ទឹកជ្រោះលេកប៉ូកប្រ៉ះ
Appearance
រមណីយដ្ឋានទឹកជ្រោះលេកប៉ូកប្រ៉ះមានទីតាំងស្ថិតនៅឃុំរមនា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី មានចម្ងាយផ្លូវ ប្រហែល១២-១៣គីឡូម៉ែត្រ ។ រមណីយដ្ឋានទឹកជ្រោះលេកប៉ូកប្រ៉ះមានទឹកជ្រោះធម្មជាតិ ព្រៃ ភ្នំខ្យល់អាកាសល្អស្រស់ត្រកាលនិងមានភ្នំ ជាច្រើន ។ ទឹកជ្រោះលេកប៉ូកប្រះមានល្បាក់ទឹកធ្លាក់កំពស់ប្រហែល ៨ម និងមុខកាត់ទទឹងប្រហែល ៣៩ម នៅរដូវវស្សា និងរដូវប្រាំងមុខកាត់ទទឺងប្រហែល ២០ម តែប៉ុណ្ណោះ។ ទឹកនេះហូរជាល្បាក់ជម្រាលផ្នែកខាងក្រោមមានអាងស្ដុកទឹកយ៉ាងធំ ដែលអាចហែលងូតលេងបាន។ ក្រៅពីមានទឹកធ្លាក់នៅតំបន់នេះ មានដើមឈើធំៗជាម្លប់យ៉ាងត្រជាក់ ។ ពីទីរួមខេត្ដដោយធ្វើដំណើរតាមផ្លូវលំក្រាលគ្រោះក្រហម។