ទឹកជ្រោះសែនមនោរម្យ
Appearance
(ត្រូវបានបញ្ជូនបន្តពី ទឹកជ្រោះ សែនមនោរម្យ)
ទឹកជ្រោះសែនមនោរម្យមានទីតាំងស្ថិតនៅក្នុងស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី មានចំងាយ ៥គីឡូម៉ែត្រពីទីរួមខេត្ត។ នៅសងខាងផ្លូវមានដំណាំឧស្សាហកម្មជាច្រើនដូចជា កៅស៊ូ កាហ្វេ និង ស្វាយចន្ទី ជាដើម។ ទឹកជ្រោះសែនមនោរម្យជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋនៅថ្ងៃឈប់សំរាក ឬ ថ្ងៃបុណ្យជាតិ ព្រោះមានទីតាំងនៅជិតទីរួមខេត្ត។ ទឹកជ្រោះនេះមានបីដំណាក់៖
- ដំណាក់ទី១: កំពស់ទឹកធ្លាក់មានល្បឿនយឺត ដោយទឹកមានកំពស់ត្រឹមតែ មួយម៉ែត្រ និង មុខកាត់ ២ម៉ែត្រ។
- ដំណាក់ទី២: ទឹកហូរធ្លាក់មានល្បឿនលឿនខ្លាំងនៅរដូវវស្សាដែលមានកំពស់ពី ៦ ទៅ ៧ម៉ែត្រ និង នៅរដូវប្រាំងទឹកមានកំពស់ពី៧ ទៅ៩ម៉ែត្រ និង មុខកាត់ពី៤ទៅ៥ម៉ែត្រ។ នៅជាប់មាត់ជ្រោះមានកន្លែងធំទូលាយសំរាប់អង្គុយសំរាកកំសាន្តដែលសំបូរទៅដោយគុម្ពឬស្សីព្រេច។
- ដំណាក់ទី៣: ស្ថិតនៅចំងាយ ១គីឡូម៉ែត្រពីដំណាក់ទី២ ដែលទឹកធ្លាក់មានកំពស់ ១,៥ម៉ែត្រប៉ណ្ណោះ។ តំបន់នេះគ្មានអ្នកទៅកំសាន្តលេងទេ។