នាងពៅ

ពីវិគីភីឌា
ពៅ រឺ ខ្មៅ
អ្នកនាង
រជ្ជកាលរជ្ជកាលព្រះកេតុមាលា
ស្វាមី/មហេសីអរិដ្ឋពលពាហនោ
បុត្រអង្គព្រហ្ម (ព្រហ្មកុមារ)
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
សុគតមហានគរធំ

អ្នកនាងពៅ រឺ ខ្មៅ រជ្ជកាល (អរិដ្ឋពលពាហនោ) ជាកូនរបស់សេដ្ឋី ឬនាងខ្មៅបានបុត្រអង្គព្រហ្ម ឬ ព្រហ្មកុមារ ជាមួយព្រះអរិដ្ឋពលពាហនោ។

ប្រវត្តិទាក់ទងនឹងប្រាសាទ[កែប្រែ]

កាលស្តេចព្រះនាម ព្រះកេតុមាលា សោយរាជ្យនៅមហានគរ ជាស្តេចមានបុណ្យអស្ចារ្យណាស់។ វេលាមួយ ស្តេចទ្រង់អផ្សុកក្នុងព្រះរាជហឫទ័យ គង់នៅក្នុងប្រាសាទពុំបាន ទ្រង់យាងកំសាន្តព្រះរាជហឫទ័យជាមួយរេហ៍ពល ដោយផ្លូវនាវាតាមឆ្នេរសមុទ្រត្រើយខាងត្បូង។ លុះយាង ទៅដល់ទន្លេបាទី ទ្រង់ចតព្រះទីនាំងនាវា នៅត្រើយនោះ ដោយសោមនស្សហើយទ្រង់ បោះព្រះពន្លាជ័យសំរាកព្រះអង្គនៅក្នុងទីនោះ។ ពេលនោះអ្នកស្រុកប្រុសស្រីទាំងអស់ បានឮដំណឹងថា ស្តេចយាងពីនគរវត្តមក ដោយមិនដែលស្គាល់ស្តេចនោះសោះក៏នាំគ្នា ជាច្រើនអ៊ូអែរមកថ្វាយបង្គំគាល់ យកអាករសួយរៃមកថ្វាយព្រះអង្គគ្រប់គ្នា។ កាលនោះ មានយាយម្នាក់ មានភោគសម្បត្តិស្តុកស្តម្ភ ជាងអ្នកស្រុកទាំងអស់ គាត់មាន កូនក្រមុំ មួយឈ្មោះ “នាងពៅ” មានរូបឆោមលោមពណ៌ល្អលើសស្រីទាំងពួង។ គាត់នាំកូនក្រមុំ មកគាល់ស្តេចរាល់ថ្ងៃ។ ព្រះមហាក្សត្រទតឃើញរូបនាងនោះ ក៏មានព្រះរាជហឫទ័យ ប្រតិព័ទ្ធចង់ចំអន់លេងរាល់ពេលវេលា។ យាយដឹងថា ស្តេចសព្វព្រះរាជហឫទ័យនិង កូនក្រមុំរបស់ខ្លួន ក៏លើកថ្វាយជាព្រះទេពី។ ទន្លេបាទី ខេត្តតាកែវ ៖ ស្តេចបាននាង ពៅធ្វើជាព្រះអគ្គមហេសី ទ្រង់សព្វព្រះរាជហឫទ័យនិងនាងពន់ពេកព្រោះជាស្រីមាន រូបឆោមលោមពណ៌ល្អ។ ស្តេចគង់នៅក្នុងទីនោះបានបីខែ នាងពៅមានគភ៌។លុះនាង មានគភ៌បានបីខែព្រះរាជាទ្រង់មានព្រះបន្ទូលថា “ចូរប្អូននៅក្នុងទីនោះចុះពីព្រោះមាន ព្រះមាតានៅថែរក្សាឯបងសូមលាត្រលប់ទៅមហានគរវិញ”។ ហើយទ្រង់ព្រះរាជទាន ព្រះទំរង់មួយទុកជាកេរថា “បើព្រះរាជបុត្រប្រសូតមកកាលណាធំដឹងក្តីឡើង ចង់ទៅ សួររកបង ចូរនាងឱ្យពាក់ព្រះទម្រង់នេះយកទៅជាសាក្សី”។ នាងពៅបានស្តាប់ព្រះរាជ បន្ទូលដូច្នោះក៏សោកសង្រេង អាឡោះអាល័យព្រះស្វាមីពេកក្រៃ ដោយទ្រង់មិនឱ្យទៅតាមផង។ ព្រះរាជា ទ្រង់ផ្តាំស្រេចហើយ ទ្រង់ស្តេចយាងទៅកាន់ ព្រះមហានគរវិញ។ ក្រោយមកគភ៌នាងពៅគ្រប់ខែ ក៏ប្រសូតព្រះរាជបុត្រដូចព្រះវរបិតា។ មាតា ឱ្យនាមថា “អង្គព្រហ្មកុមារ” ដោយហេតុថា ព្រះរាជកុមារប្រសូតនៅព្រំដែនទន្លេនោះ។ ទន្លេបាទី៖ លុះព្រះរាជបុត្រនោះធំឡើងបានព្រះជន្ម១៦ឆ្នាំសួររកបិតា នាងពៅដំណាលប្រាប់សព្វគ្រប់ហើយ ព្រះរាជកុមារចង់ទៅតាមរកព្រះបិតាឯមហានគរ មាតាក៏បានដោះព្រះទំរង់ មាសឱ្យទៅព្រះរាជបុត្រ ពាក់នៅម្រាមព្រះហស្ថ ខាងស្តាំ ហើយព្រះរាជបុត្រថ្វាយបង្គំ លាមាតាឡើងគង់លើសេះយាងតាមឆ្នេរសមុទ្រទៅ ។ លុះបានទៅដល់ ក្លោងទ្វារព្រះមហានគរបានសួរទៅអ្នកចាំទ្វារ រកព្រះបិតា។ នាយឆ្មាំទ្វារបានស្តាប់ក៏ចាត់មន្ត្រីឱ្យទៅ ក្រាបបង្គំទូលស្តេច ស្តេចជ្រាបទ្រង់មានព្រះតំរាស់ឱ្យចូលទៅ។ អង្គព្រហ្ម ក៏ចូលទៅក្រាបថ្វាយបង្គំព្រះវរបិតា ហើយដោះព្រះទំរង់ថ្វាយ។ ស្តេចទ្រង់ស្គាល់ច្បាស់ជាព្រះ រាជបុត្រពិតមែន ដោយទ្រង់បានឃើញ ព្រះទំរង់ ហើយទ្រង់ចាត់អង្គព្រហ្មឱ្យធ្វើជាចៅហ្វាយស្រុកនៅត្រើយព្រះទន្លេនោះ។ ប្រាសាទតាព្រហ្ម៖ ដោយហេតុថា ព្រះអង្គ ព្រហ្មប្រសូតក្នុងទីនោះផង ដោយទីនោះពុំទាន់មាននាម៉ឺនណាឈរត្រួតត្រាផងក៏ទ្រង់ ព្រះរាជសារ មានត្រាតាំង អង្គព្រហ្ម ជាស្តេចត្រាញ់មួយអង្គជាធំ ក្នុងស្រុកនោះហើយ ដោយហេតុអង្គព្រហ្មជាស្តេច ជាមេបានៅស្រុកនោះមុនគេ បានជាស្រុកនោះឈ្មោះស្រុកបាទី ទន្លេនោះឈ្មោះទន្លេបាទី គឺទីរបស់ស្តេចជាបា ពីត្រឹមនោះមក។ លុះអង្គ- ព្រហ្មបានជាស្តេចត្រាញ់នៅស្រុកនោះហើយ ទ្រង់បានចាត់ឱ្យសាងប្រាសាទពីរមួយ ជូនមាតាមួយ គង់នៅផ្ទាល់ព្រះអង្គ ហើយទ្រង់បានចាត់ចែងធ្វើបន្ទាយព័ទ្ធជុំវិញផង។ ដំណាក់ឯទៀត នៅក្បែរប្រាសាទនោះ ជាទីក្រសាល និង ជាទីធ្វើការរាជការផ្សេងៗ តាមមុខក្រសួងនាម៉ឺន សព្វមុខមន្ត្រី។ ទីបរិវេណ នៃប្រាសាទទាំងនោះ សព្វថ្ងៃទៅជា វត្តមួយឈ្មោះ វត្តទន្លេបាទី ជារមណីដ្ឋានមួយ ដែលពួកទេសចរណ៍ច្រើនចូលចិត្តទៅ​ ទស្សនា។