Jump to content

ទឹកជ្រោះសែនមនោរម្យ

ពីវិគីភីឌា

ទឹកជ្រោះសែនមនោរម្យ​មានទីតាំងស្ថិតនៅក្នុងស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី មានចំងាយ ៥គីឡូម៉ែត្រពីទីរួមខេត្ត។ នៅសងខាងផ្លូវមានដំណាំឧស្សាហកម្មជាច្រើនដូចជា​ កៅស៊ូ កាហ្វេ និង ស្វាយចន្ទី ជាដើម។ ទឹកជ្រោះសែនមនោរម្យ​ជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋនៅថ្ងៃឈប់សំរាក ឬ ថ្ងៃបុណ្យជាតិ ព្រោះមានទីតាំងនៅជិតទីរួមខេត្ត។ ទឹកជ្រោះនេះមានបីដំណាក់៖

  1. ដំណាក់ទី១: កំពស់ទឹកធ្លាក់មានល្បឿនយឺត ដោយទឹកមានកំពស់ត្រឹមតែ មួយម៉ែត្រ និង មុខកាត់ ២ម៉ែត្រ។
  2. ដំណាក់ទី២: ទឹកហូរធ្លាក់មានល្បឿនលឿនខ្លាំងនៅរដូវវស្សាដែលមានកំពស់ពី ៦ ទៅ ៧ម៉ែត្រ និង នៅរដូវប្រាំងទឹកមានកំពស់ពី៧ ទៅ៩ម៉ែត្រ និង មុខកាត់ពី៤ទៅ៥ម៉ែត្រ។ នៅ​ជាប់​មាត់ជ្រោះ​មាន​កន្លែង​ធំ​ទូលាយ​សំរាប់​អង្គុយ​សំរាក​កំសាន្ត​ដែល​សំបូរ​ទៅ​ដោយ​គុម្ពឬស្សីព្រេច។
  3. ដំណាក់ទី៣: ស្ថិតនៅចំងាយ ១គីឡូម៉ែត្រពីដំណាក់ទី២ ដែលទឹកធ្លាក់មានកំពស់ ១,៥ម៉ែត្រប៉ណ្ណោះ។ តំបន់នេះគ្មានអ្នកទៅកំសាន្តលេងទេ។