ធម៌ទេវ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ធម្មទេវ)
Jump to navigation Jump to search

ធម្មទេវ រឺ ធម៌ទេវ និង​ សិម្ហទេវ ដែល​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ព្រោះ​ជា​កូន​របស់​ព្រាហ្មណ៍​២​នាក់​បងប្អូន ព្រាហ្មទត្ត និង​ ព្រាហ្មសិម្ហ។ អ្នក​ទាំង​២​នេះ​ធ្លាប់​ជាម​ន្ដ្រី​របស់​ព្រះបាទ​ភវវម៌្មទី១ ហើយ​ព្រះបាទមហេន្ទ្រវម៌្មទី១ពិនិត្យ​ឃើញ​ថា​ជាទី​ប្រឹក្សា​ល្អ ទ្រង់​ក៏​រក្សា​ទុក​ព្រោះ «ពួក​គេ​នេះ​ចេះ​ចាំ​ច្បាស់​លាស់​អំពី​វិទ្យាសាស្ដ្រ​ត្រឹមត្រូវ និង​វិទ្យាសាស្ដ្រ​មាន​ផល​ប្រយោជន៍» មាន​ន័យ​ថា ជា​អ្នក​អនុវត្ដ​ជាក់ស្ដែង និង​ត្រឹម​ត្រូវ។ មន្ដ្រី​ទាំង​២​នាក់​នេះ ជា​ជំនួយ​ដែល​ជួយ​ឱ្យ​ព្រះ​អង្គ​ទទួល​បាន​នូវ​ជ័យជម្នះ។ ទ្រង់​បាន​ចាត់​ឱ្យ​សិម្ហទេវទៅ​ធ្វើការ​ចរចា​ជាមួយ​នគរ​ចាម្ប៉ា ដើម្បី​រក្សា​ចំណង​មេត្រីភាព​រវាងកម្វុជ នឹង​ព្រះរាជា​ចាម តាមលោកសឺដេស ប្រហែលក្នុងរាជ្យព្រះរាជាចាមព្រះនាមសម្ភុវរ្ម័ន។ បេសកកម្ម​នេះ​ទទួល​បាន​ជោគជ័យ ហើយ​សន្ដិភាព​ត្រូវ​បាន​ធានា។

ឯកសារយោង[កែប្រែ]

  • វិគីភីឌាខ្មែរ