Jump to content

បេតុង

ពីវិគីភីឌា

បេតុង​ជា​សម្ភារៈ​សំណង់​ដែល​ផ្សំ​ពី​ស៊ីម៉ង់ត៍ (ច្រើន​ជា​ប្រភេទ ស៊ីម៉ង់ត៍​ផត​លែនដ៍) ជា​មួយ​នឹង​សម្ភារៈបន្ស៊ី​ផ្សេង​ទៀត ដូច​ជា ផ្លាយ​អាស់ និង slag cement, គ្រាប់​ថ្ម (ជា​ទូទៅ​គ្រាប់​ថ្ម​ធំ ដូច​ជា​ក្រួស ថ្ម​កំបោរ ឬ​ក៏​ក្រានីត បូក​នឹង​គ្រាប់​ថ្ម​ល្អិត ដូច​ជា​ខ្សាច់), ទឹក និង គ្រឿង​បន្ថែម​គីមី។ ពាក្យ​បេតុង ចេញ​មក​ពី​​ពាក្យ​បារាំង Béton ត្រូវ​នឹង​ពាក្យ​អង់គ្លេស​ហៅ​ថា Concrete ដែល​ចេញ​មក​ពី​ឡាតាំង concretus មានន័យ​ថា​ រឹង។ បេតុងក្លាយជាសូលីតនិងរឹងក្រោយពីការលាយបញ្ចូលគ្នានៃល្បាយបេតុង និង យកទៅចាក់ ដោយសារផលគីមីមួយ ដែលគេហៅថា អ៊ីដ្រាតកម្ម។ ទឹកមានប្រតិកម្មជាមួយស៊ីម៉ង់ត៍ ដែលតភ្ជាប់ធាតុផ្សំផ្សេងទៀតជាមួយគ្នា ដែលអាចបង្កើតបានជាសំភារៈមានលក្ខណៈរឹងដូចថ្ម។ បេតុងត្រូវបានគេប្រើដើម្បីផលិតកំរាល​ផ្លូវ គ្រោងឆ្អឹង​ស្ថាបត្យកម្ម គ្រឹះ ផ្លូវ ស្ពាន ចំនត​ឡាន គ្រោងឆ្អឹង​សំនង់ អិដ្ឋរៀប​ជញ្ជាំង ជើង​តាង​របងទ្វារ និង​បង្គោល​ភ្លើង។

បេតុង​ត្រូវ​បាន​យក​គេ​ទៅ​ប្រើ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ចំនោម​សំភារៈ​ផលិត​ដោយ​មនុស្ស នៅ​លើ​លោក​យើង​នេះ[]។ ចាប់​ពី​​ឆ្នាំ​២០០៦មក​ គេ​ផលិត​បេតុង​បាន ម៉ែត្រ​គូប ​ ជា​រៀង​រាល់​ឆ្នាំ -មាន​ន័យ​ថា​មនុស្ស​ម្នាក់​ៗ​នៅ​លើ​ផែន​ដី​ ប្រើ​បេតុង​អស់​ច្រើន​ជាង​មួយ​ម៉ែត្រ​គូបទៅ​ទៀត[]។ បេតុង​ជា​ឧស្សាហកម្ម​មួយ​ដែល មាន​តំលៃ​៣៥​ពាន់​លាន​ដុល្លា ដែល​ផ្តល់​កាងារចំនួន​ច្រើន​ជាង​ពីរ​លាន​នាក់ នេះ​គ្រាន់​តែ​នៅ​អាមេរិច​ប៉ុណ្ណោះ​។ នៅ​អាមេរិច ហាយវេ​​ក្រាល​ដោយ​បេតុង ជា​សរុប​ ​វែង​ជាង​៨៩០០០គម ទៅ​ទៀត​។ សាធារណរដ្ឋ​ប្រជា​មានិត​ចិន សព្វ​ថ្ងៃ​ប្រើ​ប្រាស់​អស់​៤០%​នៃ​ផលិតផល​ស៊ីម៉ង់ត៍​/បេតុង សរុប​របស់​ពិភពលោក។

ប្រវត្តិ

[កែប្រែ]

