Jump to content

ទឹកជ្រោះលែងឃិន

ពីវិគីភីឌា

រមណីយដ្ឋាន​ទឹកជ្រោះ​លែងឃិន​ស្ថិតនៅ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី​។ រមណីយដ្ឋាន​ទឹកជ្រោះ​លែងឃិន ពុំ​ទាន់រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​នៅឡើយ។ រមណីយដ្ឋាន ទឹក​ជ្រោះ​លែងឃិន មាន ទឹកជ្រោះ ធម្មជាតិ ព្រៃភ្នំ ខ្យល់​អាកាសល្អស្រស់ត្រកាល និង​មាន​ភ្នំជាច្រើន ។ ទឹកជ្រោះ​លែងឃិន​មាន​ល្បាក់ទឹកធ្លាក់​កំពស់​ប្រហែល ២២-២៥ម និង​មុខកាត់ទទឹង​ប្រហែល ៧-១០ម នៅ​រដូវ​វស្សា និង​រដូវប្រាំង​មុខកាត់ទទឹង​ប្រហែល ៨ម តែប៉ុណ្ណោះ ។ រមណីយដ្ឋាន​ទឹកជ្រោះ​លែងឃិន​ជារមណីយដ្ឋាន​ដែល​មាន​ទឹកជ្រោះ​ហូរធ្លាក់​កំពស់ខ្ពស់​ជាងគេ​នៅក្នុង​ខេត្ត ។ ទឹកនេះ​ហូរជាល្បាក់​ជម្រាល ផ្នែក​ខាង​ក្រោមមាន​អាងស្ដុក​ទឹក​យ៉ាងធំដែល​អាចហែលងូតលេង និង​មានដើម​ឈើធំៗ​ជាម្លប់ យ៉ាងត្រជាក់។