Jump to content

ទង់ជាតិអ៊ុយក្រែន

ពីវិគីភីឌា
ទង់ជាតិអ៊ុយក្រែន

ទង់ជាតិនៃប្រទេសអ៊ុយក្រែន (អ៊ុយក្រែន៖ Прапор України ប្រាពរអ៊ូក្រាយីន្យ) មានខ្សែផ្ដេកពីរដែលមានទំហំស្មើគ្នានៃពណ៌ខៀវ និងពណ៌លឿង (រដ្ឋធម្មនុញ្ញអ៊ុយក្រែន មាត្រាទី២០) ។ ការរួមបញ្ចូលគ្នានៃពណ៌ខៀវ និងពណ៌លឿងជានិមិត្តរូបនៃទឹកដីអ៊ុយក្រែនបានមកពីទង់ជាតិនៃព្រះរាជាណាចក្រហ្គាលីស-វ៉ុលហ៊ីនី ដែលប្រើក្នុងសតវត្សទី១២ ។ ជាទង់ជាតិ ពណ៌ខៀវនិងលឿងត្រូវបានប្រើប្រាស់ជាផ្លូវការតាំងពីនិទាឃរដូវឆ្នាំ១៨៤៨ នៅពេលដែលវាត្រូវបានលើកនៅលើរ៉ាថោសល្វីវ ។ វាត្រូវបានអនុម័តជាទង់ជាតិផ្លូវការលើកដំបូងនៅក្នុងឆ្នាំ១៩១៨ ដោយសាធារណរដ្ឋប្រជាមានិតអ៊ុយក្រែនខាងលិចដែលមានអាយុកាលខ្លី ហើយក្រោយមកត្រូវបានប្រើប្រាស់ដោយសាធារណរដ្ឋប្រជាមានិតអ៊ុយក្រែន ។ នៅពេលដែលអ៊ុយក្រែនជាផ្នែកមួយនៃសហភាពសូវៀត ទង់ជាតិគឺនៅក្រៅច្បាប់ ហើយនៅមុនឆ្នាំ១៩៤៩ មិនមានទង់រដ្ឋផ្លូវការទេ រហូតដល់ការអនុម័តទង់ក្រហម-ខៀវផ្ទៃមេឃ នៃសាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយក្រែន។ ទង់ជាតិពណ៌ខៀវនិងលឿងត្រូវបានអនុម័តជាបណ្តោះអាសន្នសម្រាប់ពិធីផ្លូវការក្នុងខែកញ្ញា ឆ្នាំ១៩៩១ បន្ទាប់ពីអ៊ុយក្រែនបានទទួលឯករាជ្យ មុនពេលចុងក្រោយត្រូវបានស្ដារឡើងវិញជាផ្លូវការនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩២ ដោយសភាអ៊ុយក្រែន ។

អ៊ុយក្រែនបានប្រារព្ធទិវាទង់ជាតិជារៀងរាល់ឆ្នាំនៅថ្ងៃទី២៣ ខែសីហា ចាប់តាំងពីឆ្នាំ២០០៤ ។

ឯកសារយោង

[កែប្រែ]