ត្រកួន
Appearance
ត្រកួន គឺជារុក្ខជាតិវល្លិវារិជជាតិមួយពួក ទងនិងស្លឹកប្រើធ្វើជាបន្លែ អន្លក់ ឬ ធ្វើម្ហូបអាហារក៏បានដូចជា សម្លម្ជូរ...។ ត្រកួនជាប្រភេទដំណាំម្យ៉ាងដែលប្រជាកសិករ ក៏ដូចជាប្រជាជនមូលដ្ឋានចូលចិត្តដាំ ដោយសារតែវាងាយស្រួលដាំ ងាយថែទាំ និងឆាប់បានផល ជាពិសេស ជាប្រភេទបន្លែដែលអាចច្នៃជាម្ហូបអាហារដ៏មានប្រយោជន៍សម្រាប់សុខភាព ។ ប្រភពដើមនៃត្រកួន គឺមិនច្បាស់ទេ ប៉ុន្តែជាទូទៅវាត្រូវបានគេជឿថាមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ហើយត្រូវបានដាំដុះជាលើកដំបូងនៅទីនោះ។
ត្រកួនបានផ្ដល់ថាមពល និង ជាតិសរសៃ រីឯវីតាមីន និង សារធាតុរ៉ែ ផ្សេងទៀតក៏មានច្រើនដែរ ដូចជា វីតាមីនA វីតាមីនC វីតាមីនB1 វីតាមីនB2 វីតាមីនB3 កាល់ស្យូម ផូស្វ័រ និង ជាតិដែក ។ មិនតែប៉ុណ្ណោះត្រកួន ក៏មានជាតិកាល់ស្យូម និង សារធាតុបេតាការ៉ូទីន (Beta-carotene) ដែលជួយចិញ្ចឹមកែវភ្នែកបានយ៉ាងល្អ ជាពិសេស កាបរិភោគត្រកួនឆៅ ។ [១]
ឯកសារយោង
[កែប្រែ]- ↑ Radio, VAYO FM. "អត្ថប្រយោជន៍របស់ត្រកួនចំពោះសុខភាពនិងសម្រស់ - វិទ្យុវាយោ". VAYO FM Radio (in អង់គ្លេស). Retrieved 2023-09-13.
{{cite web}}
: zero width space character in|title=
at position 13 (help)