អារ្យធម៌​បុរាណ​ជា​ច្រើន​ ធ្លាប់​ប្រើ​បេតុង​ធ្វើ​អំពី​ដី​ភក់​សម្ងួត, ចំបើង និង​សម្ភារៈ​ផ្សេង​ទៀត។ ក្នុង​សម័យ​ចក្រភព​រ៉ូម៉ាំង បេតុង​រ៉ូម៉ាំង​ធ្វើ​អំពី កំបោរ​ងាយ ផេះ​ប៉ូហ្សូឡានិច និងគ្រាប់​ថ្ម​ខាត់ វា​ស្រដៀង​គ្នា​នឹង​ស៊ីម៉ង់ត៍​ផត​លែនដ៍​សម័យ​ថ្មី​ជា​ច្រើន។ ​ការ​ប្រើ​ប្រាស់​បេតុងដ៏​ទូលំ​ទូលាយ​ ​នៅ​ក្នុង​សំណង់​រ៉ូម៉ាំង បាន​ធ្វើ​ឲ្យ​សំណង់​អស់​នោះ​អាច​រស់​រាន​មាន​ជីវិត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ អាងងូត​ទឹក​ការ៉ាកាល្លា នៅ​ក្រុង​រ៉ូម គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​នៃ​ភាព​យូរ​អង្វែង​របស់​បេតុង​តែ​ប៉ុណ្ណោះ ដែល​អាច​ឲ្យ​ពួក​រ៉ូម៉ាំង សង់​សំណង់​នេះ និង​សំណង់​ស្រដៀង​គ្នា​ផ្សេង​ទៀត នៅ​ទូទាំង​ចក្រភព​រ៉ូម៉ាំង។ ស្ពាន​ប្រលាយ​របស់​រ៉ូម៉ាំង​ខ្លះ​ មាន​ប្រើ​ថ្ម​បៀក​កំបោរ​ព័ទ្ធ​ពី​ក្រៅ​ស្នូល​បេតុង ជា​តិចនិច​មួយ ដែល​ពួកគេ​ប្រើ​ដូច​ជា​នៅ​ក្នុង ប៉ង់តេអុង របស់​ក្រុង​រ៉ូម ដែល​ដូម​ខាង​ក្នុង​របស់​សំណង់​នេះ​ធ្វើ​ពី​បេតុង​ដោយ​គ្មាន​អ្វី​ស្រោប​ពី​ក្រៅ។

អាថ៌កំបាំង​របស់​បេតុង​ត្រូវ​បាន​កប់​បាត់​អស់​១៣​សវ. រហូត​មក​ដល់​ឆ្នាំ ១៩៧៦ នៅ​ពេល​ដែល​វិស្វករ​ចក្រភព​អង់គ្លេស ចន ស្ម៊ីតុន (John Smeaton) បាន​ប្រើដំបូង​គេ​បង្អស់ នូវ​​កំបោរ​អ៊ីដ្រូលិចនៅ​ក្នុង​បេតុង ដោយ​ប្រើក្រួស និង​ផ្សៅ​អិដ្ឋ​ជំនួស​អោយ​គ្រាប់​ថ្ម។ ស៊ីម៉ង់ត៍​ផតលែន​ត្រូវ​បាន​គេ​ប្រើ​ជា​លើក​ដំបូងនៅ​ដើមទសវត្ស​១៨៤០។

នា​ពេល​បច្ចុប្បន្ន​នេះ ការ​ប្រើ​សំភារៈ​កាកសំនល់ សំរាប់​ប្រើ​ជា​គ្រឿង​ផ្សំ​បេតុង ទទួល​បាន​នូវ​ប្រជា​ប្រិយ​ភាពក៏​ព្រោះ​តែ​កំនើន​នូវ​បញ្ហា​ផ្លូវ​ច្បាប់​ទាក់​ទង​នឹង​បរិស្ថាន។ វត្ថុ​ដែល​លេច​ធ្លោ​ជាង​គេ​គឺ​ម្រែង​ភ្លើង ជា​កាកសំនល់​កើត​ចេញ​ពី​រោងចក្រ​ថាម​ពល​ធ្យូង​ថ្ម។ សារធាតុ​នេះ​បាន​ជួយ​កាត់​បន្ថយ​ជា​ច្រើន​ដល់​កន្លែង​យក​ថ្ម​និង​កន្លែង​កប់​សំរាម ហើយ​ដោយ​វា​ដើរ​តួ​ជំនួស​អោយ​ស៊ីម៉ង់ត៍ វា​បាន​ជួយ​កាត់​បន្ថយ​បរិមាណ​ស៊ីម៉ង់ត៍​ ដែល​គេ​ប្រើប្រាស់​ក្នុង​បេតុង។ ដោយ​ការ​ផលិត​ស៊ីម៉ង់ត៍​បាន​បង្កើត​កាបូន​ឌី​អុកស៊ីត​យ៉ាង​ច្រើន តិចណូលោស៊ី​ក្នុង​ការ​កាត់​បន្ថយការ​ប្រើ​ប្រាស់​ស៊ីម៉ង់ត៍ ដូច​ជា​តាម​វិធី​មួយ​នេះ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ទៅ​អនាគត ក្នុង​គោល​ដៅ​កាត់​បន្ថយ​បន្សាយ​កាបូន​ឌីអុកស៊ីត។

