ទឹកជ្រោះរមនា
Appearance
ទឹកជ្រោះរមនាមានចំងាយ១០គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី។ តំបន់នេះមានទីតាំងស្ថិតនៅក្នុងស្រុកសែនមនោរម្យ។ ទឹកជ្រោះរមនាមានទីតាំងល្អ ដោយនៅក្បែរទឹកធ្លាក់មានប្រភេទដំណាំឧស្សាហកម្មជាច្រើនដូចជា ដំណាំកៅស៊ូ កាហ្វេ ស្វាយចន្ទី អាវ៉ូកាដូ (ប័រ) និង ប្រេសជាដើម។
ទឹកជ្រោះរមនាមានល្បាក់ទឹកធ្លាក់កំពស់៥ម៉ែត្រ និង មុខកាត់ទទឹង ១០ម៉ែត្រនៅរដូវវស្សា។ រីឯនៅរដូវប្រាំងវិញ ទឹកមានកំពស់ ៦ម៉ែត្រ និង មុខកាត់ទទឹង ៨ម៉ែត្រតែប៉ណ្ណោះ។ ទឹកនេះហូរជាល្បាក់ជំរាល ផ្នែកខាងក្រោមមានអាងស្តុកទឹកយ៉ាងធំ ដែលយើងអាចហែលងូតលេងបាន។ ក្រៅពីមានទឹកធ្លាក់នៅតំបន់នេះមានដើមឈើធំៗ ដែលជាម្លប់យ៉ាងត្រជាក់ដល់ការទៅកំសាន្តនៅទីនោះ។