ទុក្ខសោកកវីលើដីកម្ពុជាក្រោម

ពីវិគីភីឌា

ទុក្ខសោកកវីលើដីកម្ពុជាក្រោម (បទ ពាក្យ៨)

ទុក្ខសោកកវីលើដីកម្ពុជាក្រោម (បទ ពាក្យ៨)

(១) សម្រក់ទឹកភ្នែកលើផែនក្រដាស់    ប៉ាកាចែងច្បាស់រឿងហេតុប្រវត្តិ

ភ្នំឆ្អឹងស្ទឹងឈាមបៀមល្វីងជូរចត់    សំណេរកំនត់ដាស់តឿនកូនខ្មែរ។


(២) ក្នុងទ្រូងក្ដួលក្តុកចុកនែនឪរ៉ា        ហាមាត់វាចាជំពាក់ដូចស្លែ

ប្រមូលអារម្មណ៍ផ្ដុំគិតឥតល្ហែ        ដូចនេះមានតែតែងជាអក្ខរា។


(៣) ដែនកម្ពុជាក្រោមទឹកដីអភព្វ    ខ្មែររស់មិនគាប់ជួបទុក្ខខ្លោចផ្សា

ធាតុពិតជាម្ចាស់ដែនដីខេមរា        បែររងទុក្ខាជាជនភាគតិច។


(៤) ក្នុងរាជ្យព្រះបាទជ័យជេដ្ឋាពីរ    ចាញ់កល់រាជនីមន្តស្នេហ៍កល់ល្បិច

បៀងវ៉ាបារៀព្រៃនគរខ្ទេច        ជូនយួនកំទេចគ្មានត្រាប្រណី។


(៥) ព្រហ្មលិខិតចារវាសនាកំនត់        ខ្មែររងជូរចត់ត្រូវបាត់ដែនដី

ដល់ឆ្នាំមួយពាន់ប្រាំបីដប់បី        ចូលដល់សម័យកំពប់តែអុង។


(៦) ប្រជាជនខ្មែរត្រូវកប់ទាំងរស់        យកក្បាលជំនួសមុំចង្រ្កានចុង

ចំហេះកំដៅដុតសំរាប់ឆុង        ដាក់ប៉ាន់តែអុងថ្វាយលោកនាយយួន។


(៧) ហើយថែមបំរាមមិនអោយបំរាស់    តែកំពប់ច្បាស់មានទុក្ខជាប់ខ្លួន

តើខ្មែរឈឺចាប់យ៉ាងណាទៅស្ងួន    គំនុំគំកួនចាំរយសតវត្សន៍។


(៨) កូនខ្មែរជួយចាំបណ្ដាំសាវតា        រឿងខ្មែរខ្លោចផ្សាកត់ជាប្រវត្តិ

ឆ្នាំសែសិបប្រាំថែមរឿងជូរចត់        យួនរៀបបែបបទអាជ្ញាបង្គាប់។


(៩) កោះហៅប្រជារាប់ម៉ឺនប្រជុំ        ចាក់សំាងដុតងំព្រោះត្រូវសោរជាប់

ជីវិតរាប់ម៉ឺនប្រែជាសាកសព        ខ្មែរម្ដេចអភព្វរស់រងទារុណ។


(១០) បួនមិថុនាឆ្នាំសែប្រាំបួន        បារាំងអោយយួនដីខ្មែរជោរជន់

គ្មានក្រែងរអែងសាកសួរជាមុន        ខ្មែររស់រែកពន់យួនគាបសង្កត់។


(១១) ម៉្ភៃមួយកុម្ភៈឆ្នាំចិតសិបប្រាំ        ព្រះសង្ឃរងកម្មត្រូវយួនធាក់ទាត់

សំលាប់ពីរអង្គសំរុកចូលវត្ត        សង្ឃពីរសុគតចាប់ម្ភ៉ៃមិនស្ដាយ។


(១២) ថ្ងៃបីកុម្ភៈឆ្នាំចិតប្រាំពីរ        កេណ្ឌខ្មែរញ៉ាំញីទៅជីកប្រឡាយ

កំណើតបក្សកុមុយនីសភាយសាយ    ព្រែកជីកប្រឡាយរណ្ដៅមរណា។


(១៣) តំនក់ទឹកប៊ិចហូរដូចទឹកភ្នែក    ហាក់ជួយយំយែកសង្វេគខេមរា

រឿងរ៉ាវខ្មែរក្រោមរងទុក្ខខ្លោចផ្សា    បូជាកាយាគ្រប់សម័យកាល។


(១៤) នៅដីខ្មែរក្រោមយួនហៅថាខ្មែរ    ខំរត់គេចកែជៀសផុតពីថ្នាល

យួនគាបសង្កត់សំលាប់រាលដាល    ដល់ខ្មែរក្រែងស្រាលបែរខ្មែរហៅយួន។


(១៥) ដែនកម្ពុជាក្រោមមាតុភូមិកំណើត     វិរៈជនកើតតស៊ូផ្ទួនៗ

ស្លាប់មួយកើតមួយជួយមួយរស់បួន    សាមគ្គីទារយួនជួយខ្មែរឯករាជ្យ។

និពន្ធដោយ សុខគឹមហេង ១១ តុលា​ ២០១០