សារធាតុ​បន្ថែម​របស់​បេតុង​ត្រូវ​បាន​គេ​យក​មក​ប្រើ​តាំង​ពី​សម័យ​រ៉ូម៉ាំង​និង​អេស៊ីប​មក​ម្ល៉េះ នៅ​ពេល​នោះ​គេ​រក​ឃើញ​ថា ដោយ​បន្ថែម​ផេះ​ភ្នំភ្លើង ទៅ​ក្នុង​ល្បាយ​បេតុង អាច​អោយ​បេតុង​កក​នៅ​ក្នុង​ទឹកបាន​។ ស្រដៀង​គ្នា​នេះ​ដែរ ពួក​រ៉ូម៉ាំង​បាន​ដឹង​ថា សក់សេះ បាន​ជួយ​បេតុង​ទប់​មិន​អោយ​ងាយ​ប្រេះ​ ក្រោយ​ពេល​រឹង ហើយ​ដោយ​បន្ថែម​ឈាម ធ្វើ​អោយ​វា​ធន់​បាន​ល្អ​នឹង​អកាសធាតុ​​ត្រជាក់។

នៅ​ក្នុង​សម័យ​ទំនើប​នេះ អ្នក​ស្រាវជ្រាវ បាន​ពិសោធ​ដោយ​បន្ថែម​សំភារៈ​ផ្សេង​ទៀត ដើម្បី​បង្កើត​បេតុង ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន ដូច​ជា​មាន​រេស៊ីស្តង់​ខ្ពស់ រឺ ភាព​ចំលង​អគ្គិសនី។


ល្បាយបេតុង

[កែប្រែ]

មាន​បេតុង​ច្រើន​ប្រភេទ​ខុសៗ​គ្នា បង្កើត​ដោយ​សមមាត្រផ្សេងៗ​គ្នា​​នៃ​គ្រឿង​ផ្សំ​សំខាន់ៗខាង​ក្រោម។ ការ​ឌិសាញ​ល្បាយ​បេតុង អាស្រ័យ​លើ​ប្រភេទគ្រោង​ឆ្អឹង​សំនង់​ដែល​ត្រូវ​សង់ អាស្រ័យ​នឹង​របៀប​លាយ​បេតុង និង​ដឹក​ជញ្ជូន និង​អាស្រ័យ​នឹង​របៀប​ចាក់​បេតុង​បង្កើត​ជា​គ្រោង​ឆ្អឹង​សំនង់​នេះ។ ​

ស៊ីម៉ង់ត៍

[កែប្រែ]

ស៊ីម៉ង់ត៍​ផតលែន ជា​ប្រភេទ​ ដែល​គេ​ប្រើ​ជា​ទូទៅជាង​គេ​។ វាជា​​សារធាតុផ្សំ​សំខាន់​បំផុត​របស់​បេតុង បាយ​អ និងបាយ​អ​សិតរូប។ វិស្វករ​អង់គ្លេស​ យ៉ូសិប អាសប្ឌីន ​បាន​ទទួលប៉ាតង់​បង្កើត​ស៊ីម៉ង់ត៍ផតលែន​នៅ​ឆ្នាំ​១៨២៤ ស៊ីម៉ង់ត៍​នេះ​មាន​ឈ្មោះ​ដូច​នេះ​ដោយ​សារ​វា​មាន​ពណ៌​ស្រដៀង​នឹង​ពណ៌​របស់​ថ្ម​កំបោរ​ផតលែន ដែល​គេ​យក​មក​ពី​កោះ​ផតលែន​របស់​អង់គ្លេស ហើយ​ត្រូវ​បាន​យក​មក​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ស្ថាបត្យកម្ម​ក្រុង​ឡុង។ ​

