Jump to content

ទឹកដីកូសាំងសីុន

ពីវិគីភីឌា

ទឹកដីកូសាំងស៊ីន(កម្ពុជាក្រោម) គឺជាទឹករបស់ខ្មែរដែលបារាំងបានអាណានិគម។

ក្រោមការគ្រប់គ្រងរបស់បារាំងមុនសង្គ្រាមលោកលើកទី២

[កែប្រែ]

គ្រានោះស្របពេលដែលសង្គ្រាមលោកលើកទី២ បារាំងដែលបានដាក់អាណានិគមមកលើខ្មែរ ក៏ជួបវិបត្តសង្រ្គាមនៅតំបន់អឺរ៉ុប។

ក្រោមការគ្រប់គ្រងរបស់ជប៉ុន

[កែប្រែ]

ដែនដីកូសាំងស៊ីនក៏ស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុន ក៏ដោយសារជប៉ុនជាប្រទេសខ្លាំងមួយនៅតំបន់អាស៊ីមុនសង្គ្រាមលោកលើកទី២។ ក្រោយពីចាញ់សង្គ្រាមលោកលើកទី២មក ជប៉ុនបានប្រគល់ការគ្រប់គ្រងទៅអោយបារាំងដោយសារប្រទេសខ្លួនចាញ់សង្គ្រាមលោកលើកទី២ ដែលត្រូវបានអាមេរិចទំលាក់គ្រប់បែក ២គ្រាប់គឺនៅ ខេត្តវ៉ូគូស៊ីម៉ា និង ខេត្តកាវ៉ាសាគី ជាគ្រាប់ដែលធ្វើអោយជប៉ុនចាញ់សង្គ្រាមលោកលើកទី២(សហរដ្ឋអាមេរិច និងជប៉ុន)។ ដែលធ្វើអោយជប៉ុនជាអ្នកសងប្រទេសដែលខូចខាតដោយសារសង្គ្រាមលោកលើកទី២ និងជាប់ជាប្រទេសមិនអាចផលិតសម្ពាវុធសង្គ្រាម។

ក្រោមការគ្រប់គ្រងរបស់បារាំង(ឆ្នាំ១៩៤៧ ដល់ ឆ្នាំ១៩៥៤)

[កែប្រែ]

ដោយសារមហិច្ចិតារបស់ប្រទេសបារាំងចង់បានដីសណ្ដទន្លេមេគង្គ ធ្វើជាតំបន់ស័យត្ររបស់ក្រោមការគ្រប់គ្រងរបស់ខ្លួន គ្រានោះទឹកដីវៀតណាមត្រូវបានបែងចែកជា២គឺ តុងកឹង(វៀតណាមខាងជើង) និង អណ្ណាម(វៀតណាមខាងត្បូង) ចំណែកប្រទេសកម្ពុជាបានបែកចែកជា២គឺ កម្ពុជា និង កូសាំងស៊ីន

គុណសម្បត្តិ និងគុណវិបត្តិ របស់បារាំងមកលើទឹកដីខ្មែរ និង ទឹកដីកូសាំងស៊ីន

[កែប្រែ]

+ គុណសម្បត្តិ
- ធ្វើអោយមានប្រព័ន្ធរដ្ឋបាល
- បង្កើតអោយមានរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋ
- បង្កើតអោយមានការបង់ពន្ធអាករនានា
+ គុណវិប្បត្តិ
- មិនអោយទឹកដីកូសាំងស៊ីន ជាតំបន់ឯករាជ្យ
- បានដាក់ទឹកដីកូសាំងស៊ីន ស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម
- កិចប្រជុំមួយនៅបារាំង ចង់ប្រកាសអោយទឹកដីកូសាំងស៊ីនជាទឹកដីឯករាជ្យចេញពីវៀតណាម ដោយមិនបានហៅខ្មែរទៅជាមួយ
- បារាំងចាញ់ល្បិចរបស់ ហូ ជីមិញ(វៀតណាមខាងជើង) និង បាត ដាវ(វៀតណាមខាងត្បូង) ដែលមានបំណងលេបយកទឹកដីកូសាំងស៊ីន
ក្រោមការគ្រប់គ្រងរបស់បារាំងគឺ លោក វ៉ាំងសង់ អូរីយ៉ូល(Vincent Auriol)នេះហើយដែលរួមដៃជាមួយ បាវ ដាវ និង ហូ ជីមិញ លេបយកដីកូសាំងស៊ីន
- នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ ជាថ្ងៃដែលបារាំងកាត់ទឹកដីកូសាំងស៊ីនទៅអោយវៀតណាមកាន់កាប់
- ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៩(១០ថ្ងៃក្រោយបារាំងកាត់ដីកូសាំងស៊ីនអោយវៀតណាម) វៀតណាមបានច្របាច់តំបន់ទាំង៣ បញ្ចូលគ្នាគឺ តំបន់តុងកឹង តំបន់អណ្ណាម និង តំបន់កូសាំងស៊ីន អោយក្លាយទៅជាប្រទេសវៀតណាម