ
ស៊ីសុវត្ថិ

ឯកសារយោង[កែប្រែ]

1. Encyclopædia Britannica.com 2. Milton E. Osborne, The French Presence in Cochinchina and Cambodia