Jump to content

ទំព័រគំរូ:វិគីភីឌា:ព្រឹត្តិការ សំខាន់/ធ្នូ ៥០, ២០០៧

ពីវិគីភីឌា
  • ថ្វីបើ មានការជំទាស់ ពីរដ្ឋអំណាចហ៊ុន សែន តាំងពីច្រើនថ្ងៃមក ចំពោះមហាបាតុកម្ម តាមដងមហាវិថី មួយចំនួន ប៉ុន្តែព្យូហយាត្រា មហាបាតុកម្ម ទិវាអន្តរជាតិសិទ្ធិមនុស្ស ត្រូវបានចេញដំណើរ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០០៧ តាមការគ្រោងទុក ហើយដែលមាន មនុស្សចូលរួម ជិត៥០០០នាក់ តាមការចាត់ចែងនៃ គណកម្មាធិការ ប្រព្រឹត្តិកម្ម ការពាសិទ្ធិមនុស្ស។ ជាពិសេស មហាបាតុកម្ម មហាជនខ្មែរ រំលឹកទិវាសិទ្ធិមនុស្ស ថ្មើរជើងឆ្នាំនេះ ដឹកនាំដោយលោក សូហ្សែហ្វ មូសូលេនី (Joseph Mussoleni) អគ្គរដ្ឋទូតសហរដ្ឋ អាមេរិក ប្រចាំនៅប្រទេស កម្ពុជា និង លោកយ៉ាសហ្កាយ(yasghai) អ្នកតំណាងពិសេស នៃអង្គការ សហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស នៅកម្ពុជា ក្នុងដំណើរទស្សនកិច្ច ១០ថ្ងៃនៅប្រទេស កម្ពុជា របស់លោក។ មហាបាតុកម្ម មានគោលដៅ អំពាវនាវអោយ រដ្ឋអំណាចហ៊ុន សែន ត្រូវគោរព ការបញ្ចេញមតិ របស់ប្រជាពលរដ្ឋ ។ ដោយសារមាន វត្តមាន លោក សូហ្សែហ្វ មូសូលេនី និង លោកយ៉ាសហ្កាយ ទើបរដ្ឋអំណាច ផ្តាច់ការហ៊ុន សែនមិនហ៊ានជំទាស់ ចំពោះមហាបាតុកម្ម ទិវាអន្តរជាតិ​សិទ្ធិមនុស្ស នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០០៧ នៅប្រទេស កម្ពុជា លើកនេះ។
  • មុននេះបីថ្ងៃ គឺនៅថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០០៧ លោកធន សារាយ បានអោយដឹងថា ពាក្យសុំធ្វើមហាបាតុកម្ម គំរោងមានមនុស្សចូលរួម ៥០០០នាក់ ត្រូវរដ្ឋអំណាចហ៊ុន សែនជំទាស់ ដោយយកលេសថា នាំអោយស្ទះចរាចរ និងបង្កអសន្តិសុខ សណ្តាប់ធ្នាប់សង្គម។ គណកម្មធិការ ប្រព្រឹត្តិកម្ម ការពាសិទ្ធិមនុស្ស រួមមានច្រើនអង្គការ ដូចជា៖ សម្ព័ន្ធសហជីព សេរីកម្មករកម្ពុជា, វេទិកានៃគ្រប់អង្គការ ក្រៅរដ្ឋាភិបាល, ក្រុមប្រឹក្សាយុវជនកម្ពុជា និង​ អង្គការសិទ្ធិមនុស្ស ជាច្រើនទៀត។
  • រលឹកឆ្នាំទៅ នៅ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០០៦ ពេលមជ្ឈមណ្ឌល សិទ្ធិមនុស្ស របស់លោកកែម សុខា ចាត់ចែងការប្រជុំ បានត្រូវរដ្ឋអំណាចហ៊ុន សែន ប្រើអំណាចផ្តាច់ការ អោយកងប្រដាប់អាវុធ សំរុកចូល ហ្វូងបាតុករ ហើយចាប់​អ្នកដឹកនាំ មហាបាតុកម្ម​, បង្កើតជាព្រឹត្តិការ ធ្វើអោយជ្រួលច្របល់ ដល់មតិមហាជន និងមតិអន្តរជាតិ។
  • លោកមូសូលេនី និងលោកយ៉ាសហ្កាយ បានមានប្រសាសន៍ថា ការតស៊ូសំរាប់សិទ្ធិ អោយមនុស្សជាតិ ជាពិសេសនៅ ប្រទេស កម្ពុជា វាជាភារកិច្ចអចិន្ត្រៃ របស់ពួកអ្នកដែល មានភារកិច្ចទទួលខុសត្រូវ
  • ប្រជាពលរដ្ឋខ្មែរ ខ្មាសអៀនពិភពលោក ជាពន់ពេក ដែលរដ្ឋាភិបាលហ៊ុន សែនអសមត្ថភាព ក្នុងការគោរពសិទ្ធិមនុស្ស!!