ទីរ៉ាណា
| ទីរ៉ាណា Tirona | ||
|---|---|---|
| រដ្ឋធានី និងទីប្រជុំជន | ||
មជ្ឈមណ្ឌលតុបតានី ប៉មនាឡិកា | ||
| ||
| ប្រទេស | អាល់បានី | |
| តំបន់ | អាល់បានីមជ្ឈិម | |
| ស្រុក | ទីរ៉ាណា | |
| ទីប្រជុំជន | ទីរ៉ាណា | |
| ស្ថាបនា | ១៦១៤ | |
| រដ្ឋាភិបាល | ||
| • ប្រភេទ | ក្រុមប្រឹក្សា–អភិបាល | |
| • អភិបាលក្រុង | អេរីអន វេលីអាជ[១] (គ.ស.) | |
| • ក្រុមប្រឹក្សា | ក្រុមប្រឹក្សាក្រុងទីរ៉ាណា | |
| • ប្រធាន | តូនី ហ្កូហ្គូ[២] | |
| ផ្ទៃក្រឡា[៣][៤] | ||
| • សរុប | ១១១០ គម2 (០.៤២៩ ម៉ាយ ការ) | |
| • ខ្នាត | ៤១.៨ គម2 (១៦.១ ម៉ាយ ការ) | |
| រយៈកំពស់ | ១១០ m (៣៦០ ft) | |
| ប្រជាជន | ||
| • ទីប្រជុំជន | ៥៩៨,១៧៦[ស ១] | |
| • ទីប្រជុំជន Density | ៥០២/km2 (១៣០០/sq mi) | |
| • ខ្នាត | ៤១៨,៤៩៥[ស ២] | |
| ផសស | ||
| • សរុប | ១៥.១ ពាន់លានអឺរ៉ូ (២០២៣)[៩] | |
| • ក្នុងម្នាក់ | ៨.៦៤២ អឺរ៉ូ (២០២៤)[១០] | |
| ល្វែងម៉ោង | CET (ម.ស.ស.+១) | |
| • រដូវក្តៅ (DST) | CEST (UTC+២) | |
| កូដប្រៃសណីយ៍ | ១០០០-១០៥៤ | |
| កូដតំបន់ | +៣៥៥ (០) ៤ | |
| អាកាសយានដ្ឋាន | អាកាសយានដ្ឋានណឺណឺតេរ៉េហ្សា | |
| ផ្លូវល្បឿនលឿន | ||
| មហាវិថី | ||
| ប័ណ្ណចុះបញ្ជីរថយន្តបើកបរ | TR | |
| គេហទំព័រ | tirana.al | |
ទីក្រុង ទីរ៉ាណា (ភាសាអាល់បានី៖ Tirona ឬ Tiranë) គឺជារដ្ឋធានី និងទីក្រុងធំបំផុតនៃប្រទេស អាល់បានី។ វាមានទីតាំងស្ថិតនៅភាគកណ្តាលនៃប្រទេស ហើយត្រូវព័ទ្ធជុំវិញដោយភ្នំដូចជា ភ្នំដៃទីនៅប៉ែកខាងកើត និងជ្រលងភ្នំរាងទាបមួយនៅភាគពាយព្យដែលមាន សមុទ្រអាទ្រីអាទិក នៅម្ខាងទៀត។ ទីរ៉ាណាគឺជាទីក្រុងដ៏សើមបំផុត និងមានពន្លឺថ្ងៃខ្លាំងបំផុតនៅអឺរ៉ុប ដែលទទួលពន្លឺព្រះអាទិត្យប្រមាណ ២,៥៤៤ ម៉ោងក្នុងមួយឆ្នាំ។[១១][១២]
ទីតាំងនៃទីក្រុងទីរ៉ាណាបច្ចុប្បន្ននេះត្រូវបានមនុស្សចូលមកតាំងទីលំនៅនៅចាប់តាំងពីយុគសម័យដែកមកម៉្លេះ ហើយត្រូវបានគេចាត់ទុកជាទីតាំងស្នូលនៃអាណាចក្រអ៊ីលីរីរបស់កុលសម្ព័ន្ធទូឡុងធី។ បន្ទាប់ពីសង្គ្រាមអ៊ីលីរីបានបញ្ចប់ ទីក្រុងមួយនេះក៏ត្រូវបានកាត់បញ្ចូលទៅក្នុងទឹកដីនៃចក្រភពរ៉ូម ហើយបានក្លាយជាទីក្រុងដ៏សំខាន់មួយនៃចក្រភពនោះ។ បន្ទាប់ពីចក្រភពរ៉ូម៉ាំងខាងលិចបានដួលរលំនៅក្នុងសតវត្សរ៍ទី៤ ទឹកដីប្រទេសអាល់បានីបច្ចុប្បន្នភាគច្រើនបានធ្លាក់នៅក្រោមការគ្រប់គ្រងនៃចក្រភពប៊ីហ្សង់តាំងខាងកើត ដូចដែលបានឃើញនៅក្នុងភស្តុតាងជាប្រាសាទឈ្មោះពីទ្រីលី ដែលបានសាងសង់ឡើងនៅក្នុងរជ្ជកាលព្រះបាទជូស្ទីនានទី១។ ទីរ៉ាណាត្រូវបានស្ថាបនាជាផ្លូវការនៅក្នុងឆ្នាំ១៦១៤ ដោយឧត្តមសេនីយ៍អូតូម៉ង់-អាល់បានីម្នាក់ឈ្មោះស៊ូលីម៉ាន បាងជីនី។ ទីក្រុងនេះមិនសូវមានសារៈសំខាន់ប៉ុន្មានទេសម្រាប់អាណាចក្រអូតូម៉ង់តួកគី ប៉ុន្តែមកដល់សតវត្សរ៍ទី២០ សមាជលូស្យនីក៏បានប្រកាសវាជារដ្ឋធានីរបស់ប្រទេសអាល់បានីដែលទើបតែទទួលឯករាជ្យថ្មីៗនៅក្នុងឆ្នាំ១៩១២។
ទីរ៉ាណាត្រូវបានគេចាត់ទុកថាជាទីក្រុងពិភពលោក[១៣] ខណៈក្នុងប្រទេស វាគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ នយោបាយ និងពាណិជ្ជកម្មដ៏សំខានក៏ព្រោះតែទីតាំងរបស់វាស្ថិតនៅចំកណ្តាលនៃប្រទេស ហើយមានប្រព័ន្ធដំណឹកជញ្ជូនផ្លូវអាកាស ផ្លូវសមុទ្រ ផ្លូវដែក និងផ្លូវគោកទាន់សម័យ។[១៤] ក្នុងនាមជាទីអាសនៈនៃរដ្ឋាភិបាលអាល់បានី ទីរ៉ាណាគឺជាទីក្រុងនិវាសដ្ឋានផ្លូវការរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីអាល់បានី និងសភាតំណាងរាស្ត្រប្រទេសអាល់បានី។ ទីក្រុងនេះត្រូវបានគេប្រកាសថាជាធានីយុវជនអឺរ៉ុបសម្រាប់ឆ្នាំ២០២២។
