Jump to content

ទ្រាំ

ពីវិគីភីឌា

ទ្រាំង គឺជាឈ្មោះភូមិមូយដែលស្ថិតនៅក្នុង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅក្នុងភូមិនេះសម្បូទៅដោយផ្លូវលំជា​ច្រើន តែក៏មានផ្លូវចាក់កៅស៊ូ និង ផ្លូវចាក់គ្រួសក្រហមច្រើនដែរ។ ប្រជាជនភាគច្រើននៅក្នុងភូមិនេះប្រកបរបរកសិកម្មធ្វើចម្ការនិងចិញ្ចឹមសត្វជា​លក្ខណៈគ្រួសារតូចៗ ហើយមានអ្នកធ្វើការតាមក្រុមហ៊ុន អង្គការ និងសណ្ឋាគារផ្ទះសំណាក់ផ្សេងៗ លើសពីនេះពួកគេធ្វើជាមគ្គុទេសទេសចរណ៍ និងធ្វើវត្ថុអនុស្សាវរី លក់ឲ្យភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស ហើយមួយចំនួនទៀតក៏មានសកម្មភាពលក់ដូរនៅផ្សារ។ ថ្វីត្បិតតែនៅក្នុងភូមិនេះ​សម្បូផ្លូវលំ តែនៅក្នុងភូមិមានការអភិវឌ្ឍន៍ជាច្រើនដូចជា មានសាលារៀនតាំងពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ និងមានដល់សកលវិទ្យាល័យទៀតផង។ លើសពីនេះនៅក្នុងភូមិនេះមានសណ្ឋាគារ ផ្ទះសំណាស់ អាហារដ្ឋាន បូរីផ្ទះល្វែង រមណីយដ្ឋានផ្សេងៗ