Jump to content

ជនជាតិចាម្ប៍

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ចាម)

ចាម្ប៍ ឬ​ ចាម គឺជាជនជាតិភាគតិចដែលកំពុងរស់នៅប្រទេសកម្ពុជា វៀតណាម និង ថៃ។ ពួកគេនិយាយភាសាផ្ទាល់ខ្លួនរបស់គេគឺ ភាសាចាម្ប៍។ ពួកគេជាកូនចៅជំនាន់ក្រោយនៃ ព្រះរាជាណាចក្រ ចម្ប៉ា។ ជនជាតិចាមមានច្រើនជាងគេនៅកម្ពុជា ដែលគេប្រមាណថាប្រហែលជា​មានដល់ទៅកន្លះលាន ទៅមួយលាននាក់។ នៅវៀតណាមមានជនជាតិចាមប្រមាណ មួយសែននាក់ និងប្រហែលបួនពាន់នាក់នៅប្រទេសថៃ។ ជនជាតិចាមបង្កើតជាសហគមន៍ឥស្លាម (មូស្លីម) នៅក្នុងប្រទេសកម្ពុជានិងវៀតណាម។ ជនជាតិ​ចាម ទទួលយក​សាសនា​ឥស្លាម​តាមរយៈ​ជនជាតិ​ជ្វា អំឡុង​សតវត្ស​ទី​១៦ ឫ​ទី​១៧។ ជនជាតិ​ជ្វា​ប្តូរ​ពី​សាសនា​ព្រហ្ម​ម​ញ្ញ ទៅ​សាសនា​ឥស្លាម​អំឡុង​សតវត្ស​ទី​១២ ឫ​ទី​១៣ តាមរយៈ​ជនជាតិ​អារ៉ាប់​។

ជនជាតិចាម្ប៍
ꨂꨣꩃ ꨌꩌꨛꨩ
ស្ត្រីនឹងក្មេងស្រីជនជាតិចាមនៅកម្ពុជា
ចំនួនប្រជាជនសរុប
៨២២ ៦៤៨ នាក់
តំបន់ដែលមានចំនួនប្រជាជនសំខាន់ៗ
 កម្ពុជា៦០០០០០ ទៅ ១លាននាក់
 វៀតណាម១៧៨ ៩៤៨ នាក់
 ម៉ាឡេស៊ី២៥ ០០០ នាក់
 ចិន១០ ០០០ នាក់
 ថៃ៤ ០០០ នាក់
 អាមេរិក៣ ០០០ នាក់
 បារាំង១ ០០០ នាក់
 ឡាវ៧០០ នាក់
ភាសា
ភាសាចាម , ភាសាខ្មែរ (ទំនាក់ទំនង), ភាសាវៀតណាម (ទំនាក់ទំនង)
សាសនា
ឥស្លាមសាសនា
ក្រុមជនជាតិដែលពាក់ព័ន្ធ
ជនជាតិចារ៉ាយ

ជនជាតិចាមស្ថិតក្នុងអំបូរអូស្រ្តូនេស៊ាន។ ភាសាចាមស្ថិតក្នុងក្រុមភាសាម៉ាឡាយូប៉ូលីនេស៊ី ក្នុងអំបូរភាសាអូស្ត្រូនេស៊ី។ បើតាមការសិក្សាបានអោយដឹងថាមានប្រជាជនខ្មែរអ៊ីស្លាមដែររស់នៅប្រទេសកម្ពុជាប្រមាណពី១៥០.០០០នាក់ ទៅ ២០០.០០០ នាក់នៅអំឡុងឆ្នាំ១៩៧៥។ ដោយសារសង្រ្គាមនៅអំឡុងពេលឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៩ របស់ពួកខ្មែរក្រហមបានធ្វើចំនួនចំនួនប្រជាជនមានការថយចុះរួមទាំងជនជាតិខ្មែរអ៊ីស្លាមផងដែរ ទោះបីជាយ៉ាងណាក៏ដោយនៅឆ្នាំ១៩៨០ ប្រជាជនខ្មែរទំាងអស់បានវិលត្រឡប់មកផ្ទះវវិញរួមបញ្ចូលទាំងជនជាតិខ្មែរអ៊ីស្លាមផងដែរ អង្គការ Pew Research Center បានប៉ាន់ប្រមាណថាមាន១.៦ភាគរយនៃចំនួនប្រជាជនកម្ពុជាទាំងអស់មានជនជាតិខ្មែរអ៊ីស្លាមទាំងអស់២៣៦.០០០។ ជនជាតិអ៊ីស្លាមមានកាន់សាសនាធំគឺ ស៊ូនី (Sunni) ហើយនិងសាហ្វីល (Shafil)។

ប្រវត្តិ

[កែប្រែ]

ប្រទេសចម្ប៉ាដែលគេស្គាល់ថាជារដ្ឋត្រឹមត្រូវគឺកើតឡើងនៅទសវត្សរ៍ទី២នៃគ.ស និងរីកចំរើនដល់កំពូលនៅសតវត្សរ៍ទី៩ ដែលនៅពេលនោះ ចម្ប៉ាគ្រប់គ្រងដែនដីពីតំបន់វ៉េ (ភាគកណ្តាលខ្ពង់រាបអណ្ណាម) ដល់តំបន់ដីសណ្តរទន្លេមេគង្គ នៅកូសាំងស៊ីន។ វិបុលភាពរបស់ចម្ប៉ាបានមកពី ពាណិជ្ជកម្មឈើក្រអូប និងទាសករ តាមសមុទ្រ និងប្រហែលជាការប្លន់តាមសមុទ្រផងដែរ។

នៅសតវត្សរ៍ទី១២ ចាមចាប់ធ្វើសង្គ្រាមជាបន្តបន្ទាប់ជាមួយអាណាចក្រខ្មែរដែលនៅខាងលិចខ្លួន។ នៅឆ្នាំ១១៧៧ កងទ័ពចាមនិងសំព័ន្ឋមិត្តបានវាយលុកពីបឹងទន្លេសាបហើយកាន់កាប់ទីក្រុងអង្គរ។ នៅឆ្នាំ១១៨១ ពួកគេត្រូវបានវាយអោយដកថយវិញដោយព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧

សាសនាដំបូងរបស់ចំប៉ាគឺសាសនាហិណ្ឌូដែលទទួលឥទ្ឋិពលពីឥណ្ឌា។ តែក្រោយមកដោយសារ ពាណិជ្ជករអារ៉ាប់តែងតែមកឈប់សំចតតាមឆ្នេរសមុទ្រចំប៉ាមុននឹងទៅប្រទេសចិន ជាហេតុធ្វើអោយឥទ្ឋិពលសាសនាឥស្លាមសាយភាយចូលទៅក្នុងស្រទាប់ប្រជាជនចំប៉ា។ គេមិនដឹង​ច្បាស់ទេពីការបរិច្ឆេទនៃការមកដល់នៃសាសនាឥស្លាម។

នៅរវាងឆ្នាំ៨០០ពេលដែលអាណាចក្រខ្មែរឆាប់ផ្ដើមរីកចំរើន និង ពេលដែលវៀតណាមចាប់ពង្វាត ទឹកដីមកទិសខាងត្បូង រាជាណាចក្រចំប៉ាចាប់ផ្តើមចុះទន់ខ្សោយ។ នៅឆ្នាំ ១៤៧១ ចំប៉ាបានចាញ់សង្គ្រាមនឹងវៀតណាមយ៉ាងធ្ងន់ធ្ងរ ដែលនៅពេលនោះមនុស្សជាង ១សែន២ម៉ឺននាក់​ត្រូវបានវៀតណាមសំលាប់ ហើយរាជាណាចក្រនេះបានរួមតូចមកត្រឹមកញ្ចិបដីនៅក្បែរញ៉ាត្រាង សព្វថ្ងៃ។ នៅរវាងឆ្នាំ ១៦០៧ ដល់ ១៦៧៦ ស្តេចចាមបានប្តូរមកកាន់សាសនាឥស្លាម ដែលនៅពេលនោះប្រជាជនភាគច្រើនលើសលប់បានប្តូរមកកាន់សាសនាឥស្លាមរួចទៅហើយ។ ក្រោយការលុកលុយនៅឆ្នាំ ១៧២០ ស្តេចវៀតណាម មិញ ម៉ាង បានវាយបានប្រទេសចំប៉ាទាំងស្រុង។ នៅពេលនោះស្តេចចំប៉ាចុងក្រោយឈ្មោះ ភូ ចៀន បានសំរេចចិត្តប្រមូលប្រជាជនមួយចំនួននិរទេសទៅភាគខាងត្បូងកម្ពុជា ហើយអ្នកខ្លះទៀតបាននិរទេសទៅ ត្រេងហ្គានូ ប្រទេសម៉ាឡេស៊ី។ មានប្រជាជនចាមមួយចំនួនតូច​បានគេចទៅកោះហៃណានប្រទេសចិន ដែលសព្វថ្ងៃពួកគេត្រូវបានគេស្គាល់ថាជា អ៊ុតស៊ុល។ កន្លែងដែលស្តេចចាមនិងមនុស្សរបស់ខ្លួនបាននិរទេសទៅគឺនៅត្រង់ខេត្តកំពង់ចាម ដែលនៅទីនោះ ពួកគេបានពង្រាយគ្នាជាសហគមន៍រស់នៅតាមដងទន្លេមេគង្គ។ នៅមានអ្នកខ្លះនៅក្រាញននៀល​រស់នៅភាគកណ្តាលវៀតណាមរហូតដល់សព្វថ្ងៃ ដូចជានៅខេត្តញ៉ាត្រាង ខេត្តផាន់រ៉ាង ខេត្តផាន់រី ខេត្តផាន់ថៀត ជាដើម។

ជនជាតិចាមវៀតណាមភាគច្រើនរស់នៅតាមខេត្តជាប់សមុទ្រនិងតំបន់ដីសណ្តរទន្លេមេគង្គ។ ពួកគេមានសហគមន៍សាសនា២ដាច់ដោយឡែកពីគ្នា។ មួយឈ្មោះថា ចាមបានី (មានពី ៨០% ទៅ ៨៥%)ដែលកាន់សាសនាឥស្លាម និង បាឡាមន (មានពី ១៥% ទៅ ២០%)ដែលកាន់សាសនាហិណ្ឌូ​។ ទោះជាពួកគេមានភាសានិងប្រវត្តិសាស្ត្ររួមគ្នាក៏ដោយ ក៏ពួកគេមិនអាចរៀបការនឹងគ្នាដែរ។ មានជនជាតិចាមមួយចំនួនតូចប្តូរមកកាន់ពុទ្ឋសាសនាមហាយានដែរដោយសារពួកនេះត្រូវបាន​ផ្តាច់ចេញពីសហគមន៍ឥស្លាមដទៃទៀត។