ស្លក្រាម
ឃុំស្លក្រាមគីជាឃុំមួយ នៅចំកណ្ដាល ក្រុងសៀមរាប នៅក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា
ឃុំនេះជាឃុំស្អាតជាងគេនិងធំជាងគេនៅក្នុង ក្រុងសៀមរាប ព្រោះនៅទីនោះមានក្រុមអ្នកសម្អាតទីក្រុង ដែលបោសសម្អាតជារៀងរាល់ថ្ងៃ
ជាពិសេសនៅតាមទីប្រជុំជន នឹងនៅតាមប្រាង្គប្រាសាទនានា។ នៅតាមដងផ្លូវដ៏ធំនិងស្អាតប្រកបដោយសុវត្តិភាពនៃឃុំនេះមានដើមឈើធំៗ
ហើយខ្ពស់ៗដែលធ្វើឲ្យមានបរិយាកាសរីករាយនិង ត្រជាក់ស្រួល ហើយនៅទីនោះមានសាលារៀនជាច្រើនមានទាំងបឋមសិក្សា អនុវិទ្យាល័យ
វិទ្យាល័យ និងសកលវិទ្យាល័យជាច្រើនដែលអាចទ្រទ្រង់ការសិក្សារបស់សិស្សានុសិស្សនិងអាចអនុញ្ញាត្តិឲ្យសិស្សានុសិស្សទាំងអស់ចូលសិក្សា
រៀនសូត្រហើយអាចផ្ដល់ចំនេះដឹងនិងជំនាញមួយច្បាស់លាស់សម្រាប់ការប្រកបរបរនិង បំពេញការងារបានយ៉ាងពេញលេញ នៅក្នុងឃុំនេះដែរក៏
មានមន្ទីពេទ្យរដ្ឋនិង ជំនួយពីអង្គការក្រៅប្រទេសផ្សេងៗ ដែលមានដូចជាមន្ទីពេទ្យបង្អែកខេត្ត មន្ទីពេទ្យកុមារនិងពេទ្យឯកជនដទៃទៀតជាច្រើន។
ព្រះរាជដំណាក់ ក៏ជាផ្នែកមួយដ៏សំខាន់របស់របស់ខេត្តសៀមរាប ក្រុងសៀមរាប ក៏ដូចជាឃុំនេះដែរ ហើយនៅជិតព្រះរាជ្យដំណាក់នេះដែរ
មានកន្លែងសក្ការៈបូជាមួយដែលមានឈ្មោះថា ព្រះអង្គចេក ព្រះអង្គចម។ ហើយនៅចំពីមុខព្រះរាជ្យដំណាក់មានស្ទឹងមួយដ៏វែងដែលមាន
ឈ្មោះថា ស្ទឹងសៀមរាប។ នៅស្ទើពាសពេញឃុំនេះមានសណ្ឋាគារជាច្រើននិង គ្រប់លំដាប់ថ្នាក់ បន្ទាប់ពីនេះមានផ្ទះសំណាក់
ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន សួនកម្សាន្ដ លើសពីនេះមានរោងភាពយន្ដដែលមានតែមួយគត់នៅក្រុងសៀមរាបគឺ រោងភាពយន្ដ
បារាយ៍អណ្ដែត ព្រមទាំងមានអង្គការនិង ក្រសួងនានាដែលជួយអភិវឌ្ឍន៍ក្រុងសៀមរាប ឲ្យកាន់តែមានសម្រស់ស្រស់ស្អាតហើយអាច
ទាក់ទាញភ្ញៀវទេសចរណ៍បានស្ទើគ្រប់ប្រទេស និងភ្ញៀវក្នុងស្រុកផងដែរ លើសពីនេះអ្វីដែលទាក់ទាញភ្ញៀវទេសចរណ៍ដ៏សំខាន់បំផុតនេះគឺរាសាទ
នានាជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត។ ហើយប្រជាជននៅឃុំនេះប្រកបរបរចិញ្ចិមជីវិតដូចជា៖កសិកម្មមានលក្ខណៈតិចតួចនៅតាមភូមិ
ស្ថាន អ្នកនេសាទច្រើនមាននៅតាមបឹងទន្លេសាប អាជីវករលក់ដូរ អ្នកធ្វើការតាមក្រុមហ៊ុន ក្រសួង និងអង្គភាពផ្សេងៗជាច្រើនដែធ្វើឲ្យ
ឃុំស្លក្រាម ក្រុងសៀមរាប និងខេត្តសៀមរាបទាំងមូលមានសកម្មភាពលូតលាស់ឆាប់រហ័សស្ទើគ្រប់វិស័យ ទាំងកសិកម្ម សេដ្ឋកិច្ច ទេសចរណ៍
និង វិស័យផ្សេងៗទៀតជាច្រើន។