បារខែម
បារខែម (អង់គ្លេស៖ BarCamp) គឺជាព្រឹត្តិការណ៍ជួបជុំគ្នា ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍ផ្សេងៗ ដែលទាក់ទងទៅនឹងបច្ចេកវិទ្យា មធ្យោបាយទំនាក់ទំនង និងគំនិតច្នៃប្រឌិតថ្មីៗ។ ការជួបជុំគ្នានេះប្រមូលផ្ដុំទៅដោយ អ្នកជំនាញកុំព្យូទ័រ អ្នកធុរកិច្ចលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា អ្នកអភិវឌ្ឍវិបសាយ និងកម្មវិធីកុំព្យូទ័រ អ្នកគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា អ្នកសារព័ត៌មានសង្គម សហគ្រិនវ័យក្មេង ព្រមទាំងសិស្សនិស្សិតជាច្រើនទៀត។ ព្រឹត្តិការណ៍មួយនេះត្រូវបានរៀបចំនៅតាមប្រទេសជាច្រើនលើសាកលលោក (ជាង ៣៥០ ប្រទេស) ដោយអ្នកដែលនៅក្នុងប្រទេសនោះផ្ទាល់តែម្ដង។
ប្រវត្តិ
[កែប្រែ]បារខែម (BarCamp) គឺជាឈ្មោះនិយាយលេងបញ្ឆិតបញ្ឆៀងទៅនឹងឈ្មោះព្រឹត្តិការណ៍ Foo Camp ដែល Foo Camp គឺជាព្រឹត្តិការណ៍មួយត្រូវបានរៀបចំឡើងប្រចាំឆ្នាំដោយលោក Tim O'Reilly ដែលអ្នកចូលរួមក្នុងកម្មវិធីនោះជាអ្នកដែលទទួលបានការអញ្ជើញតែប៉ុណ្ណោះ។
អ្នករៀបចំព្រឹត្តិការណ៍ បារខែម ដំបូងគេមានដូចជា៖ Tantek Çelik, Chris Messina, Ryan King, Andy Smith (termie), និង Matt Mullenweg បានរៀបចំព្រឹត្តិការណ៍នេះ
លើកដំបូងនៅ Palo Alto, California, សហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី១៩ ដល់ ២៥ ខែសីហា ឆ្នាំ២០០៥ ក្នុងការិយាល័យនៃ Socialtext ដោយមានអ្នកចូលរួមប្រមាណ ២០០ នាក់។
ចាប់តាំងពីពេលនោះមក គោលដៅរបស់ បារខែម ត្រូវបានគេសម្លឹងមើលឃើញថាផ្ដល់ផលប្រយោជន៍ច្រើន ដូច្នេះមនុស្សនៅតាមបណ្ដាប្រទេសនានា បានរៀបចំព្រឹត្តិការណ៍ បារខែម នេះនៅតាមប្រទេសរៀងៗខ្លួន សរុបជាង ៣៥០ ប្រទេសនៅទូទាំងពិភពលោក មានដូចជានៅអាមេរិកខាងជើង អាមេរិកខាងត្បូង អាព្រិច អឺរ៉ុប មជ្ឈឹមបូព៌ា និង អាស៊ី។ ហើយអ្នកចូលរួមព្រឹត្តិការណ៍នេះ អាចមានទាំងអ្នកក្នុងប្រទេសនោះស្រាប់ ឬក៏មកពីប្រទេសក្រៅដើម្បីចូលរួម។
ដើម្បីជាការរំឭកខួបដល់ការបង្កើត បារខែម គេបានរៀបចំព្រឹត្តិការណ៍មួយឈ្មោះថា BarCampEarth ដែលត្រូវបានប្រារព្ធធ្វើឡើងនៅច្រើនប្រទេសក្នុងពេលវេលាតែមួយ គឺពីថ្ងៃទី២៥ ដល់ថ្ងៃ២៧ ខែសីហា ឆ្នាំ២០០៦។ ហើយព្រឹត្តិការណ៍ដើម្បីរំឭកខួបលើកទីពីរនោះគឺ BarCampBlock ត្រូវបានរៀបចំឡើងនៅទីតាំងដំបូងគឺនៅ Palo Alto, California, សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៨ ដល់ ១៩ ខែសីហា ឆ្នាំ២០០៧ ដោយមានអ្នកចូលរួមលើស ៨០០ នាក់។
ចំនួនអ្នកចូលរួមដ៏ច្រើនបំផុតនៃព្រឹត្តិការណ៍បារខែម គឺនៅឯទីក្រុងយ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៣ មានអ្នកចូលរួមប្រមាណ ៦៤០០ នាក់។ ហើយកាលពីឆ្នាំ២០១០ បារខែមនៅឯទីក្រុងយ៉ង់ហ្គូន មានអ្នកចូលរួមជាង ៤៧០០ នាក់។
អានផងដែរ
[កែប្រែ]- វិគីភីឌា: បារខែម (កម្ពុជា)
- គេហទំព័រ: បារខែម (កម្ពុជា) Archived 2013-09-05 at the វេយប៊ែខ ម៉ាស៊ីន.
- គេហទំព័រ BarCamp សាកល