កំណត់សម្គាល់
[កែប្រែ]- ↑ The municipality of Tirana consists of the administrative units of Baldushk, Bërzhitë, Dajt, Farkë, Kashar, Krrabë, Ndroq, Petrelë, Pezë, Shëngjergj, Vaqarr, Zall-Bastar, Zall-Herr and Tirana.[៣][៥][៦] The population of the municipality results from the sum of the listed administrative units in the former as of the 2023 Albanian census.[៣][៧]
- ↑ The estimation for the administrative unit of Tirana, which is from the 2011 Albanian census, is to be taken into consideration.[៨]
ឯកសារយោង
[កែប្រែ]- ↑ "Mayor of Tirana". Bashkia Tiranë. Archived from the original on 23 September 2020. Retrieved 23 September 2020.
- ↑ "Municipal chairman of Tirana". Bashkia Tiranë. Archived from the original on 23 September 2020. Retrieved 23 September 2020.
- ↑ ៣,០ ៣,១ ៣,២ "Pasaporta e Bashkisë Tirana" (in អាល់បានី). Porta Vendore. Archived from the original on 6 October 2021. Retrieved 6 October 2021.
- ↑ "Bashkia Tirana". Albanian Association of Municipalities (AAM). Archived from the original on 12 October 2020. Retrieved 12 October 2020.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "A new Urban–Rural Classification of Albanian Population" (PDF). Instituti i Statistikës (INSTAT). May 2014. p. 15. Archived from the original (PDF) on 14 November 2019. Retrieved 6 October 2021.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ Cite error: Invalid
<ref>tag; no text was provided for refs namedLaw 2014 - ↑ 2023 Albanian census 2024, p. 67.
- ↑ 2011 Albanian census (Tirana County) 2012, p. 85.
- ↑ "44% of the economy in 2021 concentrated in Tirana, other districts fading". euronews.al. Retrieved 5 April 2024.
- ↑ "Economic inequality deepens year after year/ Tirana has the highest per capita income of 134% of the average". politiko.al. Retrieved 5 April 2024.
- ↑ "ទីក្រុងដែលមានពន្លឺថ្ងៃបំផុតនៅអឺរ៉ុប". currentresults.com. p. 1. Archived from the original on ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤. Retrieved ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៤.
{{cite web}}: Check date values in:|access-date=and|archive-date=(help) - ↑ "ទីក្រុងអ៊ឺរ៉ុបដែលមានអាកាសធាតុសើម និងភ្លៀងបំផុត។". currentresults.com. p. 1. Archived from the original on ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៧. Retrieved ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៤.
{{cite web}}: Check date values in:|access-date=and|archive-date=(help) - ↑ "GaWC - The World According to GaWC 2020". www.lboro.ac.uk. Archived from the original on 2022-06-12. Retrieved 2024-10-05.
- ↑ "The World According to GaWC 2020". Globalization and World Cities Research Network (GaWC). Archived from the original on 6 October 2020. Retrieved 5 October 2024.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help)
| អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |