Jump to content

នគរសុវណ្ណ

ពីវិគីភីឌា

កំណាព្យប្រស្នា នគរសុវណ្ណ (បទ ពាក្យ៨)

កំណាព្យប្រស្នា នគរសុវណ្ណ (បទ ពាក្យ៨)

នគរសុវណ្ណដែនដីរុងរឿង គ្រប់ផ្ទះប្រកក្បឿងរាងស្រកានាគ

ជំនោរមូសុងបក់មកល្ហៀកៗ មកដល់ភូមិភាគអ្នកមានអម្បូរ។
 

ថ្ងៃមួយអាធ្រាត្រឈានចូលមកដល់ នគរខ្វាយខ្វល់កើតកល់វឹកវរ

គោដួលមនុស្សដេកខ្វាក់ភ្នែកហែហូរ អ្នកស្រុកផ្លាស់ប្ដូរក្រទៅៗ។
 

ថ្លែងពីពូសួងងងឹតនេត្រា មិនអាចធ្វើការរាវរកផ្លូវត្រូវ

ចាំតែអ្នកស្រុកវេចបាយវេចស្រូវ រាល់ថ្ងៃគង់នៅលើខ្ទមទ្រុឌទ្រោម។
 

និពន្ធដោយ សុខគឹមហេង ០២ មិនា ២០១១