ទេសចរណ៍នៅក្រុងព្រះសីហនុ

ពីវិគីភីឌា
Jump to navigation Jump to search
អត្ថបទនេះគឺស្ថិតនៅក្នុងកាអភិវឌ្ឍន៏

ក្រុងព្រះសីហនុគឺជាទ្វីបដ៏តូចមួយនិងមានឆ្នេរសមុទ្រជាច្រើនហើយស្ថិតនៅក្នុងតំបន់ ត្រូពិចក្តៅនិងសើមដែលស្ថិតភាគខាងលិចនិងខាងត្បូងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើន។ ចំនែកឯភាគខាងលិចឆៀងខាងត្បូងមានកំពង់ផែពាណិជ្ជកម្ម។ ចំពោះឆ្នេរសមុទ្រនៅតាមបណ្តោយទីក្រុងដែលចេញមកពីភាគខាងជើងទៅភាគខាងត្បូងមានដូចជា ឆ្នេរជ័យជំនះ ឆ្នេរទ្បាមហឺគី ឆ្នេរកោះពស់ ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរសុរេនដីភីតធី ឆ្នេរអូឈឺទាលនិងឆ្នេរអូត្រេស។ ឆ្នេរសមុទ្រដែលមានការពេញនិយមជាងគេក្នុងចំនោមឆ្នេរសមុទ្រជាច្រើននោះគឺឆ្នេរអូឈឺទាល ឆ្នេរសុខា ឆ្នេរឯករាជ្យនិង ឆ្នេរជ័យជំនះ។ ភ្ញៀវទេសចរណ៏អាចមុចទឹកនៅក្បែរកោះ សំរាកលំហែកាយ និងការស្ទូចត្រីកំសាន្តសំរាប់ដំណើរកំសាន្ត។

ទស្សនាក្រុងព្រះសីហនុ[កែប្រែ]

ឆ្នេរឯករាជ្យ

តំបន់ទឹកនៅទីក្រុងព្រះសីហនុ និង នៅជិតៗកោះមានការត្រួតពិនិត្យយ៉ាង ម៉តចត់គ្រប់កាលៈទេសៈ។ ផ្កាថ្មត្រូវបានតុបតែងលំអផែ្នកជុំវិញ​នៃថ្មប៉ប្រះ ទឹក​​​នៅតាមតំបន់​​កោះជាច្រើន ការខិតខំប្រឹងប្រែង នៅការច្នែប្រឌឹតអោយផ្កាថ្មមានភាពស្រលូនដោយជូតខាត់ព្រមទាំងការចាត់ដាក់ដោយពួករបស់ ជីវិតមច្ឆាជាតិរួមទាំងមានការបញ្ចេញចំរៀងពីពពួកសត្វអន្ទង់ ត្រីផ្សោត រួមទាំងត្រីបាឡែនផងដែរ។ អ្នកជ្រមុចទឹកដែលមានបទពិសោធ៏ច្រើនបាន រាយការថាការផ្សងព្រេងដើម្បីប្រមូលផ្តុំនៅជីវិតសត្វក្នុង សមុទ្រមានថ្មប៉ប្រៈទឹកល្អបំផុតមួយចំនួនដែល ​ពួកគេបានរកឃើញ។

កន្លែងស្នាមចោះកំពូល នៃការច្រមុចទឹកក្នុងសមុទ្រដែលអាចស្វែងរកឃើញនៅជុំវិញកោះដូចជាៗ៖ កោះរុងសំឡឹមនិងកោះកុង ដែលចំនាយពេលពីរម៉ោងក្នុងការធ្វើដំនើរតាមទូកពីទីក្រុងនិងបង្កើតនៅភាព ងាយស្រួលក្នុងការធ្វើដំនើរ ប៉ុន្តែកន្លែង ដ៏ល្អបំផុតគឺនៅជំវិញកោះតាង កោះផ្រីន ដែលចំនាយពេលវេលា ពីបួនម៉ោងទៅប្រាំមួយម៉ោង។ សំរាបការជួយសំរបសំរួលក្នុងការច្រមុចទឹកដើម្បីសែ្វងរកពពួកសត្វទាំងនេះនៅបច្ចុប្បន្ននេះមានមជ្ឃមណ្ឌល ជ្រមុចទឹកមួយចំនួននៅក្នុងក្រុងព្រះសីហនុរួមមានមជ្ឃមណ្ឌលជ្រមុចទឹភីអេឌីអាយ។ ភាគច្រើនមានការរៀបចំគ្រឿងឧបករណ៍ព្រមទាំងដឹកនាំការដំនើរកំសាន្តនៃការមុចទឹកមួយចំនួន និង មានសេចក្តីនែនាំមួយចំនួនចំពោះអ្នកដែលទើប តែចាប់ផ្តើមជ្រមុទឹកដោយ អោយមានឧបករណ៏ដែលត្រូវចំណាយសំរាប់ជាបទពិសោធន៍ដល់អ្នកជ្រមុចទឹក។ មជ្ឃមណ្ឌលជ្រមុចទឹកក្រុងព្រះសីហនុ មានសេវាកម្មទទួលអ្នកដែលមានចំនាប់អារម្មណ៏ព្រមទាំងមានការធ្វើដំនើរទៅជ្រមុចទឹកជារៀងរាល់ថ្ងៃ។ ក្នុងការជ្រមុចទឹកភាគច្រើនគឹយោងទៅតាម ជុំរៅរបស់ទឹក( ពី១៥ម៉េតឡើងទៅ) ព្រមទាំងកន្លែងមានខ្សែទឹកល្អដែលស្ថិត នៅជុំវិញកោះគឺធ្វើអោយយើងងាយស្រួលក្នុងការជ្រមុចទឹកដោយ ពុំខ្លាចប៉ៈថ្មផុសពីក្នុងដី។ មានអ្នកនាំផ្លូវដែល អាចជួយនាំអ្នកទៅកាន់កន្លែងជ្រមុចទឹកល្លៗដែលគេបានរកឃើញតំបន់ជាច្រើនហើយដោយមាន លក្ខណៈ គួរជាទីគយគន់។ មានកោះជាច្រើនសំរាប់អ្នកជ្រមុចទឹកអាចធ្វើដំនើរកំសាន្ត ហែលទឹក សំរាក។ល។ ដែលជាកោះដ៏ពេញនិយម សំរាប់ការហែលទឹក។