ស៊ីម៉ង់ត៍​ផតលែន​ផ្សំ​ពី​កាល់ស្យូម​អុកស៊ីត ស៊ីលីកូន និង អាលុយមីញ៉ូម។ ស៊ីម៉ង់ត៍​ផតលែន និង​សំភារៈ​ស្រដៀង​គ្នា ត្រូវ​បាន​ផលិត​ដោយ​ដុតកំដៅ​ថ្ម​កំបោរ (ប្រភព​នៃ​កាល់ស្យូម) ជា​មួយ​ដីអិដ្ឋ និង កិន​ផលិតផល​នេះ​អោយ​ម៉ត់ (ហៅ​ថា​ ក្លាំងគែរ) ជា​មួយ​នឹងវត្ថុធាតុ​ដើម​នៃ​ស៊ុលផាត (ជា​ទូទៅ​ជា​ស៊ីបសូម)។

បន្សំ​រវាង​ទឹក​ជា​មួយ​នឹង​សំភារៈ​បន្ស៊ី បង្កើត​បាន​ជា​ កាវស៊ីម៉ង់ត៍ តាម​រយៈ​របៀប​អ៊ីដ្រាតកម្ម។ កាវស៊ីម៉ង់ត៍ តភ្ជាប់​គ្រាប់​ថ្មជា​មួយ​គ្នា បំពេញ​ចន្លោះ​ប្រហោង​រវាង​គ្រាប់​ថ្ម ហើយ​អាច​អោយ​គ្រាប់​ថ្ម​ហូរ​បាន​យ៉ាង​ងាយ។ ទឹក​តិច​ក្នុង​កាវ​ស៊ីម៉ង់ត៍ នឹង​បង្កើត​បាន​បេតុង​កាន់​តែ​រឹងខ្លាំង ធន់​បាន​យូរ; ប្រើ​ទឹក​ច្រើន​នឹង​បង្កើត​បាន​ជា​បេតុង​ងាយ​ហូរ មាន​ស្លាំ​ខ្ពស់។

ទឹក​មិន​ល្អ​ប្រើ​ដើម្បី​ផលិត​បេតុង អាច​បង្ក​ជា​បញ្ហា នៅ​ពេល​ដែល​កក​ហើយ រឺ​អាច​បណ្តាល​អោយ​គ្រោងឆ្អឹង​សំនង់​ខូចខាត​មុន​កំនត់។

អ៊ីដ្រាតកម្ម​ ទាក់ទង​នឹង​ប្រតិកម្ម​ផ្សេងៗ​ជា​ច្រើន ជា​ទូទៅ​កើត​នៅ​ពេល​ព្រម​គ្នា។ នៅ​ពេល​ដែល​ប្រតិកម្ម​កំពុង​តែ​មាន អ៊ីដ្រាតកម្ម​នៃស៊ីម៉ង់ត៍​ បាន​បន្ស៊ី​ម្តង​បន្តិចៗ​រវាង​ខ្សាច់ និង​គ្រាប់​ថ្ម ជា​មួយ​នឹង​សារធាតុផ្សំ​ផ្សេងទៀត ដើម្បី​បង្កើត​បាន​ជា​ម៉ាសរឹង​មួយ។

           ប្រតិកម្ម
           

គ្រាប់​ថ្ម

[កែប្រែ]

គ្រាប់​ថ្ម​ល្អិត និង ធំ ធ្វើ​អោយ​បេតុង​មាន​មាឌ​ធំ​។ ខ្សាច់​, គ្រាប់​ថ្ម​ធម្មជាតិ​ និង ​គ្រាប់ថ្ម​បំបែក ត្រូវ​បាន​គេ​យក​មក​ប្រើ​ជា​សំខាន់​ក្នុង​វត្ថុបំនង​នេះ។ គ្រាប់ថ្ម​យក​មក​ប្រើ​សាឡើង​វិញ(មក​ពី​សំនង់​មួយ​ កាក​សំនល់​ពី​ការកំទេច និង​កាយ) ត្រូវ​បាន​យក​មក​ប្រើ​ច្រើនឡើងៗ ជំនួស​អោយ​គ្រាប់​ថ្ម​ធម្មជាតិ​មួយ​ផ្នែក ព្រម​ជា​មួយ​នឹង​គ្រាប់​ថ្ម​ផលិត​មក​មួយ​ចំនួន​ រួម​ទាំង​ ម្រែង​ភ្លើង​ក្នុង​បំពង់ផ្សែង​ឡ​ដែក​ និង ​កាកផេះ​ ក៏​ត្រូវ​បាន​គេ​យក​មក​ប្រើ​ដែរ។

