Jump to content

នេពយីដោ

ពីវិគីភីឌា

ទីក្រុងនេពយីដោជារដ្ឋធានី ប្រទេសភូមា មីយ៉ាន់ម៉ា កាលពីឆ្នាំ២០០៦ ទីក្រុងណៃពីដោត្រូវបានផ្លាស់ប្តូរឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០០៥ ដែលស្ថិតនៅភាគខាងជើងនៃក្រុង យុាំងហ្គូន ទីក្រុងមួយនេះចែកជា៨ ខណ្ឌ ដែលមានប្រជាជនចំនួន ៩២៤៦០៨នាក់និងដង់សុីតេចំនួន១៣១/km2 នេពយីដោវាគឺស្ថិតនៅ ចំកណ្តាលប្រទេសភូមា( មីយ៉ាន់ម៉ា)និងមានភូមិសាស្ត្រល្អប្រសើរ ដូចនេះហើយទើបរដ្ឋាភិបាល មីយ៉ាន់ម៉ាបាន ជ្រើសរើសទីតាំងនេះជាទីក្រុងនៃប្រទេសមីយ៉ាន់ម៉ា ទីក្រុងមួយនេះមាន ផ្ទៃដីចំនួន ៧០៥៤,៣៧ Km2 ណៃពិដោគឺជារដ្ឋធានី និងជាទីក្រុងធំលំដាប់ទីបីរបស់ ប្រទេសមីយ៉ាន់ម៉ា ។ ទីក្រុងនេះមានទីតាំងស្ថិតនៅចំកណ្តាលនៃ ដែនដីសហភាពណៃពីដោរ ។  ទីក្រុងដែលត្រូវបានគេស្គាល់តែថាជាស្រុកភីនម៉ាណាបានក្លាយជារដ្ឋធានី នេពយីដោ ជំនួស ទីក្រុងយ៉ាំងហ្គោន ជាផ្លូវការជារាជធានីរដ្ឋបាលមីយ៉ាន់ម៉ានៅថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០០៥ ឈ្មោះផ្លូវការរបស់ខ្លួនត្រូវបានគេបង្ហាញឱ្យដឹងជាសាធារណៈដោយកងកម្លាំងប្រដាប់អាវុធថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០០៦ ។

ពាក្យ

[កែប្រែ]

ណៃពិដោ គឺជា ភាសាភូមាសម្រាប់“ ការស្នាក់នៅរបស់ស្តេច” ហើយជាទូទៅត្រូវបានបកប្រែថាជា“ រាជធានី”  “ អាសនៈរបស់ស្តេច” ឬ“ កន្លែងស្នាក់នៅរបស់ស្តេច” ។ តាមប្រពៃណី, វាត្រូវបានគេប្រើជាបច្ច័យមួយដើម្បីឈ្មោះនៃរាជធានីដូចជា ទីក្រុង ម៉ាន់ដាឡាយ ដែលត្រូវបានគេហៅ យ៉ាថាន់ណារ៉ុង ទីក្រុងណៃពិដោ ( ရတနာပုံနေပြည်တော် ) ។

ភូមិសាស្ត្រ

[កែប្រែ]

ប្រវត្តិសាស្ត្រ

[កែប្រែ]

មូលហេតុនៃការផ្លាស់ប្តូររដ្ឋធានីរ៉ង់ហ្គូនទៅណៃពិដោរ

ការផ្លាស់ប្ដូររដ្ឋធានីនេះគឺដោយសារទីក្រុង រ៉ង់ហ្គូន គឺជារដ្ឋធានីសេដ្ឋកិច្ច យ៉ាងសំខាន់របស់ភូមានិងប្រជាជនដ៏ច្រើនដែលកំពុងតែរស់នៅ ការប្តូររដ្ឋធានីនេះត្រូវបានផ្លាស់ប្តូរដោយសារការខ្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងរ៉៉ង់ហ្គូន បច្ចុប្បន្នទីតាំងមួយនេះនៃទីក្រុង ណៃពិដោ គឺជាទីតាំងនៃទីបញ្ជាការយោធាឯករាជ្យ ភូមា (BIA) ដែលដឹកនាំដោយឧត្តមសេនីយ៍ភូមា គឺលោក អង់សាន[]

ប្រវត្តិ

ណៃពីដោមានប្រវត្តិខ្លីថាជាទឹកដីដែលត្រូវបានកាន់កាប់ដោយកងទ័ព ឯករាជ្យភូមា ដែលដឹកនាំដោយ ឧត្តមសេនីយ៍ អង់សានទឹកដីទាំងនេះមានប្រវត្តិយូរណាស់ដែរហើយព្រោះវាជា អតីតទីស្នាក់ការនាយឧត្តមសេនីយ៍ អង់សាន បានដើរចេញពី យូដូម៉ាហើយបានបើក ទីស្នាក់ការ យោធានៅ ភូនី ម៉ាណា- ឡេវទើបទីក្រុង ណៃពិដោស្ថិតនៅក្នុង ភូមាដែលជាការចាប់ផ្តើមនៃឯករាជ្យភូមា ។ ទីក្រុងនេះបានប្រកាសនៅថ្ងៃទី២៧ខែមីនា ឆ្នាំ២០០៦ជារដ្ឋធានីនៃប្រទេស។

មើលបន្ថែម

[កែប្រែ]

ម៉ាន់ដាឡាយ

ឯកសារយោង

[កែប្រែ]
  1. ដក់ស្រង់បន្តពីវីគីភីឌាភាសាមីយ៉ាន់ម៉ា