ថ្ម​តែង​លំអ​ខ្លះ ដូច​ក្វាតស៊ីត គ្រួស រឺ​ក៏អំបែង​កញ្ចក់ ជួន​កាល​ត្រូវ​បាន​គេ​បន្ថែម​ទៅ​លើ​ផ្ទៃ​បេតុង​សំរាប់​ធ្វើ​ជា​គ្រាប់​ថ្ម​តែង​លំអពី​ក្រៅ លក្ខណៈ​នេះ​មាន​ការនិយម​ពី​សំនាក់​អ្នក​ឌិសាញ​សោភណ្ឌភាព។

ដែក​អារមេ

[កែប្រែ]
ការ​រៀប​ដែក​សរសៃ​របស់​កំរាលខណ្ឌ​ក្នុង​ពេល​ចាក់​បេតុង

បេតុង​ខ្លាំង​ផ្នែក​សង្កត់ ដោយ​មាន​គ្រាប់​ថ្ម​ជា​អ្នក​ទ្រ​បន្ទុក​សង្កត់​។ ប៉ុន្តែ​វា​ខ្សោយ​ពេល​រង​កំលាំង​ទាញ​ ដោយ​សារ​ស៊ីម៉ង់ត៍​ដែល​ជា​អ្នក​រក្សា​គ្រាប់​ថ្ម​អាច​ប្រេះ បណ្តាល​អោយ​បេតុង​ខូច​។ បេតុង​អារមេ ដោះស្រាយ​បញ្ហា​នេះ ដោយ​បន្ថែម​ដែក​សរសៃ​ សរសៃ​កញ្ចក់ រឺ​សរសៃ​ប្លាស្ទិច អោយ​ជួយ​ទប់​ទល់​នឹង​កំលាំង​ទាញ។

សារធាតុ​គីមី​បន្ថែម

[កែប្រែ]

សារធាតុ​គីមី​បន្ថែម ជា​សំភារៈ​មាន​ទំរង់​ជា​ម្សៅ​រឺ​វត្ថុ​រាវ ដែល​គេ​បន្ថែម​ទៅ​លើ​ល្បាយ​បេតុង​ ដើម្បី​ទទួល​បាន​លក្ខណៈ​ខ្លះ​ដែល​មិន​មាន​ចំពោះ​បេតុង​ធម្មតា។ ក្នុង​បំរើ​បំរាស់​ធម្មតា ដូស​របស់​សារធាតុ​គីមី​បន្ថែម មាន​បរិមាណ​តិចជាង​5% នៃ​ម៉ាស​ស៊ីម៉ង់ត៍ ហើយ​គេ​លាយ​វាជា​មួយ​នឹង​បេតុង​នៅ​ពេល​ កូរ​ល្បាយ​បេតុង។[] ប្រភេទ​សារធាតុ​គីមី​បន្ថែម​សំខាន់ៗ​មានដូច​តទៅ : []

  • មេ​ពន្លឿន បង្កើន​ល្បឿន​អ៊ីដ្រាតកម្មរឺ​កំនក​របស់​បេតុង។​ សារធាតុ​ដែល​គេច្រើន​​ប្រើ​ជា និង
  • ​ មេ​ពន្យឺត បន្ថយ​ល្បឿន​អ៊ីដ្រាតកម្មរឺ​កំនក​របស់​បេតុង ហើយ គេ​ប្រើ​សំរាប់​ករណី​ចាក់​បេតុងបរិមាណ​ច្រើន រឺ​ពិបាក​ចាក់ ដែល​ករណី​បែប​នេះ​អាច​បង្ក​អោយ​បេតុង​កក​អស់​ខ្លះ​មុន​នឹង​ចាក់​អស់។ មេពន្យឺតដែល​គេច្រើន​​ប្រើ​ជា​ស្ករ ()។
  • ពពុះ​ខ្យល់ គេ​បន្ថែម​ពពុះ​ខ្យល់​ចូល​ក្នុង​ល្បាយ​បេតុង​ដើម្បី​កាត់​បន្ថយ​ការ​ខូចខាត​ពេល​រង​វដ្ត​កំនករលាយ ដូច្នេះ​ពពុះ​ខ្យល់​ជួយបង្កើន​ភាព​យូរ​អង្វែង​របស់​បេតុង។ ប៉ុន្តែ​ពពុះ​ខ្យល់​កាត់​បន្ថយ​រេស៊ីស្តង់​របស់​បេតុង​ទៅវិញ។ ពពុះ​ខ្យល់​ 1% អាច​បន្ថយ​រេស៊ីស្តង់​សង្កត់​បេតុង​ដល់​ទៅ​ 5% ។
  • មេពង្រាវ (​សារធាតុ​គីមី​បន្ថែម​ បន្ថយ​ជាតិទឹក) បង្កើន​ភាពរាវ​របស់​បេតុងប្លាស្ទិច រឺ​បេតុង​ស្រស់ អាច​អោយ​គេ​ប្រើ​ស្រួល មិន​ពិបាក​បង្ហាប់។ មេ​ពង្រាវ​កំពូល (សារធាតុ​គីមី​បន្ថែម​ បន្ថយ​ជាតិទឹក​លំដាប់​ខ្ពស់) ជា​ប្រភេទ​មេពង្រាវ​ដែល​មាន​កត្តា​ប៉ះពាល់​តិចតួច នៅ​ពេល​ប្រើ​ច្រើន។ គេ​អាច​ប្រើ​មេ​ពង្រាវ​ដើម្បី​កាត់​បន្ថយ​បរិមាណ​ទឹក​ក្នុង​បេតុង​ផង​ដែរ ដោយ​រក្សា​ភាព​រាវ​របស់​វា​អោយ​នៅ​ដដែល(នៅ​ពេល​ដែល​គេ​ប្រើ​វា​បែប​នេះ គេ​ហៅ​វា​ថា អ្នក​បន្ថយ​ទឹក​)។
  • ពណ៌ ប្រើ​ដើម្បី​ប្តូរ​ពណ៌​បេតុង សំរាប់​តែង​លំអ។
  • ថ្នាំ​ការពារ​ច្រេះ ប្រើ​ដើម្បីកាត់​​បន្ថយ​ច្រេះ​ស៊ី​ដែក និង​ដែក​សរសៃ​នៅ​ក្នុង​បេតុង។
  • ​ មេ​បន្ស៊ី សំរាប់​ជួយ​អោយ​បេតុង​ថ្មី​និង​ចាស់​ផ្សា​គ្នា​ជាប់​ល្អ។
  • ថ្នាំ​ជំនួយ​ដល់​ការ​បូម ធ្វើ​អោយ​ល្បាយ​ខាប់ កាត់​បន្ថយ​ការ​បាត់​បង់​ជាតិ​ទឹក។

សារធាតុ​រ៉ែ​បន្ថែម និង​ស៊ីម៉ង់ត៍លាយ

[កែប្រែ]

ការផលិត​បេតុង

[កែប្រែ]

ការ​លាយ​បេតុង

[កែប្រែ]

Workability

[កែប្រែ]

ការ​ថែទាំ​បេតុង

[កែប្រែ]

លក្ខណៈ

[កែប្រែ]

រេស៊ីស្តង់

[កែប្រែ]

អេឡាស្ទីស៊ីតេ

[កែប្រែ]

រ៉ឺត្រេ

[កែប្រែ]

ការ​ប្រេះ

[កែប្រែ]

ការ​ប្រេះ​ដោយ​រ៉ឺត្រេ

[កែប្រែ]

ការ​ប្រេះ​ដោយ​កំលាំងទាញ

[កែប្រែ]

ភ្លុយអា

[កែប្រែ]

លក្ខណៈ​រូប

[កែប្រែ]

ឯកសារ​ពិ​គ្រោះ

[កែប្រែ]
  1. The Skeptical Environmentalist: Measuring the Real State of the World, by Bjorn Lomborg, p 138.
  2. "Minerals commodity summary - cement - 2007". 2007-06-01. Retrieved 2008-01-16. {{cite web}}: Text "publisherUS Unites States Geographic Service" ignored (help)
  3. U.S. Federal Highway Administration. "Admixtures". Retrieved 2007-01-25.
  4. Cement Admixture Association. "CAA". www.admixtures.org.uk. Archived from the original on 2008-03-16. Retrieved 2008-04-02. {{cite web}}: Text "Publications" ignored (help)